ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​.​ឡាវ បាន​ឯកភាព​គ្នា​បន្ត​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀ.ន

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្ពុជា​.​ឡាវ​បាន​ឯកភាព​គ្នា​បន្ត​សហការ​ចាត់វិធានការ​ម៉ឺងម៉ាត់​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​ប្រទេស​ទាំង​ពីរ​ក្នុង​កិច្ចប្រជុំ​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០២០ នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២០ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ​។ ក្នុង​កិច្ចប្រជុំ​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ឆ​ម​មាស​ទី​១…

ខេត្តបន្ទាយមានជ័យ ៖ កម្ពុជា​.​ឡាវ​បាន​ឯកភាព​គ្នា​បន្ត​សហការ​ចាត់វិធានការ​ម៉ឺងម៉ាត់​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​ប្រទេស​ទាំង​ពីរ​ក្នុង​កិច្ចប្រជុំ​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០២០ នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២០ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ​។ ក្នុង​កិច្ចប្រជុំ​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ឆ​ម​មាស​ទី​១ និង​លើក​ទិស​ដៅ​ការងារ​ឆមាស​ទី​២​ឆ្នាំ​២០២០​នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​ថា​៖

ខេត្តបន្ទាយមានជ័យ​រយៈពេល​៧​ខែ ឆ្នាំ​២០២០​នេះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​៣១៣​ករណី​ឃាត់ខ្លួន​បាន​៦៩៥​នាក់ ស្រី​៣៩​នាក់​, ទទួល​ការ​ព្យ​បាល​បន្សាប​អ្នក​ញៀន​គ្រឿងញៀន​មាន​ចំនួន​១,០១៩​នាក់​ស្រី​៣៥​នាក់​, បាន​ធ្វើ​សមាហរណកម្ម​ទៅ​សហគមន៍​វិញ​មាន​ចំនួន​៩២៨​នាក់ ស្រី​៤៨​នាក់​, កំពុង​បន្សាប​មាន​ចំនួន​៧៨៦​នាក់ ស្រី​១៦​នាក់ និង​បន្សាប​តាម​សហគមន៍​១៣០​នាក់ ស្រី​០៧​នាក់​។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បាន​បញ្ជាក់​ថា​៖ ក្នុង​ឱកាស​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ដែល​ដុត​កម្ទេច​ចោល​គ្រឿងញៀន​ទម្ងន់​៩៣​គីឡូក្រាម ត្រូវ​បាន​ប្រមូល​ចំនួន​៤​ខេត្ត ជាប់​ជាយ​ដែន​មាន៖

១.​ខេត្តបន្ទាយមានជ័យ​មាន​គ្រឿងញៀន​ទម្ងន់​២៣​គីឡូក្រាម​, ២.​ខេត្តឧត្តរមានជ័យ​មាន​គ្រឿងញៀន​ទំងន់​៩​គីឡូក្រាម​, ៣.​ខេត្តសៀមរាប​មាន​គ្រឿងញៀន​ទម្ងន់​៥៨ គីឡូក្រាម​, ៤.​ខេត្តកំពង់ធំ​មាន​គ្រឿងញៀន​ទម្ងន់​៦​ក្រាម សរុប​គ្រឿងញៀន​ដែល​ពិនិត្យ​ផ្ទាងផ្ទាត់​មាន​សរុប​ទម្ងន់​៩៣​គីឡូក្រាម​។

មន្ត្រី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​បញ្ជាក់​ថា​៖ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រ​តិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពីដើម​ខែមីនា ឆ្នាំ​២០២០​កន្លង​ទៅ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ភាគី​កម្ពុជា​.​ឡាវ បាន​ឯកភាព​គ្នា​បន្ត​សហការ​ចាត់វិធានការ​ម៉ឺងម៉ាត់​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ ព្រមទាំង​សហការ​ផ្លាស់​ប្តូរ​ព័ត៌មាន និង​បទ​ពិសោធន៍​ទៅ​វិញ​ទៅ​មក​ពាក់ព័ន្ធ​និង​បទល្មើស​គ្រឿងញៀន ពិសេស​ជំរុញ​ការ​បង្កើត​ភូមិ​.​ឃុំ និង​សាលារៀន​គ្មាន​គ្រឿងញៀន​នៅ​តាម​បន្ទាត់​ព្រំដែន​៕ ដោយ ៖ ប៊ុ​ន ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ