ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើបុណ្យ​ទាន់​ខែភ្លឺ ៖ ប្រជាពលរដ្ឋ​ភូមិ​ទំនប់​ទទឹង​សម្ដែង​ការ​ត្រេកអរ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ទំនប់​ទទឹង ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ និង​ភូមិ​តា​យោ ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្តកណ្តាល ភាគច្រើន​គឺ​ពួក​គាត់រ​ស់ពឹង​អាស្រ័យ​លើ​ការ​ប្រកប​មុខរបរ​រក​នេសាទ​ត្រី​ចិញ្ចឹមជីវិត​។…

ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ទំនប់​ទទឹង ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ និង​ភូមិ​តា​យោ ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្តកណ្តាល ភាគច្រើន​គឺ​ពួក​គាត់រ​ស់ពឹង​អាស្រ័យ​លើ​ការ​ប្រកប​មុខរបរ​រក​នេសាទ​ត្រី​ចិញ្ចឹមជីវិត​។ ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ​ពួក​គាត់​ពិតជា​ជួប​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​យ៉ាង​ខ្លាំង ព្រោះ​ដល់​ខែ​៩ ហើយ​នៅ​មិន​ទាន់​មានទឹក​ហូរ​ចូល​មក​ឲ្យ​ពួក​គាត់​បាន​រក​នេសាទ​ត្រី​ទៀត​។ បច្ចុប្បន្ន​ពួក​គាត់​កំពុង​ដើរ​ដាក់​អង្គុបកណ្តុរ​ជួនកាល​លក់​បាន​១០០០០-២០០០០​រៀល ឬ​៣០០០០​រៀល គ្រាន់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​ជួយ​ឲ្យ​កូនចៅ​បាន​ទៅ​រៀនសូត្រ​ខ្វះមុខខ្វះក្រោយ​។

ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ ឃុំ ស្រុក​ខាងលើ នា​ថ្ងៃ​ទី​១១-១២ ខែកញ្ញា ឆ្នាំ​២០២០ លោក សុខ យៀង ជា​សប្បុរសជន​រស់នៅ​ភូមិ​ព្រែក​ត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ បាន​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ចាស់ជរា​គ្មាន​ទីពឹង​តាម​ខ្នង​ផ្ទះ​ក្នុង​រដូវ​បុណ្យកាន់បិណ្ឌ និង​បិណ្ឌ​ភ្ជុំ​ចំនួន​៧៥​គ្រួសារ ដោយ​ក្នុង​១​គ្រួសារ​ទទួល​បាន​អង្ករ​១៥​គីឡូក្រាម ក្រមា​១ សារុង​១ និង​ថវិកា​១០០០០​រៀល​។ ក្នុង​នោះ​ចាស់ជរា​គ្មាន​ទីពឹង​លោក សុខ យៀង បាន​ឧបត្ថម្ភ​ថវិកា​បន្ថែម និង​បាន​ជួយ​ថវិកា​ចំនួន​៥០០០​ដុល្លារ សម្រាប់​កសាង​ខ្លោងទ្វារវត្ត​តា​យោ​ផង​ដែរ​។

លោក សុខ យៀង បញ្ជាក់​បន្ថែម​ថា ការ​ធ្វើបុណ្យ​ដាក់​ទាន​នេះ គឺ​ដោយសារ​រូប​លោក​ពី​មុន​ធ្លាប់​ឆ្លងកាត់​ជីវភាព​ក្រីក្រ ហេតុ​ដូច្នេះ​ហើយ​ទើប​រូប​លោក​យល់​ច្បាស់​ពី​ទុក្ខ​លំបាក​របស់​អ្នកក្រ នៅ​ពេល​ដែល​ខ្លួន​មាន​ធនធាន​ផ្ទាល់ខ្លួន​បន្តិចបន្តួច​ក៏​បាន​បរិច្ចាគ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​គគីរ​ធំ និង​ឃុំ​ប្រាសាទ​នេះ​ជា​បន្តបន្ទាប់​រយៈពេល​២​ឆ្នាំ​មក​ហើយ ហើយ​លោក​នឹង​ធ្វើ​ការងារ​មនុស្ស​ធ៌​ម​នេះ​ជា​បន្តបន្ទាប់​ទៀត​ទៅ​តាម​លទ្ធភាព​ដែល​ធ្វើ​ទៅ​បាន​។

ប្រជាពលរដ្ឋ​សម្តែង​នូវ​ទឹកចិត្ត​សប្បាយ​រីករាយ និង​សូម​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន លោក សុខ យៀង ដែល​បាន​ចែក​អំណោយ​ជូន​ពួក​គាត់​ខណៈ​កំពុង​ជួប​ការ​ខ្វះខាត ទោះបី​អំណោយ​នេះ​វា​តិចតួច​មិន​អាច​ផ្គត់ផ្គង់​តម្រូវការ​យូរអង្វែង​ក៏​ពិតមែន ក៏​ជា​ការ​យកចិត្តទុកដាក់​អាច​ជួយ​សម្រួល​ដោះស្រាយ​ដល់​ពួក​គាត់​រួច​មួយ​រយៈពេល​ផង​ដែរ​៕ ដោយ ៖ ស៊ឹ​ម សាន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ