ចោរឆក់​កាបូប​មិន​បាន​សម្រេច ត្រូវ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចាប់​បាន​២​នាក់


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​មិន​បាន​សម្រេច​ត្រូវ​បាន ប្រជាពលរដ្ឋ​នឹង​សមត្ថកិច្ច ឃាត់ខ្លួន​បាន​២​នាក់​ភ្លាម​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ក្នុង​បុរី​ញ៉ូ​ថោ​ន ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ជនសង្ស័យ​ទី​១-​ឈ្មោះ រិ​ទ្ធ ឧត្ដម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ត្រពាំង​ថ្លាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ​។

ទី​២-​ឈ្មោះ ព្រឹម ឃ្នី​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ រស់នៅ ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ម៉ូតូ​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព ម៉ាក nex ពណ៌​ស លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1DL-0182 ជិះ​គ្នា​ពីរ​នាក់​។ ជន​រង​គ្រោះ​ឈ្មោះ ម៉​ម សុវណ្ណ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​មក​ពី​ភូមិ​ជ្រៃ​កោង ក្នុង​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទៅ​ទិញ​អី​ហូប លុះ​ទិញ​រួច​ហើយ​ក៏​ជិះ​ម៉ូតូ​ត្រឡប់​មក​វិញ​ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​នៅ​ឯ​ភូមិ​ព្រៃ​ជី​សាក់​លុះ​មក​ដល់​ចំណុច​កើតហេតុ​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី កំពុង​តែ​ជិះ​សុខ​ៗ​ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក nex ពណ៌​សលាយ​ខ្មៅ មាន​គ្នា​ពីរ​នាក់​ហើយ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​គាត់​បាន​ហើយ​តែ​ត្រូវ​បាន​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ដេញ​តាម​បុក​ដួល​បែក​កង់​ហើយ​ជនសង្ស័យ​បើក​ទៅ​មុខ​លែង​រួច​ជនសង្ស័យ​ខាងលើ​បាន​នាំ​គ្នា​រត់​ចោល​ម៉ូតូ​ព្រមទាំង​បោះ​កាបូប​លុយ​ចោល​វិញ​ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​បាន​ស្រែក​ចោរ​ៗ​ប្រជាពលរដ្ឋ​ឃើញ​ហើយ​ក៏​នាំ​គ្នា​ដេញ​ស្ទាក់​ឃាត់ខ្លួន​បាន​ម្នាក់​ភ្លាម​ៗ​ប្រគល់​ទៅ​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ចោម​ចៅ​ទី​៣​។

​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ពី​កន្លែង​កើតហេតុ​បន្ទាប់​មក​សមត្ថកិច្ច​បាន​សួរនាំ​រួច​ហើយ​ក៏​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ចាប់​ឃាត់ខ្លួន​ម្នាក់​ទៀត​បាន​ភ្លាម​ៗ​នាំ​មក​សួរនាំ​បន្ត​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ចោម​ចៅ​ទី​៣​។
ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​សួរនាំ​រួច​ទៅ​ជនសង្ស័យ​ពិតជា​បាន​សារភាព​ថា ខ្លួន​ពិតជា​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជន​រង​គ្រោះ​ពិតមែន បន្ទាប់​មក​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ខណ្ឌ​ព្រហ្មទណ្ឌ​បន្ត​ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់​៕ ដោយ ៖ យឹ​ម ឈឿ​ន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ