ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ចំណាស់​ៗ​ជាង​១០​នាក់​យក​ស្លឹក​ទ្រាំ​ង​ច្នៃ​ជា​កាបូប ចង្កឹះ វែក​បាយ ​ដើម្បី​កម្រៃ​ក្នុង​ការ​ចិញ្ចឹមជីវិត

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ទ្រាំង​ជា​ប្រភេទ​រុក្ខជាតិ​កម្រ​និង​ជា​ប្រភេទ​រុក្ខជាតិ​ព្រៃ​ម្យ៉ាង​ដែល​ចាស់​ពី​បុរាណ​យក​ស្លឹក​ទៅ​ចារ​ទុកជា​គម្ពីរ និង​មាន​អ្នកខ្លះ​យក​ទៅ​ច្នៃ​ធ្វើ​ជា​ជញ្ជាំង​ផ្ទះ និង​ដំបូលផ្ទះ ។ សំរាប់​ខេត្ដព្រះវិហារ សហគមន៍​ចំនួន ៣ ត្រូវ​បាន​ពឹងពាក់​លើ​ការ​ផលិត​ទ្រាំង​នេះ…

ខេត្តព្រះវិហារ ៖ ទ្រាំង​ជា​ប្រភេទ​រុក្ខជាតិ​កម្រ​និង​ជា​ប្រភេទ​រុក្ខជាតិ​ព្រៃ​ម្យ៉ាង​ដែល​ចាស់​ពី​បុរាណ​យក​ស្លឹក​ទៅ​ចារ​ទុកជា​គម្ពីរ និង​មាន​អ្នកខ្លះ​យក​ទៅ​ច្នៃ​ធ្វើ​ជា​ជញ្ជាំង​ផ្ទះ និង​ដំបូលផ្ទះ ។ សំរាប់​ខេត្ដព្រះវិហារ សហគមន៍​ចំនួន ៣ ត្រូវ​បាន​ពឹងពាក់​លើ​ការ​ផលិត​ទ្រាំង​នេះ ដែល​ដុះ​មាន​ជា​គុម្ព​តូច​ធំ​បែកមែក​ធាង​សាខា​នៅ​តាម​ព្រៃ​ក្នុង​សហគមន៍​។

សហគមន៍ ៣ ក្នុងស្រុក​សង្កែ ស្រុក​ឆែប​កើត និង​ស្រុក​ឆែប​លិច ក្នុង​ខេត្តព្រះវិហារ មាន​ប្រមាណ​ជា​ជាង ៣០ នាក់ ក្នុង​នោះ​មាន​ស្ត្រី​វ័យ​ចំណាស់​ប្រមាណ​ជា​ជាង ១០ នាក់​បាន​ប្រកប​របរ​នេះ ដើម្បី​ប្រាក់​កម្រៃ​ចិញ្ចឹមជីវិត​។

លោក សេង សុធា ដែល​អ្នកសម្របសម្រួល​នៅ​អង្គការ​អនុ​ផល​ព្រៃឈើ​ប្រចាំ​ក្នុង​ខេត្ត​នេះ បាន​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព នៅ​ថ្ងៃ​ទី ១៣ ខែ កញ្ញា ឆ្នាំ ២០២០​នេះ​ថា «​ដោយសារ​យើង​សិក្សា ឃើញ​ថា​មាន​ធនធាន និង​សក្តានុពល​នៅ​ទីនោះ​អំពី​ដើម​ខ្ជែង​នឹង (​ដើម​គេ​ហៅ​ខ្ជែង ដល់​ពេល​ធាង​ឬ​មេឃ​ចាស់​ឬ​ងាប់​គេ​ហៅ​ថា​ស្លឹក​ទ្រាំង​) ហើយ​យើង​បាន​ធ្វើការ​សួរ​ណាំ​ពួក​គាត់​ក្នុង​សហគមន៍ ដូចនេះ​ពួក​គាត់​ផលិត​របស់របរ​ប្រើប្រាស់​ដូច​ជា វែក​បាយ ចង្កឹះ កន្ត្រក និង​កន្ទេល ជាដើម​។ ដូចនេះ អង្គការ​យើង​ជា​អ្នកសម្របសម្រួល​រក​ទីផ្សា​ជូន​សហគមន៍​ក្នុង​ខេត្ត​នេះ ហើយ​ការ​ច្នៃប្រឌិត​និង​ការ​ផលិត គឺ​ខាង​ប្រជាជន​ក្នុង​សហគមន៍​គាត់​អ្នក​ធ្វើ​»​។

លោក សេង សុធា បាន​បន្ត​ថា នៅ​ក្នុង​ខេត្ត​នេះ យើង​សម្របសម្រួល​តាំង​ក្នុង​ឆ្នាំ ២០១៧​មក​ម្ល៉េះ នឹង​ថ្មី​នេះ​ដោយសារ​មាន​វិបត្តិ​កូ​វី​ដ​១៩ ដូចនេះ​មាន​ប្រជាជន​ចូលរួម​ធ្វើ​ច្រើន​ជាង​មុន​។ កន្លង​មក​មុន​ពេល​គាត់​ចាប់ផ្តើម​ធ្វើ​ការងារ​ផលិត​សំភារៈ​ពី​ទ្រាំង​នេះ ប្រជាជន​ខ្លះ​បាន​ទៅ ប្រកប​របរ​ស៊ី​ឈ្នួល​គេ​ធ្វើស្រែ​ចំការ ជំ​រះ​ស្មៅ​ឱ្យ​គេ ហើយ​នៅ​ពេល​គាត់​ចាប់ផ្តើម​ធ្វើ គាត់​មិន​បាន​ទៅ​ធ្វើ​ការងារ​ជា​ឈ្នួល​គេ​ទៀត​ទេ គាត់​អង្គុយតែ​ធ្វើ​សំភារៈ​ទាំងនោះ ប៉ុណ្ណោះ​ដែល​វា​អាច​ជួយ​គាត់​មិន​ប្រើ​កំលាំង​ច្រើន​។ ទ្រាំង​ដុះ​ក្នុង​ដី​សហគមន៍​ដូចនេះ ប្រជាជន​ដែល​នៅ​ក្នុង​សហគមន៍​អាច​យក​ស្លឹក​នឹង​បាន​។

សូម​ជម្រាប​ផង​ដែរ​ថា អង្គការ​ក៏​បាន​បង្ហាត់បង្រៀន​អំពី​បច្ចេកទេស ក្នុង​ការ​ដកហូត ដែល​មាន​និរន្ត​ភាព​ដល់​ដើម​នេះ​ផង​ដែរ ព្រោះ​ថាបើ​យើង​ដក​តាម​បច្ចេកទេស នោះ​មេ​ក​វា​នឹង​ដុះ​មករ​ហូត (​ដើម​ខ្ជែង​នេះ​ដុះ​ធាង​និង​មេ​ក​ជា​និច្ច​)​។ ហើយ​ប្រសិនបើជា​ត្រូវការ​មេ​ក​ល្អ​ឬ​ធាង​ល្អ ទាល់តែ​ដើម​នេះ​មាន​អាយុ​ចាប់ពី ១៥ ឆ្នាំ ដល់​២០ ឆ្នាំ​ទើប​ការ​ផលិត​សំភារៈ​អាច​ស្វិត និង​គុណភាព​ល្អ​។

អ៊ំស្រី​ម្នាក់​ក្នុង​ចំណោម​១០​នាក់​ក្នុង​សហគមន៍ ឈ្មោះ ឈឹ​ម​ឡា មាន​អាយុ ៥៧ ឆ្នាំ​ហើយ បាន​ផ្លាស់​ប្តូរ​ពី​ការ​ស៊ីឈ្នួល​ធ្វើស្រែ​ចំការ​ឱ្យ​គេ មក​ចាប់​អា​ជីប​នេះ តាំងពី​ឆ្នាំ ២០១៩ បានឱ្យ​ដឹង​នូវ​ថ្ងៃនេះ​ថា «​ខ្ញុំ​ធ្វើ​ជាមួយ​ស្វាមី​របស់ខ្ញុំ តាំងពី​ព្រឹក​ដល់​ល្ងាច​។ ក្នុង​មួយ​ថ្ងៃ​ៗ ខ្ញុំ​អាច​ធ្វើ ចង្កឹះ​បាន​ជិត ៣០​គូ ហើយ​វែក​បាយ បាន​ប្រហែល​៤​ទៅ​៥ រីឯ​កន្ត្រក​បាន ២​។ ក្នុង​មួយ​ថ្ងៃ​យើង​អាច​រក​ប្រាក់​ចំណូល​បាន ប្រហែល ៤០០០០ រៀល​»​។

អ៊ំ​​ស្រី​បន្ត​ថា អ៊ំអាច​ធ្វើ​វែក​បាយ ចង្កឹះ កន្ត្រក កន្ទេល និង​ឈើ​ជ្រាត់​ផង​ដែរ​។ ហើយ​ដើម​ទ្រាំង​ទាំង​អស់​ជាដើម​ឈើ​ក្នុង​ព្រៃ​សហគមន៍ ចឹ​ង​ប្រជាជន​គ្រប់​រូប​អាច យក​បាន និង​អាច​ផលិត​សំភារៈ​តាម​លទ្ធភាព​របស់​ពួក​គេ​។ ប៉ុន្តែ​នៅ​ពេល​យើង​លក់​បាន យើង​ត្រូវ​ដក​ភាគរយ​ដើម្បី​ជូន​ទៅ​សហគមន៍​វិញ​ផង​ដែរ​។ មិន​ត្រឹមតែ​អាច​ជួយ​ជីវភាពអ៊ំស្រី​នោះ​ទេ សព្វ​ថ្ងៃ​ក៏អ៊ំស្រី​នៅ​ចិញ្ចឹម​កូន​តូច​ផង​ដែរ​។

អ្នក​នាង ជឹ​ង ស្រី​ទូច ដែល​ជា ស្ថាបនិក Vana Adventure Travel ដោយ​ពួក​យើង​ឃើញ និង​ចង់​ជួយ​ក្នុង​ការ​រក​កម្រៃ​បន្ថែម​ជូន​ចាស់​ៗ​ក្នុង​សហគមន៍​ទើប ពួក​យើង​បាន​ជួយ​លក់​សំភារៈ​ទាំងនេះ ដល់​ពួក​គាត់​។ នេះ​ជា​តំលៃ​លក់រាយ ចង្កឹះ​មួយ​បាច់ ១២០០០​រៀល និង​វែក​បាយ ១ តម្លៃ​១៤០០០​រៀល បើ​លក់ដុំ​យើង​លក់​ក្នុង​តំលៃ​ផ្សេង​។

អ្នក​នាង ជឹ​ង ស្រី​ទូច បាន​និយាយ​ថា «​ពួក​យើង​ជា​ខាង​ទេសចរណ៍ ហើយ​មាន​អង្គការ​អនុ​ផល​ព្រៃឈើ បាន​ទាក់ទង​ខាងយើង ដើម្បី​មក​មើល ឬ​ទៅ​ទូរ​ស្សនា​នៅ​សហគមន៍​ពួក​គាត់ ដូចនេះ​យើង​បាន​ចាប់អារម្មណ៍​ទៅ​លើ​ការ​ផលិត​របស់​សហគមន៍​។ ម្យ៉ាងវិញទៀត ពួក​គាត់​ចាស់​ៗ​ហើយ ហើយ​យើង​មើលឃើញ​ថា​ផលិតផល​ដែល​ពួក​គាត់​លក់​មិនសូវ​ដាច់ ដូចនេះ​បានជា​ពួក​យើង​ចង់​ជួយ​លក់​និង​រក​ទិ​ផ្សា​ជូន​គាត់​»​។

សេង សុធា បាន​បន្ត​ថា ក្នុង​នាម​តំណាង​ឱ្យ​សហគមន៍ លោក​ស្នើរ​សុំ​ឱ្យ​មានការ​ជួយ​អភិរក្ស ដើម​ទ្រាំ​នេះ ពី​អាជ្ញាធរ ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ