ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់​! គ្រូឱសថបុរាណ​ផ្ញើ​សារ​តាម Messenger ចង់​ឆបោក​ប្រាក់​ជាង​៣​ម៉ឺន​ដុល្លារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២០ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ឆបោក…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២០ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ឆបោក គំរាម​សម្លាប់ និង​លាក់​អាវុធ​ទុក​ប្រើប្រាស់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ចំនួន​២​ដើម ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ យន្ត ដា​រ៉ា ហៅ នូ រស្មី ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​គ្រូឱសថ​បុរាណ ដែល​តាំងខ្លួន​ជា​ឧត្តមសេនីយ៍​យោធា មានស្រុក​កំណើត​នៅ​ភូមិ​តា​លួស ឃុំ​តា​លួស ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង មក​ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​បឹង​ទំពុន សង្កាត់​បឹង​ទំពុន ខណ្ឌមាន​ជ័យ ។

ក្រោម​វិធានការ​ជំនាញ​របស់​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០២០ រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆបោក​ប្រាក់​ពី​អ្នក​ដទៃ​ជា​បន្តបន្ទាប់​សរុប ៣២ ១០០ ដុល្លារ​អា​មេ​រិ​ក ពិតប្រាកដ​មែន ពាក់ព័ន្ធ​ករណី​ទិញ​លក់​វត្ថុ​អង្គ​សំរឹទ្ធ ។

ក្រោយមក​ជន​រង​គ្រោះ​បានដឹង​ខ្លួន​ថា ជា​ករណី​បោកប្រាស់ ពេល​នោះ​គេ (​ជនសង្ស័យ​) បាន​ផ្ញើ​សារ​ទៅ​កាន់​ជន​រង​គ្រោះ ដោយ​គំរាមកំហែង​ម្តង​ហើយ ម្តងទៀត​តាម​រយៈ​បណ្តាញ​ទំនាក់ទំនង Messenger ដោយ​ប្រើ​ពាក្យ​សម្តី​ថា នឹង​សម្លាប់​ចោល​ទាំង​ពូជ សូ​ម្បី​តែ​កូនង៉ែត​ក្នុង​អង្រឹង​ក៏​មិន​ទុក​ដែរ ។ ដោយ​មានការ​ភ័យ​ខ្លាច​នឹង​ការ​គំរាមកំហែង​ដល់​ជីវិត​នោះ​ហើយ ជន​រង​គ្រោះ​ក៏​មក​ទៅ​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​កង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ជួយ​ចាត់ការ​តាម​ផ្លូវ​ច្បាប់ ។

បន្ទាប់​ពី​ទទួល​បាន​បណ្តឹង​សមត្ថកិច្ច​ជំនាញ​បាន​បើក​ការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ ព្រមទាំង​ដកហូត​អាវុធ​ខ្លី​ចំនួន​២​ដើម ដោយ​១​ដើម​ម៉ាក K54 និង​១​ដើម​ទៀត​ម៉ាក Swees នៅ​ចំណុច​ភូមិ​ខ្វា ទល់មុខ​ធនាគារ ផ្លូវ​២១៧ សង្កាត់​ដង្កោ ខណ្ឌ ដង្កោ រាជធានី​ភ្នំពេញ ដែល​អាវុធ​ទាំង​២​ដើម​ខាងលើ ជនសង្ស័យ​ប្រាប់​ថា គេ​បាន​ទិញ​ពី​មនុស្ស​ស្គាល់គ្នា ដែល​សព្វថ្ងៃ​អ្នកលក់​កាំភ្លើង​នោះ បាន​បាត់បង់​ជីវិត​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ