ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​តុ​ការរេ​ចង្កូត​ក្រឡាប់​ចាក់​ទាំង​មនុស្ស និង​សម្ភារៈពេញផ្លូវ​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ រថយន្ត​ដឹក​សម្ភារៈ​តុ​ការ​ពេញ​ទ្រុង​ ព្រមទាំង​មាន​មនុស្ស​ជិះ​នៅ​ក្នុង​កាប៊ី​ន ​និង​ខាងក្រោយ​ផង​ បាន​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​បាន​វាក់​ជាមួយ​ម៉ូតូ​១​គ្រឿង​នៅ​ខាង​មុខ ស្រាប់តែ​រេ​ចង្កូត​ក្រឡាប់​ទាំង​កម្រោល​ចាក់​សម្ភារៈ​តុ​កៅអី​ការ​និង​មនុស្ស​ចោល​ពេញ​ផ្លូវ ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ចំនួន​៥​នាក់​និង​ស្រាល​២​នាក់​រដូករណែល​តែ​ម្ដង​។​បន្ទាប់​មក​ត្រូវ​បាន​ក្រុម​សង្គ្រោះ​បន្ទាន់​អង្គភាព​711 កងពលតូច​លេខ​70…

​រាជធានី​ភ្នំពេញ ​៖ រថយន្ត​ដឹក​សម្ភារៈ​តុ​ការ​ពេញ​ទ្រុង​ ព្រមទាំង​មាន​មនុស្ស​ជិះ​នៅ​ក្នុង​កាប៊ី​ន ​និង​ខាងក្រោយ​ផង​ បាន​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​បាន​វាក់​ជាមួយ​ម៉ូតូ​១​គ្រឿង​នៅ​ខាង​មុខ ស្រាប់តែ​រេ​ចង្កូត​ក្រឡាប់​ទាំង​កម្រោល​ចាក់​សម្ភារៈ​តុ​កៅអី​ការ​និង​មនុស្ស​ចោល​ពេញ​ផ្លូវ ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ចំនួន​៥​នាក់​និង​ស្រាល​២​នាក់​រដូករណែល​តែ​ម្ដង​។​បន្ទាប់​មក​ត្រូវ​បាន​ក្រុម​សង្គ្រោះ​បន្ទាន់​អង្គភាព​711 កងពលតូច​លេខ​70 ជួយ​ដឹក​បញ្ជូន​ទៅ​កាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុម​:​ដើម្បី​សង្គ្រោះ​។

​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ភូមិ​ស្រែ​ញរ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

រថយន្ត​​មួយគ្រឿង​ដែល​ក្រឡាប់​​ខាងលើ​នោះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ព​ណ៍​ខៀវ ពាក់​ស្លាក​លេខ ទ១៧៩៥ ភព​២ ដែល​មាន​សរសេរ​អក្សរ​នៅ​ខាង​មុខ​ថា​«​គឹ​ម ហេង មាន​ទទួល​ធ្វើ​ម្ហូប​ការ​និង​មាន​ជួល​សម្ភារៈ​»​ព្រមទាំង​មាន​សរសេរ​លេខ​ទូរស័ព្ទ​ចំនួន​៣​ខ្សែ​នៅ​ខាងក្រោម​ផង​ដែរ ចំណែក​អ្នកបើកបរ​និង​អ្នក​រង​របួស​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ​។

តាម​ប្រភព​ព័ត​៌មានបាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ រថយន្ត​​មួយ​គ្រឿង​ខាងលើ​នេះ​បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ តាម​ផ្លូវជាតិ​លេខ​៣ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បាន​វាក់​ជាមួយ​ម៉ូតូ​១​គ្រឿង​ដែល​កំពុង​ជិះ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា​នោះ​ដែរ​ ។ ​ខណៈនោះ​រថយន្ត​បាន​បើក​គេច​ ហើយដោយ​សារ​តែ​កំពុង​មាន​ល្បឿន​លឿន​ទើប​រេ​ចង្កូត​បណ្ដាល​ឲ្យ​ក្រឡាប់​បះជើង​ចាក់​សម្ភារៈ​តុ​ការ ​ព្រមទាំង​អ្នក​ជិះ​នៅ​ក្នុង​កាប៊ី​ន​ និង​នៅ​ខាងក្រោយ​រង​របួសធ្ងន់​ចំនួន​៥​នាក់​និង​ស្រាល​២​នាក់​។

​តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​ត្រូវ​បាន​ក្រុម​សង្គ្រោះ​បន្ទាន់​អង្គភាព​711 កងពលតូច​លេខ​70 ជួយ​ដឹក​បញ្ជូន​ទៅ​កាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុម​:​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ផង​ដែរ ចំណែក​នគរបាល​ប៉ុស្តិ៍​ពងទឹក​ក៏​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​នោះ​ភ្លាម​ដែរ​ ។ ​ក្រោយមក​ប្រជាពលរដ្ឋ​ច្រើន​នាក់​បាន​នាំ​គ្នា​លើក​រថយន្ត​ដែល​ក្រឡាប់​នេះ​បញ្ឈរ​ឡើង​វិញ​រួច​បើក​អែប​ទៅ​ខាង ​ដើម្បី​កុំ​ឲ្យ​កកស្ទះ​ចរាចរ​តាម​ផ្លូវ​នោះ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ