ដើម​ស​ប្តា​ហ៍​បិណ្ឌ​១២​ឆ្នាំ​ទាំង​៧​ង៉ូ​វ​ហេង​ល្អ​មាស​ចូល​ពេញ​ដៃ


មហា​ស័ក្តិសិទ្ធិ ! គ្រូ​ហោរ​ចិន​សែ​ល្បី​ឆុត​បំផុត​បាន​ទស្សន៍​ទាយ​ថា មហា​ឆ្នាំ​សំណាង​ទាំង​៧ ជូត មមី ឆ្លូវ ច រោង ថោះ កុរ មាន​លាភ​សំណាង​ធំ​អាច​ជា​មាស ប្រាក់ ឬ លាភ​លុយ​ហូរ​ចូល​មក​ផ្ទួន​ៗ​ក្នុង​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​ត្រូវ​នឹង​វេន​បិណ្ឌ​១២​ស្អែក​នេះ ដែល​មាន​លេខ​នាំ​លាភ​សំណាង​១៦៨​កំពូល​នាំ​លាភ​ហេង សូម​លោក​អ្នក​តាំងចិត្ត​បួងសួង​ឥឡូវនេះ​ប៉ង​អ្វី​នឹង​បាន​សម្រេច​ដូច​បំណងប្រាថ្នា ។

ឆ្នាំជូត រាសី​ខ្ពស់ត្រដែត នៅ​ថ្ងៃ​វេន​បិណ្ឌ​១២​ស្អែក​នេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ល្អ​ប្រសើរ​ខ្លាំង​ណាស់ ម្ល៉ោះហើយ​រមែង​នាំ​ឱ្យ​មានការ​រីក​ចម្រើន​ច្រើន​រឿង​ក្នុង​នោះ មិន​ថា​ជា​រឿង​ការងារ​ប្រចាំ​ថ្ងៃ បញ្ហា​ប្រាក់​កាក់ មុខរបរ​រក​ទទួលទាន ជំនួញ​ជួញដូរ និង​ពិសេស​រឿង​ផ្ទាល់ខ្លួន​សុទ្ធតែ​ជោគជ័យ​គ្រប់​ទម្រង់​រឿង​ទាំងអស់ ។

ឆ្នាំមមី លាភ​តូច​ធំ​ហូរ​ចូល​ដូច​ទឹក ការងារ​រក​ទទួលទាន​បាន​កាក់កប​ហួស​បំណងប្រាថ្នា ពណ៌​នៃ​លាភ ផ្កាឈូក នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​ទទួលផល​ហួស​ពី​ការ​ស្មាន​ប្រាក់​ចូល​មក​គ្រប់​ទិស​ទី ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ ឬ​ការងារ​តាម​អង្គភាព​ស្ថាប័ន​រមែង​ជោគ​ជ័យ​ហួស​ពី​ការ​ស្មាន ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​និង​ស្រស់ស្រាយ​ជា​និច្ច​ប្រពៃ​ណាស់ ។

ឆ្នាំឆ្លូវ នៅ​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ​រាសី​ឡើង​ខ្ពស់​ខ្លាំង​ណាស់ សម្រាប់​កិច្ច​ការងារ​នានា​ដែល​លោក​អ្នក​តាំងចិត្ត​ធ្វើ នោះ​នឹង​ទទួលផល ទទួល​បាន​លាភ​កម្រៃ​ដ៏​ច្រើន​លើសលប់ ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទី​ជិត​ឆ្ងាយ​តែង​សម្រេច​ផល​សម​ដូច​បំណង លោក​អ្នក​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត ។ ការ​ធ្វើ​ដំណើរ​ឆ្ងាយ​ជិត​ជួប​តែ​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ​និង​កំពុង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំច ង៉ូ​វ​ហេង​ខ្លាំង រាសី​ឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច នៅ​ថ្ងៃ​វេន​បិណ្ឌ​១២​ស្អែក​នេះ​បើ​លោក​អ្នក​ចង់​ពឹងពាក់​ឬ​ខ្ចីបុល​ប្រាក់​ពី​អ្នក​ណា​រមែង​ហុច​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​បាន​ផល​ច្រើន​ចម្រើន​លើសលប់ តែបើ​អ្នកធ្វើការ​ងារ​នៅ​តាម​អង្គភាព​ស្ថាប័ន​វិញ​ក៏​រឹតតែ​ជោគជ័យ ។ ឯការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ​។ ចំពោះ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ប្រញាប់​បួងសួង​សុំ​ហេង​ឥឡូវនេះ ។

ឆ្នាំរោង នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​រាសី​ខ្ពស់​ណាស់ ដំណើរ​ជីវិត​របស់​លោក​អ្នក​ល្អ​ប្រសើរ​ខ្លាំង ដូចនេះ​ជា​វេលា ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ចាត់ចែង​ការងារ ផល​ល្អ​ៗ​តែង​ហុច​មក​វិញ​យ៉ាង​កក់ក្តៅ ។ សម្រាប់​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​រីក​ចម្រើន​លូតលាស់​ទៅ​មុខ​លឿ​ន ដូច្នេះ​ជា​ឱកាសល្អ​ក្នុង​ការ​ផ្លាស់​ប្តូរ​មុខរបរ ឬ​បើក​ធ្វើ​ជំនួញ​តូច​ធំ​បំផុត ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។

ឆ្នាំថោះ ពណ៌​នាំ​លាភ ខៀវ នៅ​ថ្ងៃ​បិណ្ឌ​១២​ស្អែក​នេះ​លោក​អ្នកមាន​លាភ​មានសំណាង​ធំ​ប្រជុំ​ចូល​គ្រប់​ទិស ។ ការងារ​អ្វី​ៗ​បាន​សម្រេច​ដូច​បំណងប្រាថ្នា លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​កាក់កប​ខ្លាំង​ណាស់ ប្រាក់​ចូល​មក​មិន​ដាច់ ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​បាន​ផល​ចំណេញ​លើសលប់ និង​ជោគជ័យ​គ្រប់​កិច្ចការ​ទាំងអស់ ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែម​ល្អែ​ម និង​យល់ចិត្ត​គ្នា​ល្អ​ណាស់ ។

ឆ្នាំកុរ រាសី​ខ្ពស់ត្រដែត នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​ការងារ​លោក​អ្នកមាន​ភាព​រលូន​ល្អ​និង​ធ្វើ​អ្វី​តែង​សម្រេច​ដល់​គោលដៅ​ប្រាកដ ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ចេញ​ធ្វើ​ជំនួញ​តាម​ផ្លូវទឹក ផ្លូវគោក ឬ​ផ្លូវអាកាស​ច្បាស់​ជា​ទទួលផល​ជោគជ័យ ។ ទាំង​សុខភាព ទាំង​លុយកាក់​មិន​មាន​អ្វី​ចោទ​ទេ គឺ​អ្វី​ៗ​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ​ប្រសើរ ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ