ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រាន់តែសួរថា «​ហេតុ​អ្វី​បង​ឯង​ចុច​ស៊ី​ផ្លេ​ឮខ្លាំង​ម៉្លេះ?» ស្រាប់តែ​បើក​ឡាន​​​បុក​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​​បាន​បើករថយន្ត​មួយគ្រឿងម៉ាកឡិចស៊ីស ៥៧០ ​ឈប់តាមផ្លូវ ដើម្បី​ឱ្យ​នារី​ម្នាក់​ដែល​ជា​អ្នក​រួម​ដំណើរមានអាការៈពុលឡានចុះស្រូបយកខ្យល់អាកាស ស្រាប់តែ​មាន​​បុរសម្នាក់​ទៀត​បើករថយន្ត​​ម៉ាកធុនដ្រា​ចុច​ស៊ី​ផ្លេ​ឮខ្លាំងៗ បន្ទាប់មក​បុរសជាអ្នកបើកបររថយន្តម៉ាកឡិចស៊ីស ៥៧០ បាន​សួរ​ថា…

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​​បាន​បើករថយន្ត​មួយគ្រឿងម៉ាកឡិចស៊ីស ៥៧០ ​ឈប់តាមផ្លូវ ដើម្បី​ឱ្យ​នារី​ម្នាក់​ដែល​ជា​អ្នក​រួម​ដំណើរមានអាការៈពុលឡានចុះស្រូបយកខ្យល់អាកាស ស្រាប់តែ​មាន​​បុរសម្នាក់​ទៀត​បើករថយន្ត​​ម៉ាកធុនដ្រា​ចុច​ស៊ី​ផ្លេ​ឮខ្លាំងៗ បន្ទាប់មក​បុរសជាអ្នកបើកបររថយន្តម៉ាកឡិចស៊ីស ៥៧០ បាន​សួរ​ថា «​មូលហេតុ​អ្វី​បាន​បង​ឯង​ចុច​ស៊ី​ផ្លេ​ឮខ្លាំង​ម៉្លេះ?» ស្រាប់តែ​បុរសជាអ្នកបើកបររថយន្តម៉ាកធុនដ្រា​បើកបុក​ ហើយរី​យ៉ែ​ថយក្រោយបំរុង​​កិន​ទៀត ​ប៉ុន្តែ​​ត្រូវ​បុរសជាអ្នកបើករថយន្តម៉ាកឡិចស៊ីស​៥៧០ ​គេច​ទាន់​និង​បណ្ដាល​ឲ្យ​រង​របួស​បែកក្បាល​ ​បែកមុខ បែ​ក​មាត់​ ។ ដោយឡែកអ្នកបើកបរ​រថយន្តម៉ាកធុនដ្រា បានរត់គេចខ្លួនបាត់ ។

ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១២ ខែកញ្ញា​ ឆ្នាំ​២០២០​ នៅ​តាម​ផ្លូវ​បេតុង​ ស្ថិត​នៅ​ក្នុងភូមិ​កោះន​រា សង្កាត់​និរោធ ខណ្ឌ​ច្បា​អំពៅ រាជធានីភ្នំពេញ ។

​ជន​រងគ្រោះ​ឈ្មោះ ថា​ច់ ភក្តី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​រត់​កង់​បី ស្នាក់​នៅ​ភូមិ​ឬ​ស្សី​ស្រស់ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានីភ្នំពេញ ជាអ្នកបើកបរ​រថយន្តមួយគ្រឿងម៉ាកឡិចស៊ីស ៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2J-9007។ ដោយឡែកភាគី​ខាង​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាកធុនដ្រា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AH-1226 អ្នកបើកបរ​មិនស្គាល់អត្ត​សញ្ញាណ ​បានគេចខ្លួនបាត់​។

តាម​សម្តី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​គាត់​បាន​បើករថយន្ត​មួយ​គ្រឿងធ្វើ​ដំណើរ​​តាម​ផ្លូវ​បេតុង រួម​ដំណើរ​ជាមួយនឹង​នារី​ម្នាក់​ទៀត លុះ​ពេល​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ នារី​ម្នាក់​ដែលអ្នក​​រួម​ដំណើរ​ជាមួយ​គាត់​នោះ​​មាន​អាកា​រៈ​ពុល​ឡាន ពេល​នោះ​គាត់​បាន​ឈប់​រថយន្ដ​នៅ​ចិញ្ចើម​ផ្លូវ​ ហើយ​ក៏​បើកទ្វារ​ឲ្យ​នារី​ដែល​ជាអ្នក​រួម​ដំណើរ​នោះ​ចេញ​មក​ក្រៅ​ ដើម្បី​ស្រប​យក​ខ្យល់អាកាស​។

តាម​ប្រភព​​ដដែល​​បាន​បន្ត​ថា ខណៈ​ពេល​​គាត់​​ឈប់​រថយន្ដ​ ហើយ​បាន​មក​ឈរ​នៅ​ខាងក្រៅ​ ស្រាប់តែ​មាន​បុរស​ម្នាក់​បើករថយន្ត​​មួយគ្រឿង​ម៉ាក​ធុន​ដ្រា​ រួម​នឹង​នារី​២​នាក់​ទៀត​​ជិះ​​ក្នុង​រថយន្ត​នោះ​ បាន​បើក​បរ​ក្នុង​ល្បឿន​លឿន​មក​ពីក្រោយ​ ហើយ​ចុច​ស៊ី​ផ្លេ​ឮ​ៗ ពេល​នោះ​ជន​រង​គ្រោះ​បាន​សួរ​ទៅ​បុរស​ជា​អ្នក​បើក​រថយន្ត​ម៉ាក​ធុន​ដ្រា​ថា «​មូលហេតុ​អ្វី​បានជា​បង​ឯង​ចុច​ស៊ី​ផ្លេ​ឮ​ខ្លាំង​ម្ល៉េះ?» ​។

តាម​ប្រភពដដែលបានបន្ត​ថា បន្ទាប់ពីគាត់សួរបែបនេះ ​បុរស​ជា​អ្នក​បើករថយន្ត​ម៉ាក​ធុន​ត្រា​នោះ​មិន​បាន​ឆ្លើយ​តប​អ្វី​នោះ​ទេ ​ក៏​បើករថយន្ត​បុក​ធ្វើ​ឲ្យ​គាត់​​ដួល​អែប​​ក្បែរ​របង​ផ្ទះ​ប្រជាពលរដ្ឋ​ ហើយ​អ្នកបើកបរ​រថយន្ត​ម៉ាក​ធុន​ដ្រា​​នោះ​បានរី​​យ៉ែ​ថយក្រោយ​បំណង​កិនដែរ​ ​ប៉ុន្តែ​​គាត់​បាន​គេចខ្លួន​ទាន់​ បណ្ដាល​ឲ្យ​រង​របួស​បែកក្បាល​ប៉ោង​មុខ​ប៉ោង​មាត់​និង​មាន​ស្នាម​រយះ​ជា​ច្រើន​កន្លែង​នៅលើ​​ខ្លួន ។ ភ្លាមៗ​នោះ​ដែរ​ ​នារី២​នាក់​ដែល​អង្គុយ​នៅ​ក្នុង​រថយន្ត​ម៉ាក​ធុន​ដ្រា​​នោះ​ក៏​បាន​បើកទ្វារ​រត់គេច​ខ្លួន​បាត់​ ​ចំណែក​​អ្នកបើកបរ​រថយន្ត​ម៉ាក​ធុន​​ដ្រា​​ក៏​ឈប់​រថយន្ត​ហើយ​ក៏​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ផងដែរ។

បន្ទាប់​មក​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​និង​បាន​យក​រថយន្ត​មក​រក្សា​ទុក​នៅ​អធិការ​រ​ដ្ឋា​ន​ខណ្ឌ​ច្បារ​អំពៅ ។

ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​រួម​ទាំង​ក្រុម​គ្រួ​សារបាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ ដើម្បី​ស្នើ​សុំ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​​ម៉ាកធុនដ្រា​ឱ្យ​ចូលខ្លួន​មក​ដោះស្រាយ​​។

​ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្ដឹង​​ពីជនរងគ្រោះ​ខាងលើ​រួចមក សមត្ថកិច្ច​នគរបាល​ខណ្ឌ​ច្បាប់​ពៅ​ក៏​បានឱ្យ​ជន​រង​គ្រោះ​ទៅ​ព្យាបាល​របួស​សិន​​ទៅ​ ចាំ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​ម៉ាកធុនដ្រា​ដើម្បី​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​ជន​រង​គ្រោះនៅពេលក្រោយ​ជា​បន្តទៀត​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ