ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​វាយ​ឡើង​សន្លប់​លើ​រេញ តែ​អាជ្ញា​កណ្ដាល​លើកដៃ​អោយ​ឈ្នះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាច​និយាយ​បាន​ថា ជា​សំណាង​ផង និង​សយ​ផង សម្រាប់​ការ​ប្រកួត​គូ​បើក​ឆាក​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​កំពូល​ជើងឯក Cell Card Champion កាលពី​ល្ងាច​ថ្ងៃ​ទី​១២…

រាជធានី​ភ្នំពេញ ៖ អាច​និយាយ​បាន​ថា ជា​សំណាង​ផង និង​សយ​ផង សម្រាប់​ការ​ប្រកួត​គូ​បើក​ឆាក​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​កំពូល​ជើងឯក Cell Card Champion កាលពី​ល្ងាច​ថ្ងៃ​ទី​១២ កញ្ញា ឆ្នាំ​២០២០ មុន​នេះ នៅ​សង្វៀន​ព្រែក​កំ​ពិស​ប៉ុស្តិ៍​លេខ​៥​។

បង្គោល​ខៀវ ដែល​ឈ្នះ​នៅ​ក្នុង​ថ្ងៃ​នោះ គឺ​ឈ្នះ​ដោយសារ​តែ​ភាគី​ម្ខាង​ទៀត វាយ​ឱ្យ​សន្លប់​ប៉ុណ្ណោះ​។ មួយគូ​ដែល​បាន​លើក​ឡើង​នេះ គែ កីឡាករ នឹម ន​ន មក​ពី​ក្លិប​កីឡាប្រដាល់​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ប៉ះ​ជាមួយ​កីឡាករ ភួង ពិសិដ្ឋ មក​ពី​ក្លិប​តា​ឡី​មាន​រិ​ទ្ធ នៃ​សមាគម​ប្រដាល់​ក្រសួងមហាផ្ទៃ​។

នេះ​ជា​ការ​ប៉ះ​គ្នា​លើក​ទី​១ ដោយ​មិន​ទាន់​ដឹង​ថា បច្ចេកទេស​នៃ​ការ​វាយតប់​គ្នា​បែប​ណា ហើយ​ឆាក​ទី​១ ម្នាក់​ៗ​ស្ទាបស្ទង់​រក​កលល្បិច​ឆ្មក់ រក​ចំណុចខ្សោយ​។ មួយគូ​នេះ ទឹក​ទី​២ អ្នក​ប្រដាល់​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​១​គូរ នេះ ចាប់ផ្តើម​ដឹង​ទិច​និ​ច​គ្នា បណ្តើរ​ៗ ដោយ​ខិតខំ​រក​ចំណុចខ្សោយ ដើម្បី​បំបាក់​ដៃគូរ ដោយ​ចាប់ផ្តើម​ល្អមើល​ឡើង​មួយ​កម្រិត​ទៀត​។

យ៉ាងណា បង្គោល​ក្រហម បាន​ធ្វើការ​ប្រកួត​តាំងពី​ចុង​ទឹក​ទី​១ ត្រូវ​បាន​គេ​ព្រមាន​។ លុះដល់​ពាក់កណ្តាល​ទឹក​ទី​២ ស្រាប់តែ​ភ្លាត់​វាយ ខុស​បច្ចេកទេស​ម្តងទៀត បង្ក​អោយ​ដៃគូ​សន្លប់​ស្តូក​រក​តតាំង​មិនឃើញ​។

ជា​ការ​ពិនិត្យ​ល្អិតល្អន់ គណៈកម្មការ​នៃ​ការ​ប្រកួត​សម្រេច​ឱ្យ ខៀវ​ឈ្នះ ធ្វើ​អោយ​ក្រហម​ស្ពឹក​មុខ​ហួស​ថ្លែង ខណៈ​វិជ្ជា​គុន​របស់​ខ្លួន បញ្ចេញ​មិន​ទាន់​អស់ពី​ខ្លួន​នោះ​។

បង្គោល​ក្រហម នឹម ន​ន ថ្លែងប្រាប់​ទាំង​ស្តាយ​ថា ខ្លួន​មិន​នឹក​ស្មានថា កំពុង​តែ​ឡើងសាច់​ដុំ បែរជា​ប្រកាស​អោយ​ចាញ់​ទឹក​ទី​២ នៃ​ជំនួប​លើក​ទី​១​នេះ​។ ខ្លួន​ពិតជា​មិន​អស់ចិត្ត​ហើយ រក​ពាក្យ​និយាយ​មិន​ចេញ មាន​តែ​ស្រឡាំងកាំង​ថែម​ទៀត​។

យ៉ាងណា ខ្លួន និង​ព្យាយាម បង្ហាញ​ស្នាដៃ​លើ​សង្វៀន​ជា​បន្ត​ទៀត តាម​រយៈ​វេទិកា​លើក​ក្រោយ​ៗ ហើយ​និង​បង្ហាញ​មហាជន​អោយ​ចិត្ត​ជុំវិញ វិជ្ជា​គុន​ដែល​មាន​កុំអោយ​ដូច លើក​នេះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ