ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេតញីស៊ីកូនឯងព្រោះស្បថទាំងបំពាន

3 ឆ្នាំ មុន

សម័យមួយព្រះថេរមានចំនួនច្រើនរូបបានសួរទៅប្រេតញីថា ម្នាលនាងជាស្រ្តីអាក្រាត មានរូបមានសម្បុរអាក្រក់ មានក្លិនស្អុយអសោចិ៍ មានហ្វូងរុយចោមរោមហើយ តើនាងជាស្រ្តីអ្វីបានជាមកស្ថិតនៅក្នុងទីនេះ ? ប្រេតញីតបថា បពិត្រលោកម្ចាស់ដ៏ចម្រើន ខ្ញុំជាប្រេតញី…

សម័យមួយព្រះថេរមានចំនួនច្រើនរូបបានសួរទៅប្រេតញីថា ម្នាលនាងជាស្រ្តីអាក្រាត មានរូបមានសម្បុរអាក្រក់ មានក្លិនស្អុយអសោចិ៍ មានហ្វូងរុយចោមរោមហើយ តើនាងជាស្រ្តីអ្វីបានជាមកស្ថិតនៅក្នុងទីនេះ ?

ប្រេតញីតបថា បពិត្រលោកម្ចាស់ដ៏ចម្រើន ខ្ញុំជាប្រេតញី ដល់នូវសេចក្តីទុក្ខ ស្លាប់អំពីមនុ​សលោកហើយ បានមកកាន់ប្រេតវិស័យនេះ ព្រោះធ្វើអំពើអាក្រក់ដោយប្រការផ្សេង​ៗ ។ ក្នុងពេលព្រឹក ខ្ញុំសម្រាលកូន៥នាក់ ក្នុងពេលល្ងាចសម្រាលកូន៥នាក់ទៀត រួចហើយទំពាស៊ីនូវកូនទាំងអស់នោះហើយ ក៏នៅតែមិនឆ្អែតឡើយ ។ រូបកាយរបស់ខ្ញុំក្តៅក្រហល់ក្រហា​យហុយផ្សែងទ្រលោម ព្រោះសេចក្តីសេ្រកឃ្លាន ខ្ញុំផឹកទឹកក៏មិនបាន លោកម្ចាស់ចូរមើលខ្ញុំចុះ ពិតជារងទុក្ខខ្លាំងណាស់ ។

តើនាងបានធ្វើកម្មអ្វីទើបបានជាទំពាស៊ីសាច់កូនឯងបែបនេះ ?
ប្រេតញីតបថា កាលនោះប្រពន្ធក្រោយដែលជាស្រីរួមប្តីរបស់ខ្ញុំ នាងមានគភ៌ ខ្ញុំបានគិតនូវអំពើដ៏អាក្រក់ដល់ស្រីរួមប្តីនោះ ដោយចិត្តប្រទូស្តបានធ្វើនូវការញ៉ាំងគភ៌ឲ្យធ្លាក់ចុះ ។ គភ៌របស់ស្រីរួមប្តីនោះ បានតែត្រឹម២ខែ ឈាមក៏ហូរចេញមក ។ ឯមាតារបស់ស្រី្តរួមប្តីនោះក៏ក្រេវក្រោធនឹងខ្ញុំ ហើយបានបបួលញាតិទាំងឡាយញ៉ាំងខ្ញុំឲ្យធ្វើសម្បថផង ឲ្យផ្តាសាខ្លួនឯងផង ។ ខ្ញុំនោះ ក៏បានពោលនូវសម្បថដ៏ឃោរឃៅផង នូវពាក្យមុសាវាទផងថា បើខ្ញុំបានធ្វើអំពើអាក្រក់នេះមែន សូមឲ្យខ្ញុំទំពាស៊ីនូវសាច់នៃកូនរបស់ខ្លួនឯងចុះ ។

ដោយផលនៃកម្មនោះផង ដោយផលនៃមុសាវាទផង ទាំងពីរនេះទើបខ្ញុំបានទំពាស៊ីសាច់កូនឯង ឯខ្លួនប្រាណប្រឡាក់ដោយខ្ទុះនិងឈាមយ៉ាងនេះឯង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ