ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ភ័យ​ស្ទើរ​គាំងបេះដូង​! កំពុង​ជិះ​សុខ​ៗ​​បាក់​ស្រុត​បេតុង​សួន​​ច្បារ​មាត់​ទន្លេ​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ពិតជា​ស្លុត និង​រន្ធត់​ណាស់ ដោយសារ​តែ​បាក់​ស្រុត​បេតុង​សួនច្បារ​មាត់ទន្លេ ក្បែរ​លូ​ធំ​បង្ហូរទឹក​ចូល​ទៅ​ក្នុង​ទន្លេមេគង្គ ជិត​ក្រោម​ស្ពាន​គី​ហ្សុ​ណា ក្រុង​កំពង់ចាម​តែ​ម្តង​។ ប៉ុន្តែ​សំណាងល្អ មិន​បាន​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ…

ខេត្តកំពង់ចាម ៖ ពិតជា​ស្លុត និង​រន្ធត់​ណាស់ ដោយសារ​តែ​បាក់​ស្រុត​បេតុង​សួនច្បារ​មាត់ទន្លេ ក្បែរ​លូ​ធំ​បង្ហូរទឹក​ចូល​ទៅ​ក្នុង​ទន្លេមេគង្គ ជិត​ក្រោម​ស្ពាន​គី​ហ្សុ​ណា ក្រុង​កំពង់ចាម​តែ​ម្តង​។ ប៉ុន្តែ​សំណាងល្អ មិន​បាន​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ ប៉ុន្តែ​ម៉ូតូ​ម៉ាក​វ៉េវ​មួយ​គ្រឿង ត្រូវ​បាន​ស្រូប​ចូល​ទៅ​ក្នុង​ដី​លិច​បាត់​រក​ពុំ​ទាន់​ឃើញ​ឡើយ ចំណែក​អាជ្ញាធរ​វិញ​បាន​រុំខ្សែ​ព័ទ្ធ​និង​ហាម​មិន​ឲ្យ​មនុស្ស​ចូល​ទៅ​កន្លែង​បាក់​ស្រុត​បេតុង​នោះ​ទេ ព្រមទាំង​រៀបចំ​ជួសជុល​ឡើង​វិញ ឲ្យ​បាន​ឆាប់​បំផុត​។

លោក នេន សុខ​ឃី​ន អាយុ​៤៤​ឆ្នាំ អ្នកលក់​បបរ​.​ស ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​វាលវង់ មាន​ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ​បាន​រៀបរាប់​ទាំង​តក់ស្លុត​ឲ្យ​ដឹង​ថា នៅ​កណ្ដាល​អធ្រាត្រ​យប់​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២០ គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​មួយ​គ្រឿង​តែ​ម្នាក់ឯង នៅ​លើ​ខឿន​បេតុង​សួនច្បារ​មាត់ទន្លេ ជិត​ក្រោម​ស្ពាន​គី​ហ្សុ​ណា ។ ក្នុង​គ្រានោះ ស្រាប់តែ​បាក់​ស្រុត​បេតុង​​ដោយ​ចៃដន្យ ក្រោយ​ពី​មេឃ​បាន​បង្អុ​ល​ធ្លាក់​ភ្លៀង​រួច​។ ជា​ហេតុ​ធ្វើ​ឲ្យ​ទាំង​ម៉ូតូ និង​មនុស្ស​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​រណ្ដៅ​ដី​ដែល​មាន​ទំហំ​ប្រមាណ​៥​ម៉ែត្រ​បួន​ជ្រុង ពេល​នោះ​គាត់​បាន​ប្រឹង​ធាក់​ឡើង​លើគោក​វិញ​បាន​ទាំង​ត្រហេបត្រហប និង​មានការ​ផិត​ភ័យ​ជា​ខ្លាំង ស្ទើរតែ​គាំងបេះដូង​ទៅ​ហើយ​។

បុរស​រង​គ្រោះ​រៀបរាប់​បន្ត​ថា ក្នុង​ពេល​ដែល​កើតហេតុ​បាក់​ស្រុត​បេតុង​នោះ មិន​មាន​មនុស្ស​ណា​ម្នាក់​នៅ​កន្លែង​កើតហេតុ​នោះ​ទេ គឺ​មាន​តែ​រូប​គាត់​ម្នាក់​ប៉ុណ្ណោះ​។ បន្ទាប់​មក​ក៏​បាន​ទូរស័ព្ទ​ហៅ​ប្អូនថ្លៃ​នៅផ្ទះ​ឲ្យ​ជិះ​ម៉ូតូ​មក​ឌុ​ប​រូប​គាត់​ត្រឡប់​ទៅ​ផ្ទះ​ជួល​កន្លែង​លក់​បបរ​.​ស​វិញ​។

បុរស​រង​គ្រោះ​បន្ត​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា​នេះ គាត់​ក៏​ជិះ​ម៉ូតូ​មក​កាន់​កន្លែង​បាក់​ស្រុត​បេតុង នៅ​ជាប់​ពីលើ​ប្រព័ន្ធ​លូ​ធំ​បង្ហូរទឹក​ចូល​ទៅ​ក្នុង​ទន្លេ​។ ដោយ​មាន​ទាំង​ឬ​ស្សី​មួយ​ដើម រូប​គាត់​បម្រុង​យក​ឬ​ស្សី​នោះ​មក​ចាក់​មើល​រណ្ដៅ​ដី​ដែល​បាក់​ស្រុត ដើម្បី​រក​ម៉ូតូ ប៉ុន្តែ​ឬ​ស្សី​មួយ​ដើម​នោះ​ខ្លី​ពេក​ចាក់​មិន​ដល់ ហើយ​ណាមួយ​ក៏​ខ្លាច​គ្រោះថ្នាក់​បាក់​ស្រុត​បន្ថែម​ទៀត​ផង មាន​តែ​រង់ចាំ​មើល​អាជ្ញាធរ​ដែនដី​ជួយ​អន្តរាគមន៍​យក​ម៉ូតូ​ចេញពី​ក្នុង​ដី​ដែល​បាន​បាក់​លិច​នៅ​ក្នុង​ទឹក​នោះ​តែ​ប៉ុណ្ណោះ​។

តាម​សាក្សី​បាន​និយាយ​ថា ក្រោយ​ពេលទំនេរ​ពី​ការ​លក់ដូរ​បបរ​.​ស ជា​រើ​យ​ៗ​បុរស​ម្ចាស់​ម៉ូតូ​តែងតែ​ឌុ​ប​កូន​ដាក់​នៅ​ពី​ខាង​មុខ ដើម្បី​ដើរ​លេង​លំហែកាយ​តាម​ផ្លូវ​មាត់ទន្លេ ។ តែ​នេះ​សំណាងល្អ ដែល​គ្រោះថ្នាក់​បាក់​ស្រុត​បេតុង​សួនច្បារ​មាត់ទន្លេ គឺ​មាន​តែ​បុរស​រង​គ្រោះ​ម្នាក់​ប៉ុណ្ណោះ បើសិនជា​កូន​តូច​មក​ជាមួយ​អាច​នឹង​ត្រូវ​គ្រោះថ្នាក់​ជាក់​ជា​មិន​ខាន​ឡើយ​។

លោក​ចាន់ ផ​ល្លី អភិបាលក្រុង​កំពង់ចាម ប្រាប់​ឱ្យ​ដឹង​ដែរ​ថា ហេតុការណ៍​បាក់​ស្រុត​បេតុង​សួនច្បារ​មាត់ទន្លេ​ក្រុង​កំពង់ចាម នៅ​ម៉ោងជាង​១២​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ដែល​មានមុខ​កាត់​ប្រមាណ​៥​ម៉ែត្រ​បួន​ជ្រុង ដោយ​បាន​ស្រូប​យក​ម៉ូតូ​វ៉េវ​មួយ​គ្រឿង ។

ជាមួយ​នោះ រូប​លោក​ក៏​បាន​ជួល​កម្មករ​ដាក់​ខ្សែពួរ​ឲ្យ​ចុះ​រក​ម៉ូតូ​ដែរ ប៉ុន្តែ​រក​មិន​ទាន់​ឃើញ​នៅ​ឡើយ​ទេ​។ ដោយឡែក​លោក​អភិបាលខេត្ត បាន​យកចិត្តទុកដាក់​ដោយ​ឲ្យ​ក្រុមបច្ចេកទេស​ចុះ​ទៅ​ត្រួតពិនិត្យ និង​ធ្វើការ​ជួសជុល​ឡើង​វិញ​ជា​បន្ទាន់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ