រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រីរូបស្រស់ អេននី ហ្សាម បានធ្វើអោយមហាជនចាប់អារម្មណ៍ជាខ្លាំងជុំវិញអវត្តមានរបស់នាងនៅក្នុងទីផ្សារសិល្បៈ ដោយសារតែនាងបានឡើងគីឡូខ្លាំង៣ឆ្នាំមកហើយ ។
ដោយឡែកកាលពីពេលថ្មីៗនេះ តារាចម្រៀងស្រីរូបនេះបានធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយរូបនាងបានស្រកគីឡូអស់ ១០ គីឡូ ក្នុងរយៈពេលត្រឹម១ខែ ដោយកាលពីមុនគីឡូរបស់ អេននី ហ្សាម ឡើងដល់រហូត៧០គីឡូឯណោះ ជាហេតុធ្វើអោយរូបនាងហ៊ានបញ្ចេញក្បាលពោះជាងមុន។
យ៉ាងណាមិញ បន្ទាប់ពីស្រកគីឡូជាងពីមុន ទើបធ្វើអោយតារាស្រីរូបនេះតែងតែបង្ហោះរូបតាមរយៈបណ្តាញសង្គម Instagram ពីភាពប្រែប្រួលរបស់នាងជាប្រចាំ បើទោះបីជាមិនទាន់អាចត្រឡប់ទៅដល់រូបរាងស្រឡូនដូចកាលពីមុនក៏ដោយ។
ចុះប្រិយមិត្តអ្នកអានយល់យ៉ាងណាដែរ ចំពោះរូបរាងរបស់ស្រីស្អាតរូបនេះ ដែលក្លាហានថតបញ្ចេញក្បាលពោះក្រោយស្រកគីឡូ?
គួរបញ្ជាក់ផងដែរថា តារាចម្រៀងស្រីអេននី ហ្សាម រូបនេះបានបាត់មុខពីសិល្បៈអស់មួយរយៈហើយ ក្រោយពីលែងមានវត្តមានតាមកម្មវិធីនានា និងចេញបទចម្រៀងតទៀត នេះក៏ព្រោះតែរូបនាងឡើងគីឡូខ្លាំង ដែលពិបាកក្នុងការស្លៀកពាក់បញ្ចេញភាពស្រស់ស្អាត៕
ចែករំលែកព័តមាននេះ