ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លែកអារម្មណ៍ ! MV បទ «ជូនម៉ែ ១លានខែភ្ជុំ» ពីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ធ្វើឱ្យនឹកស្រុកកំណើតខ្លាំងនៅរដូវបុណ្យភ្ជុំ (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅក្នុងឱកាសនៃពិធីបុណ្យបិណ្ឌភ្ជុំ គឺជាការជួបជុំឪពុកម្តាយ បងប្អូន និងញាតិមិត្តជិតឆ្ងាយមកពីគ្រប់ទិសទី ជាមួយគ្នានេះដែរការជូនលុយកាក់ទៅអ្នកមានគុណ មិនថាតិចក្តី ច្រើនក្តី ឬក៏…

រាជធានីភ្នំពេញ ៖ នៅក្នុងឱកាសនៃពិធីបុណ្យបិណ្ឌភ្ជុំ គឺជាការជួបជុំឪពុកម្តាយ បងប្អូន និងញាតិមិត្តជិតឆ្ងាយមកពីគ្រប់ទិសទី ជាមួយគ្នានេះដែរការជូនលុយកាក់ទៅអ្នកមានគុណ មិនថាតិចក្តី ច្រើនក្តី ឬក៏ ១លានក្តី ២លានក្តី គឺជាការបង្ហាញនូវទឹកចិត្តគោរពដឹងគុណចំពោះ ឪពុកម្តាយរបស់យើងគ្រប់ៗគ្នាដែលពួកគាត់បានចំណាយពេលវេលា និងប្រាក់កាសជាច្រើនជាមួយកូនៗ តាំងពីតូចរហូតដល់ធំ ដែលនេះជាការវិនិយោគរបស់ឪពុកម្តាយដោយមិនបានរំពឹងពីការចំណេញមកវិញនោះទេ ។

This image has an empty alt attribute; its file name is a9c82581293fd29e3da2658e39aae762-1024x539.png

គុណនេះមហាសែនធំ ! ធ្វើបុណ្យជាមួយព្រះរស់ទាន់ខែភ្លឺ ក្នុងរដូវបិណ្ឌភ្ជុំពិតជាមានន័យសំខាន់ណាស់សម្រាប់កូនៗគ្រប់គ្នាត្រូវតែគោរពប្រនិបត្តិឱ្យបានខ្ជាប់ខ្ជួន ទន្ទឹមនេះដែរបទចម្រៀងវីដេអូថ្មីសន្លាងរបស់ផលិកម្ម ហង្សមាស ដែលច្រៀងដោយកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត «ជូនម៉ែ ១លានខែភ្ជុំ» ពិតជាត្រូវចំពេលឱកាសរដូវបិណ្ឌភ្ជុំនេះតែម្តង ។

This image has an empty alt attribute; its file name is b2832214944b47a5d360de24ea093335-1024x534.png

MV បទ «ជូនម៉ែ ១លានខែភ្ជុំ» ដែលទើបតែចេញជាផ្លូវការមុននេះបន្តិចទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកដែលបានទស្សនា និងស្តាប់ ដោយបានធ្វើឱ្យមានអារម្មណ៍សប្បាយរីករាយទៅតាមបទចម្រៀង​ និងធ្វើឱ្យមានអារម្មណ៍ថា នឹកដល់ស្រុកកំណើតខ្លាំងតែម្តង ។ ជាងនេះទៅទៀតនោះអ្វីដែលកាន់តែធ្វើឱ្យគ្រប់គ្នាមានអារម្មណ៍ប្លែកទៀតនោះ គឺនៅក្នុងវីដេអូបទចម្រៀងថ្មីនេះមានការសម្តែងប្លែកៗ ជាមួយសកម្មភាពសម្តែងដ៏សប្បាយរីករាយពីកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត និងកំពូលតារាកំប្លែងប្រចាំប្រទេសកម្ពុជាគឺ នាយកុយ និង នាយក្រឹម ដែលធ្វើឱ្យបទចម្រៀងមួយបទនេះកាន់តែរស់រវើក និងទាក់ទាញខ្លាំងតែម្តង ៕ អត្ថបទសហការ

ចង់ដឹថា MV បទ «ជូនម៉ែ ១លានខែភ្ជុំ» ពីរោះ និងប្លែកៗយ៉ាងណានោះ សូមចូលរួមទស្សនាទាំងអស់គ្នា ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ