ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាក្សី​ឮ​សំឡេង​​នាង​ស្រែក​ខ្លាំង​ៗ «​បើ​បង​ឯង​មាន​ស្រី​ថ្មី​ ទៅ​ចុះ​» ក្រោយ​​មក​ក៏​លោត​ចូល​ទឹក​បាត់​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ នារី​វ័យក្មេង​រូប​ស្រស់​ម្នាក់​ដែល​លោត​​ទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ ដោយ​បាន​បន្សល់​ទុក​ផ្កា​១​បាច់ និង​ស្បែកជើង​មួយគូ​នៅ​លើ​ស្ពាន បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​យ៉ាង​ខ្លាំង​កាលពី​វេលា​ម៉ោង​៣​​ទៀប​ភ្លឺ​ថ្ងៃ​ទី ១១ ខែ ក​ញ្ញ​ឆ្នាំ ២០២០…

​រាជធានីភ្នំពេញ ៖ នារី​វ័យក្មេង​រូប​ស្រស់​ម្នាក់​ដែល​លោត​​ទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ ដោយ​បាន​បន្សល់​ទុក​ផ្កា​១​បាច់ និង​ស្បែកជើង​មួយគូ​នៅ​លើ​ស្ពាន បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​យ៉ាង​ខ្លាំង​កាលពី​វេលា​ម៉ោង​៣​​ទៀប​ភ្លឺ​ថ្ងៃ​ទី ១១ ខែ ក​ញ្ញ​ឆ្នាំ ២០២០ កន្លង​មកនេះ ត្រូវបានប្រទះឃើញ​សព​អណ្តែតទឹក​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ក្បែរ​ព្រះ​អង្គ​ដ​ង្កើ​រ​(​មុខ​ព្រះ​បរមរាជវាំង​) ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ។ គួររំលឹកថា មុន​នេះ​បន្តិច​បានឃើញ​សព​នារី​រូប​ស្រស់​បន្សល់​ទុក​បាច់ផ្កា និង​ស្បែកជើង​នៅ​មុខ​មុខ​ព្រះ​បរមរាជវាំង

ពាក់ព័ន្ធនឹងករណីខាងលើនេះ ត្រូវបាន​ប្រជា​នេសាទ​ខ្មែរ​អ៊ិ​ស្លា​ម​ម្នាក់​​បាន​អះអាង​ថា មុនពេលកើតហេតុ គាត់​បានឮ​សំឡេង​ឈ្លោះប្រកែក​គ្នា​រវាងនារីម្នាក់​ជាមួយ​នឹង​បុរស​ម្នាក់ ក្បែរ​រថយន្ត​មួយគ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ហើយ​នារី​រង​គ្រោះ​បាន​ស្រែក​ខ្លាំង​ៗ​ថា «បើ​បង​ឯង​មាន​ស្រី​ថ្មី​ ទៅ​ចុះ» ​។ ក្រោយមក​នារីរងគ្រោះ​ក៏​លោត​ចូល​ទៅ​ក្នុង​ទឹក​លិច​បាត់​ស្រមោល​ លុះក្រោយមក​ក៏​ត្រូវ​បាន​​​គេ​ប្រទះ​ឃើញសព​​អណ្តែតទឹក​​នៅ​ក្បែរ​ព្រះ​អង្គ​ដង្កើ​ មុខព្រះបរមរាជ​វាំង​ បង្កការ​ភ្ញាក់ផ្អើល​តែម្តង​។​

តាម​ប្រភពពីនគរ​បាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​នារី​រង​គ្រោះ​មានឈ្មោះ ចាន់ ស្រី​មាន អាយុ ២២​ឆ្នាំ មុខ​របរសំអាងការ ស្នាក់​នៅ​ក្នុង​​អគារ​ខុន​ដូរ បន្ទប់​គ្មាន​លេខ ទីតាំង​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃខ្លា ឃុំ​ជំ​រះ​ពាន ស្រុក​សំរោង ខេត្ត​តាកែវ មាន​បងប្អូន​ចំនួន​៤​នាក់ (​ប្រុស​២​នាក់ ស្រី ២​នាក់​)​។​

តាម​ប្រភពដដែល​បានប​ន្ត​ថា មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​​៧​យប់​ថ្ងៃ​ទី​១០ ខែ កញ្ញា ឆ្នាំ ២០២០ ឈ្មោះ ថៃ ហាង​ម៉េ​ង ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ បាន​ធ្វើ​ខួបកំណើត​ឱ្យ​ប្រពន្ធ​ឈ្មោះ ចាន់ រស្មី អាយុ​៣០​ឆ្នាំ (​ត្រូវជា​បងស្រី​បង្កើត​របស់​​នារីរងគ្រោះ​​)​នៅ​ភោជនីយ ដ្ឋា​ន​ទន្លេ​បា​សាក់​២ ហើយ​នារី​រង​គ្រោះ​ក៏​បាន​ចូលរួម​រហូត​ដល់​ម៉ោង៩យប់​ ទើប​ចប់​កម្មវិធី ហើយ​បងថ្លៃ​និង​បងស្រី​ក៏​បាន​ជូន​នាង​មក​ដាក់​នៅ​ភោជនីយ​ដ្ឋាន <<​អ៊ី​ដែន​>>​នៅ​ម្តុំ​បឹង​កក់​មួយ​កន្លែង​ទៀត រួច​ហើយ​ពួក​គាត់​ក៏​បាន​នាំ​គ្នា​ចេញ​មក​ផ្ទះ​វិញ​បាត់​អស់ ។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា លុះដល់​វេលា​ម៉ោង​ប្រហែល២​និង​៤៩​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ១១ ខែ កញ្ញា ឆ្នាំ ២០២០ ឈ្មោះ លី ម៉ា​ន​សូត ភេទ​ប្រុស ជនជាតិ​ខ្មែរឥស្លាម អាយុ ៤២​ឆ្នាំ មុខរបរ​នេសាទ​ត្រី កំពុង​នៅ​ក្រោម​ស្ពាន បានឮសំឡេង​ជន​រង​គ្រោះ​ឈ្លោះប្រកែក​គ្នា​ជាប់​រថយន្ត​ម៉ាក ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង ដោយ​នាង​បាន ស្រែក​ខ្លាំង ៗ​ថា «បើ​បង​ឯង មាន​ស្រី​ថ្មី​ ទៅ​ចុះ​» ។

តាម​ប្រភពដដែលបានបន្ត​ថា ក្រោយប្រកែកនៅលើស្ពានរួចមក ក៏ឡើងជិះរថយន្តជាមួយគ្នាបន្តឡើងដល់កណ្តាលស្ពាន ក៏ស្រាប់តែឭ​សំឡេង​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​បាន​ស្រែក​អោយ​ជួយ ព្រោះ​មាន​មនុស្ស​ស្រី​លោត​ពីលើ​ស្ពាន​ជ្រោយចង្វារ ចូល​ទៅ​ក្នុង​ទឹក ពេល​នោះ​បុរស​ជា​ខ្មែរអ៊ិ​ស្លាម​រូប​នោះ​ក៏​បាន​បើកទូក​ចេញ​ជួយ​សង្គ្រោះដែរ ប៉ុន្តែ​ពេល​ទៅ​ជិត​ដល់​ ជន​រង​គ្រោះ​ក៏​បាន​លិច​ទៅ​ក្នុង​ទឹក​បាត់​ស្រមោល​រក​មិនឃើញ ដោយសារ​តែ​សភាព​ងងឹត​ខ្លាំង​ពេក ​បុរសខ្មែរអ៊ិស្លាមរូបនោះ​ក៏​បើកទូក​មក​កន្លែង ដើម​វិញ​។​

តាមប្រភពដដែលបានបន្ត​ថា រហូត​ដល់​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១២ ខែ កញ្ញា ឆ្នាំ ២០២០ បុរស​ឈ្មោះ​លី ម៉ា​ន​សូត បានឃើញប្រជាពលរដ្ឋ​ចោមរោម​មើល​នៅ​ចំណុច​កើតហេតុ​ខាងលើ ​ក៏​បា​​នបើក​​ទូក​មក​មើល​ទើប​ដឹង​ថា «​ជា​នារី​​​រង​គ្រោះ ដែល​បាន លោត​ពីលើ​ស្ពាន​កាលពី​ប៉ុន្មាន​ថ្ងៃមុន​» ​។​

ក្នុង​ពេល​ដែល​មានការ​ភ្ញាក់ផ្អើល​កើតឡើង ដោយ​យ​បាន​ប្រទះ​ឃើញសព​នារី​រង​គ្រោះ​អណ្តែត​នៅ​ចំណុច​ខាងលើ​នោះ ក៏​មាន​វត្តមាន​បងប្អូន សាច់ញាតិ មិ​ត្តភក្តិ​របស់​នាង​បាន​មក​ដល់​ និង​ប្រជា​ពល​រដ្ឋ​យ៉ាងច្រើន​កុះករ​នាំ​គ្នា​មក​ចោមរោម​មើល​ ។​ កម្លាំង​មាន​សមត្ថ​កិច្ច​កម្លាំង​ និង​សមត្ថ​កិ​ច្ច​មូលដ្ឋាន​ខណ្ឌដូនពេញ ក៏​បាន​ធ្វើការ​សហការ​ជាមួយនឹង​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ និង​គ្រូពេទ្យ​អម​សាលាដំ​បូង​រាជ​ធានី​ភ្នំពេញ ដើម្បី​បង្កើត​ជា​គណៈកម្មាធិការ ចុះ​មក​ធ្វើ​ការ​ត្រួតពិនិត្យ និង​រក​ទូក​អូស​លើកយក​សព​នារី​រង​គ្រោះ​ឡើង​លើគោក ធ្វើការ​ត្រួតពិនិត្យ និង​កោសល​វិ​ច្ច័​យ​យ៉ាង​ល្អិតល្អន់​ផង​ដែរ​។

គួរ​បញ្ជាក់​ថា ករណី​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​​ទៀបភ្លឺ​ថ្ងៃ​ទី ១១ ខែ កញ្ញា ឆ្នាំ​២០២០ នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ដោយ​បន្សល់​ទុក​ផ្កា ១​បាច់ និង ស្បែកជើង​១​គូ​ ក្រោយ​ពី​នារី​រង​គ្រោះ​​បាន​វិល​មក​ពី​ចូលរួម​ខួបកំណើត​បងស្រី​បង្កើត​របស់​ខ្លួន នៅ​ក្នុង​ភោជនីយ៍ដ្ឋាន​ទន្លេបាសាក់​២ រួច​ហើយ​ក៏​បន្ត​អោយ បងថ្លៃ និង បងស្រី​ជូន ទៅ​ទម្លាក់​នៅភោជនីយដ្ឋាន​មួយទៀត​មានឈ្មោះ អ៊ី​ដែន នៅ​ម្តុំ​បឹង​កក់ មួយទៀត​។​ ​ប៉ុន្តែ​នៅ​ពេល​ដែល​​នារីរងគ្រោះ​​ចូល​ទៅ​ភោជនីយ​ដ្ឋាន អ៊ី​ដែន នោះ មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​ថា នៅ​ជាមួយ​អ្នក​ណា​ម្នាក់​ឡើយ ​ហើយ​ក៏​មិន​បានដឹង​ថា នាង​មាន​ជម្លោះ​អ្វី​ជាមួយ​នឹង​អ្នក​ណា​ម្នាក់​ច្បាស់​ដែរ ដោយ​នាង​ត្រូវ​បាន​បងប្អូន​បញ្ជាក់​ថា រូប​នាង​មាន​សង្សា​ររស់នៅ​ឯ​សហរដ្ឋអាមេរិក​ផង​ដែរ​។

ក្រោយ​ពី​របស់​កម្លាំង​អាជ្ញាធរ​ខណ្ឌដូនពេញ សហការ​ជាមួយ​និង​កម្លាំង​ជំនាញ​នាំ​កា​រិ យា​ល័យ​បច្ចេកទេស​វិទ្យា​សា​ស្ត្រ កោសល​វិ​ច្ច័​យ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ និង​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ដោយ​ឆ្លងកាត់ តាម​ការ​ពិនិត្យ​របស់​លោ​ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​អម​សាលាដំ​បូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា នារី​រង​គ្រោះ​បាត់បង់ជីវិត​​ដោយសារ​លង់ទឹក​ ​។ បន្ទាប់ពីពិនិត្យរួច ក៏​​ប្រគល់សព​​អោយ​ក្រុម​គ្រួសារ​យក​ទៅ​​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា ខណ្ឌ​សែន​សុខ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ