ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! ចាប់បានហើយក្រុម​​ចោរ​ប្លន់​កណ្តាល​ទីប្រជុំជន និង​បា.ញ់​តដៃ​នគរបាល​​ទៀត

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​ទី​បញ្ចប់​ សមត្ថកិច្ច​តាម​ប្រ​ម៉ា​ញ់​ចាប់​បក្ខពួក​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​បាន​ម្នាក់​ទៀត​ហើយ ក្រោយ​ពី​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​មួយ​គ្រឿង​នៅ​ស្រុក​រមាស​ហែក​ខេត្តស្វាយរៀង​ ហើយ​រត់គេច​ខ្លួន​នោះ ត្រូវ​កម្លាំង​នគរបាល​តាម​បង្ក្រាប​បាន​រហូត​ដល់​ខេត្តក្រចេះ​កាលពី​​រសៀល​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០២០ ខណៈ​បក្ខពួក​ម្នាក់​ត្រូវ​ចាប់​បាន​នៅ​​ចំណុចកើតហេតុ…

ខេត្តស្វាយរៀង​ ៖ ​ទី​បញ្ចប់​ សមត្ថកិច្ច​តាម​ប្រ​ម៉ា​ញ់​ចាប់​បក្ខពួក​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​បាន​ម្នាក់​ទៀត​ហើយ ក្រោយ​ពី​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​មួយ​គ្រឿង​នៅ​ស្រុក​រមាស​ហែក​ខេត្តស្វាយរៀង​ ហើយ​រត់គេច​ខ្លួន​នោះ ត្រូវ​កម្លាំង​នគរបាល​តាម​បង្ក្រាប​បាន​រហូត​ដល់​ខេត្តក្រចេះ​កាលពី​​រសៀល​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០២០ ខណៈ​បក្ខពួក​ម្នាក់​ត្រូវ​ចាប់​បាន​នៅ​​ចំណុចកើតហេតុ ក្រោយ​ធ្វើ​សកម្មភាព​​បាន​ប៉ុន្មាន​ម៉ោងប៉ុណ្ណោះ ​។ គួររំលឹកថា ប្លន់​កណ្តាល​ទីប្រជុំជន​ទាំង​ព្រឹក និង​បាញ់​តដៃ​សំដៅ​រថយន្ត​នគរបាល​៣​គ្រាប់​ទៀត

​បើ​តាម​សមត្ថកិច្ច​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា ក្រោម​ការ​យកចិត្តទុកដាក់ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពីលោក​ឧត្តមសេនីយ៍ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្តស្វាយរៀង និង​មានការ​សម្របសម្រួល​ពី​លោក​ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តក្រចេះ​បាន​ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត ឈ្មោះ​រ៉េ​ន ម៉ា​ប់​(​ដែល​ជា​មុខសញ្ញា​ក្នុង​ខេត្តក្រចេះ​)​និង​ជា​បក្ខពួក​របស់​ជនសង្ស័យ​ប្លន់​ប្រដាប់​អាវុធ យក​ម៉ូតូ​មួយ​គ្រឿង ពី​ជន​រង​គ្រោះ​នៅ​ភូមិ​កំពង់ត្រាច ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក ខេត្តស្វាយរៀង​ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ​កញ្ញា​ ឆ្នាំ​២០២០​នេះ​។​

តាម​ប្រភពដដែល​បាន​​បន្ត​ទៀត​ថា​ ក្រោយ​ពី​បង្ក្រាប​ជនសង្ស័យ​បានហើយ​ កម្លាំង​ការិយាល័យ​ជំនាញ​នគ​បាល​ខេត្តក្រចេះ បាន​ប្រគល់​ជនសង្ស័យ​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

សូម​រំលឹក​ថា កាលពីវេលា​ម៉ោង​៦​​ព្រឹក​ថ្ងៃ​ទី​១២ ​ខែកញ្ញា​ ឆ្នាំ​២០២០​ មាន​ករណី​​ជនសង្ស័យ​​ចំនួន​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ដាឌ្រីម​ ពណ៌​ខ្មៅ ប្រដាប់​ដោយ​អាវុធ​ខ្លី​ម៉ាក​រ៉ូ​ឡូ​១​ដើម​ បាន​ធ្វើ​សកម្មភាព​ចូល​ភ្ជង់​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រីម ធុន​C125 ព​ណ៍​ខ្មៅ ស៊េរី​ឆ្នាំ​2020 ពាក់​ស្លាក​លេខ ស្វាយ​រៀង 1P-5053 ពី​ជន​រង​គ្រោះ​ឈ្មោះ​វ​រ័ អឿ​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​កំពង់ត្រាច ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក​ ដែល​ជន​រង​គ្រោះ​បំ​រ៉ុ​ង​ជិះ​ចេញពីផ្ទះ​ទៅ​ផ្សារ​ក៏​ត្រូវ​ជនសង្ស័យ​ផ្ជ​ង់​យក​កណ្តាល​ទីប្រជុំជន​ស្រុក​តែ​ម្តង​​។

ក្រោយ​ពី​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​ជន​រង​គ្រោះ​បាន​សម្រេច ខណៈនោះ​ជន​រង​គ្រោះ​បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​តាម​បង្ក្រាប​រហូត​មានការ​បាញ់​តប​ត​​ជា​មួយ​សមត្ថកិច្ច​មួយ​ប្រាវ​ចំនួន​៦​គ្រាប់ សមត្ថកិច្ច​បាន​សម្រេចចិត្ត​បើករថយន្ត​កៀរ បំ​បុក​ម៉ូតូ​ជនសង្ស័យ​ម្នាក់​បណ្តាល​ឲ្យ​ដួល​ខ្ទាត​កាំភ្លើង​ចេញពី​ដៃ បន្ទាប់មក​ជនសង្ស័យ​ព្យាយាម​រត់គេច​ខ្លួន​ចូល​តាម​ផ្ទះ​ប្រជាពលរដ្ឋ​រហូត​ដល់​វាលស្រែ ស្ថិត​នៅ​ភូមិ​មុន្នី​ព្រឹក្សា ឃុំ​ត្រស់​ស្រុក​រមាស​ហែក​ក៏​ត្រូវ​សមត្ថកិច្ច​ព័ទ្ធ​ចាប់​បាន​នៅ​កណ្តាល​វាលស្រែ​ដែល​ជនសង្ស័យ​ម្នាក់ឈ្មោះ​រ៉ាត់ សា​រ៉ា​ន់ ហៅ​ចុន រ៉ា​ន់ ហៅ​តឿ អាយុ​២៨​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បួ​ង​ឃ្មុំ​ និង​ដកហូត​ម៉ូតូ​វត្ថុ​តាង​បាន​មក​វិញ​ផង​ដែរ​។​

​សមត្ថកិច្ច​មួយ​ក្រុម​បាន​ដេញ​តាម​បង្ក្រាប​ជនសង្ស័យ​ម្នាក់​ទៀត​រហូត​ដល់​ខេត្តក្រចេះ​ទើប​ចាប់ខ្លួន​បាន ​។ ​លទ្ធផល​តាម​ប្រ​ម៉ា​ញ់​ចាប់​ក្រុម​ចោរប្លន់​ប្រដាប់​វុ​ធ​បាន​ទាំង​ពីរ​នាក់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕​ (កែសម្រួលដោយ ៖​ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ