ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើបុណ្យ​ប៉ង​ចង់​ជួប​ប្តី​អតីតជាតិ​វិញ

3 ឆ្នាំ មុន

អំពើ​ល្អ​ដែល​យើង​ធ្វើ​ទៅ​ហើយ​ទោះ​តិច​ក្តី​ច្រើន​ក្តី​គង់​នឹង​ហុច​ផល​មក​វិញ​បើ​ជាតិ​នេះ​មិន​បាន​ទទួលផល ទៅ​អនាគតជាតិ​ក៏​គង់​នឹង​ទទួលផល​គឺ​បុណ្យ​នោះ​មិន​បាត់​ទៅ​ណា​ទេ ដូច​ស្ត្រី​ដឹងជាតិ​ម្នាក់​ពេញ​មួយ​ជីវិត​របស់​នាង​ធ្វើ​តែ​បុណ្យ​ប្រាថ្នា​ទៅ​ជួប​អតីត​ស្វាមី​គឺ​ប្តី​កាលពី​ជាតិ​មុន​វិញ​។ លុះ​អស់​អាយុសង្ខារ​ទៅ​ក៏​បាន​ទៅ​ជួប​អតីត​ប្តី​ដើម​របស់​នាង​ដូច​ក្តី​ប៉ងប្រា​ថ្នា​មែន​។ សូម​លើកយក​រឿង​នេះ​ដែល​មាននៅ​ក្នុង​គម្ពីរ​ធម្មបទ​មក​បញ្ជាក់​ថា កាលនោះ​មាន​ទេវបុត្រ​មួយ​អង្គ​នាម​មាលាភារី នាំ​ពួក​ទេពអប្សរ​បវរកញ្ញា​មួយ​ពាន់​អង្គ​ទៅ​ក្រសាល​នៅ​ក្នុង​ឧទ្យាន​នា​ឋាន​តា​វ​តិ្ត​ង្ស​។ កញ្ញា​អប្សរ​៥​រយ​អង្គជា​អ្នក​ឡើង​បេះ​ផ្កា ឯ​៥​រយ​អង្គ​ទៀត​ជា​អ្នក​រើស​យក​មក​ប្រដាប់​ឲ្យ​ទេវបុត្រ ។…

អំពើ​ល្អ​ដែល​យើង​ធ្វើ​ទៅ​ហើយ​ទោះ​តិច​ក្តី​ច្រើន​ក្តី​គង់​នឹង​ហុច​ផល​មក​វិញ​បើ​ជាតិ​នេះ​មិន​បាន​ទទួលផល ទៅ​អនាគតជាតិ​ក៏​គង់​នឹង​ទទួលផល​គឺ​បុណ្យ​នោះ​មិន​បាត់​ទៅ​ណា​ទេ ដូច​ស្ត្រី​ដឹងជាតិ​ម្នាក់​ពេញ​មួយ​ជីវិត​របស់​នាង​ធ្វើ​តែ​បុណ្យ​ប្រាថ្នា​ទៅ​ជួប​អតីត​ស្វាមី​គឺ​ប្តី​កាលពី​ជាតិ​មុន​វិញ​។ លុះ​អស់​អាយុសង្ខារ​ទៅ​ក៏​បាន​ទៅ​ជួប​អតីត​ប្តី​ដើម​របស់​នាង​ដូច​ក្តី​ប៉ងប្រា​ថ្នា​មែន​។

សូម​លើកយក​រឿង​នេះ​ដែល​មាននៅ​ក្នុង​គម្ពីរ​ធម្មបទ​មក​បញ្ជាក់​ថា កាលនោះ​មាន​ទេវបុត្រ​មួយ​អង្គ​នាម​មាលាភារី នាំ​ពួក​ទេពអប្សរ​បវរកញ្ញា​មួយ​ពាន់​អង្គ​ទៅ​ក្រសាល​នៅ​ក្នុង​ឧទ្យាន​នា​ឋាន​តា​វ​តិ្ត​ង្ស​។ កញ្ញា​អប្សរ​៥​រយ​អង្គជា​អ្នក​ឡើង​បេះ​ផ្កា ឯ​៥​រយ​អង្គ​ទៀត​ជា​អ្នក​រើស​យក​មក​ប្រដាប់​ឲ្យ​ទេវបុត្រ ។ ពួក​អប្សរ​ដែល​ឡើង​បេះ​ផ្កា​ទាំងនោះ មាន​ទេពអប្សរ​មួយ​អង្គរ​បាន​អិ​ល​ធ្លាក់​ចុះ​មករ​លត់​ជីវិត​ដូច​អណ្តែត​ប្រទីប​ត្រសែត​នៅ​លើ​អាកាស ។ វិញ្ញាណ​នាង​អណ្តែតត្រសែត​រេរក​ភព​ថ្មី បាន​មក​កើត​ក្នុង​ត្រកូល​មួយ​នា​ក្រុង​សាវត្ថី ជា​ស្ត្រី​រលឹក​ឃើញ​អតីតជាតិ ។

ចាប់តាំងពី​កើតមក​ហើយ​នាង​នឹក​រឿយ​ៗ​ថា អញ​ជា​ភរិយា​នៃ​មាលាភារី​ទេវបុត្រ លុះ​ដឹងក្តី​ចម្រើន​វ័យ​កាលណា តែង​ធ្វើបុណ្យ​ទាន បូជា​ដោយ​ផ្កា និង​គ្រឿងក្រអូប​ជាដើម ប្រាថ្នា​ឲ្យ​បាន​ទៅ​កើត​ក្នុង​សំណាក់​អតីត​ប្តី​មាលាភារី​ទេវបុត្រ​វិញ ។

លុះ​នាង​អាយុ​១៦​ឆ្នាំ មាតាបិតា​បាន​ឲ្យ​មាន​ប្តី នាង​តែង​ចាត់ចែង​ទាន​ផ្សេង​ៗ មាន​ភត្តាហារ និង​សាដក​ចាំ​វស្សា​ជាដើម​ប្រគេន​ដល់​ព្រះ​ភិក្ខុ​ស​ង្ស ហើយ​តែង​សច្ចា​ប្រាថ្នា​ថា សូម​ចំណែក​បុណ្យ​នេះ​បានជា​បច្ច័យ​នៃ​ការ​កើត​ក្នុង​សំណាក់​អតីត​ប្តី​របស់ខ្ញុំ ។ ភិក្ខុ​ទាំងឡាយ​ក៏​កំណត់​នាម​ឲ្យ​នាង​នោះ​ថា ប​តិ​បូ​ជិ​កា ព្រោះ​នាង​ធ្វើបុណ្យ​កុសល​អ្វី​ៗ តែង​ប្រាថ្នា​ទៅ​ជួបនឹង​ប្តី​ដើម​ជា​និច្ច ។

នាង​ប​តិ​បូ​ជិ​កា​មានកូន​៤​នាក់ នាង​តែង​ឲ្យ​ទាន ស្តាប់ធម៌​ទេសនា រក្សា​សិក្ខាបទ​តាម​ប្រក្រតី​រហូត​ដល់​ជីវិត​ចុង​ក្រោយ ស្លាប់​ទៅ​ក៏​បាន​ទៅ​កើត​ក្នុង​សំណាក់​មាលាភារី​ទេវបុត្រ​ជា​ប្តី​របស់​នាង​នៅ​នា​ឋាន​តា​វ​តិ្ត​ង្ស​ដូច​ក្តី​បំណង​មែន ។ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ