ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​ភ្នំ​ហាន់ជ័យ មាន​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​នាំ​គ្នា​មក​ធ្វើបុណ្យ​ដាក់​ទាន​ច្រើន​ក្នុង​រដូវ​ភ្ជុំបិណ្ឌ

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ វត្ត​ភ្នំ​ហាន់ជ័យ រមណីយដ្ឋាន​ទេសចរណ៍​បែប​ធម្មជាតិ ស្ថិត​នៅ​ប្រប​តាម​ដង​ទន្លេមេកុង​ក្នុង​ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ជាទី​កន្លែង​ដែល​គេ​ជឿ​ថា មាន​បារមី​ស័ក្តិ​សិទ្ធ មាន​ចម្ងាយ​ប្រមាណ​ជិត​២០​គីឡូម៉ែត្រ ពី​ក្រុង​កំពង់ចាម…

ខេត្តកំពង់ចាម ៖ វត្ត​ភ្នំ​ហាន់ជ័យ រមណីយដ្ឋាន​ទេសចរណ៍​បែប​ធម្មជាតិ ស្ថិត​នៅ​ប្រប​តាម​ដង​ទន្លេមេកុង​ក្នុង​ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ជាទី​កន្លែង​ដែល​គេ​ជឿ​ថា មាន​បារមី​ស័ក្តិ​សិទ្ធ មាន​ចម្ងាយ​ប្រមាណ​ជិត​២០​គីឡូម៉ែត្រ ពី​ក្រុង​កំពង់ចាម ។

នៅ​ក្នុង​ឱកាស​ព្រឹក​ថ្ងៃ​ទី​១២ កញ្ញា ២០២០ មាន​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី​បាន​យក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ ក្នុង​នោះ​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត ឯកឧត្តម​ខ្លូត ផ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​នឹង​សហការី​ជា​ច្រើន​នាក់​ក៏​បាន​អញ្ជើញ​មក​ដាក់​បិណ្ឌ​ទី​១០ ផង​ដែរ ។

លោកស្រី សុ​ភ័ក្ត្រ ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​បាន​ឲ្យ​ដឹង​ថា អភិបាលខេត្ត​រួម​ជាមួយ និង​ថ្នាក់ដឹកនាំ​ក្រោម​ឱវាទ​ចាប់តាំងពីរ​វេន​ដាក់​បិណ្ឌ​ទី​១ រហូត​មក​ដល់​វេន​ដាក់​បិណ្ឌ​ទី​១០ បាន​អញ្ជើញ​រាប់បាត្រ និង​ប្រគេន​ទេយ្យទាន​ដល់​ព្រះសង្ឃ​គង់នៅ​វត្ត​ក្នុង​ក្រុង​កំពង់ចាម និង​បណ្ដា​វត្ត​ឆ្ងាយ​ៗ នៅ​ក្នុង​ខេត្តកំពង់ចាម ជា​បន្តបន្ទាប់​បាន​ចំនួន​៦ វត្ត ។ រួម​ទាំង​វត្ត​ភ្នំ​ហាន់ជ័យ ដែល​ព្រះ​សីល​សំវរ ប៊​ត តាំង​ឆេ​ង ព្រះ​នាគ​មុនី​មេគណ​ខេត្តកំពង់ចាម និង​ជា​ព្រះ​ចៅអធិការ​វត្ត​ភ្នំ​ហាន់ជ័យ គង់នៅ ។

លោក​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា តាម​ជំនឿ​ព្រះពុទ្ធ​សាសនា ការ​រាប់បាត្រ​នេះ​គឺ​នាំ​យក​ទេយ្យទាន​ប្រគេន​ព្រះសង្ឃ និង​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​ញាតិ​ទាំងឡាយ​ទាំង​ក្នុង​បច្ចុប្បន្ន និង​អ​តី​ក​កាល ។ នៅ​ក្នុង​ខេត្តកំពង់ចាម ទាំងមូល​មាន​វត្ត​ចំនួន​៣៧៨ វត្ត ក្នុង​ឱកាស​វេន​ដាក់​បិណ្ឌ​ទី​១០ គឺ​មាន​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ជិត​ឆ្ងាយ​បាន​នាំ​គ្នា​មក​វត្ត​ភ្នំ​ហាន់ជ័យ ដែល​ជាទី​កន្លែង​រមណីយដ្ឋាន​បែប​ធម្មជាតិ នៅ​លើ​កំពូលភ្នំ និង​មាន​ខ្យល់អាកាស​ធម្មជាតិ​បក់​ផាត់​ពី​ទន្លេមេគង្គ គឺ​មាន​ចំនួន​ច្រើន​ជាង​បណ្ដាល​វត្ត​ផ្សេង​ៗ​ទៀត ។

បើ​និយាយ ពី​វិស័យ​ព្រះពុទ្ធ​សាសនា វត្ត​ភ្នំ​ហាន់ជ័យ មានការ​ដឹកនាំ​ល្អ​ពី​សំណាក់​ព្រះ​មេគណ​ខេត្ត ហើយ​ទីធ្លា​ក្នុង​ទី​អារាម​នេះ​ក៏​មាន​លក្ខណៈ​អំណោយផល​បរិស្ថាន​ល្អ ។ លោកស្រី សុ​ភ័ក្ត្រ ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​បាន​បញ្ជាក់​ថា ដោយ​មានការ​ណែនាំ​ពី​ក្រសួងសុខាភិបាល​ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត ក្នុង​ឱកាស​វេន​ដាក់​បិណ្ឌ​ទី​១ រហូត​មក​ដល់​វេន​ទី​១០ ព្រះ​ចៅអធិការ​វត្ត​ភ្នំ​ហាន់ជ័យ បាន​រៀបចំ​មាន​បាញ់​អាល់កុល លាង​សម្អាត​ដៃ និង​ប្រដាប់​បាញ់​អាល់កុល​លើ​រាង​កាយ​ទាំងមូល គឺ​បាន​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ទប់ស្កាត់​ជំងឺ covid ។

សូម​បញ្ជាក់​ថា​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​ហាន់ជ័យ​ឲ្យ​តែ​ដល់​រដូវ​បុណ្យ​ទាន​ធំ​ៗ ក្នុង​នោះ​មាន​ភ្ជុំបិណ្ឌ និង​បុណ្យចូលឆ្នាំ​ប្រពៃណី​នៃ​ជាតិ ព្រះ​ចៅអធិការ​វត្ត​បាន​រៀបចំ​ប្រជា​ការពារ​រួម និង​កងកម្លាំង​សមត្ថកិច្ច​ដាក់​ជាម​ប្រចាំការ ដើម្បី​ពង្រឹង​សន្តិសុខ និង​សណ្ដាប់ធ្នាប់ ។ ជាមួយ​នោះ​ក៏​បាន​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​សប្បាយ​ដូច​ជា រាំ​កម្សាន្ត​លេង​នឹង​បង្កើត​កម្មវិធី​ជា​ច្រើន​ទៀត ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​នៅ​ក្នុង​ខេត្តកំពង់ចាម និង​បណ្ដា​ខេត្ត​ផ្សេង​ៗ​ទៀត​បាន​នាំ​គ្នា​មក​កម្សាន្ត​លេង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ