ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះឈើ ៥ខ្នងនឹងផ្ដល់ជូនដល់ប្រជាជនខ្វះខាត និងស្ត្រីមេម៉ាយ នៅស្រុកសន្ទុក ខេត្តកំពង់ធំ

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ផ្ទះឈើរចំនួន ៥ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រកាសសាងសង់ផ្ដល់ជូនដល់…

ខេត្តកំពង់ធំ ៖ ផ្ទះឈើរចំនួន ៥ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រកាសសាងសង់ផ្ដល់ជូនដល់ គ្រួសារប្រជាជនខ្វះខាត និងស្ត្រីមេម៉ាយទាំង ៥គ្រួសាររស់នៅឃុំកកោះ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ។ ផ្ទះទាំង ៥ខ្នងនេះត្រូវបានលោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ អនុប្រធាន កិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ តំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រកាសធ្វើការសាងសង់ជូនកាលពីរសៀលនៅថ្ងៃទី ១០ខែកញ្ញា ឆ្នាំ ២០២០ ។

This image has an empty alt attribute; its file name is faa86b6d31d82d61735084c356c99331-1024x768.jpg

សូមបញ្ជាក់ជូនថា ផ្ទះឈើរទាំង ៥ខ្នងនេះ គឺបានមកពីការចូលរួមរបស់សប្បុរសជនតប តាមការអំពាវនាវសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ។ ហើយផ្ទះនេះ គឺសាងសង់ពីឈើប្រក់ស័ង្កសី មានបណ្ដោយ ៦ម៉ែត្រទទឹង ៤ម៉ែត្រ ដែលមួយខ្នងៗមានតម្លៃជាង ១ពាន់ដុល្លាអាមេរិក ។

ក្នុងនាមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកជំទាវ ខៀវ ស៊ីណា បានបញ្ជាក់ ថា ៖ គ្រប់កាលៈទេសៈពិសេសពេលប្រជាពលរដ្ឋជួបការលំបាកខ្វះខាតសម្ដចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ និងជួយគិតគូចំពោះសុខទុក្ខ និងជួយដោះស្រាយការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋយើងជានិច្ច ។

This image has an empty alt attribute; its file name is fc1a79458c7f3e51be5b4783a644d211-1024x682.jpg

ជាក់ស្ដែងដូចនៅ ពេលនេះជាសក្ខីភាពស្រាប់ដែលបង្ហាញឲ្យឃើញកាន់តែយ៉ាងច្បាស់ ថាគ្រប់ពេលវេលាសម្ដេចតែងតែរស់នៅជាមួយសុខទុក្ខរបស់ជាពលរដ្ឋយើងគ្រប់ពេលវេលា។ ដូចនេះបងប្អូន ត្រូវចងចាំថាដ៏រាបណាមានសម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត និងគណ បក្សប្រជាជនកម្ពុជានោះរាល់ការលំបាករបស់ប្រជាពលរដ្ឋពិតជា
ទទួលបានការជួល ដោះស្រាយជាក់ជាមិនខាន ។

This image has an empty alt attribute; its file name is 5f85ca1988200b82bf2128ea487cb55f-1024x682.jpg

នៅក្នុងឱកាសនោះលោកជំទាវ ខៀវ ស៊ីណា ក៏បានស្នើឲ្យប្រជាពលរដ្ឋយើងយកចិត្តទុក ដាក់ក្នុងការថែរក្សាសុខភាព គឺរស់នៅឲ្យមានអនាម័យល្អពិសេសនៅក្នុងអន្តរកាលនៃការ រីករាលដាលជំងឺកូវីដ ១៩ និងឧបត្ថម្ភថវិកាក្នុងមួយគ្រសារៗ ២០ម៉ឺនរៀលផងដែរ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ