ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​លឿន​ដូច​ហោះ​ ​បុក​លាន់​ដូច​គ្រាប់​​បែក​ផ្ទុះ​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក​វរសេនីយ៍ឯក សុខ សុទ្ធា​វុ​ធ អធិការ​នគរបាល​ស្រុក​ជីក្រែង​បានឱ្យ​ដឹង​ថា រថយន្ត​តាក់​សុ​ី​មួយ​គ្រឿង​ម៉ាក SIENNAបាន​បុក​គ្នា​ជាមួយ​រថយន្ត​ឡិច​ស៊ី​ស​RX៣០០ ពេញទំហឹង​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​ស្លាប់​អ្នក​បើករថយន្ត…

ខេត្តសៀមរាប ៖ លោក​វរសេនីយ៍ឯក សុខ សុទ្ធា​វុ​ធ អធិការ​នគរបាល​ស្រុក​ជីក្រែង​បានឱ្យ​ដឹង​ថា រថយន្ត​តាក់​សុ​ី​មួយ​គ្រឿង​ម៉ាក SIENNAបាន​បុក​គ្នា​ជាមួយ​រថយន្ត​ឡិច​ស៊ី​ស​RX៣០០ ពេញទំហឹង​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​ស្លាប់​អ្នក​បើករថយន្ត SIENNA និង​របួសធ្ងន់​ស្រាល​៨​នាក់ ។ គ្រោះថ្នាក់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​ចក ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ។

លោក​អធិការ​ថ្លែង​ថា រថយន្ត SIENNAពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ ២AC-
៩៩៧១ បើកបរ​ដោយ​បុរស​ឈ្មោះ សួ ភិន អាយុ​៤៧​ឆ្នាំ ទីលំនៅ​ផ្ទះ​១០៦​ឌ ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដឹក​មនុស្ស៦​នាក់​(​ស្រី​៥​នាក់​) ក្នុង​ទិស​ដៅ​ពី​ខាង​លិចទៅ​ខាងកើត​ក្នុង​ល្បឿន​លឿន ។

លុះ​ទៅ​ដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​រថយន្ត​ឡិច​សុ​ី​ស​RX៣០០មួយ​គ្រឿង ស៊េរី​ឆ្នាំ​១៩៩៨ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២M-៤៣៣៤ ពណ៌​ទឹកមាស អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ និង​មាន​អ្នក​រួម​ដំណើរ​ម្នាក់ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​និង​ក្នុង​ល្បឿន​យ៉ាង លឿន​ដូច​គ្នា ក៏​បុក​គ្នា​ពេញទំហឹង​តែ​ម្តង ។

គ្រោះថ្នាក់​នេះ​បណ្តាល​ឱ្យ​ស្លាប់​អ្នកបើកបររថយន្ត SIENNA ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​របួសធ្ងន់​ស្រាល​៨​នាក់​(​ស្រី​៥​នាក់​) ។ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​បញ្ជូន​អ្នក​រង​របួស​ទាំងអស់​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត តែ​ជា​អកុសល អ្នកបើកបរ​រថយន្ត​SIENNAឈ្មោះ សួ ភិន បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ។

រីឯ​អ្នក​រង​របួសធ្ងន់​ស្រាល​៨​នាក់ ទៀត គ្រូពេទ្យ​កំពុង​ជួយ​សង្គ្រោះ ។ចំណែក​រថយន្ត​ទាំង​២​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ដើម្បី​អនុវត្ត​តាម​និ​តិ​វិធី​។ ចំណែក​សព​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ