ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់ហើយ! រកឃើញ​សារ​ធាតុគីមី​លើ​ពពុះ​សណ្តែក

3 ឆ្នាំ មុន
  • តាកែវ

​ខេត្ត​តាកែវ ​៖ លោកប៉ោ លាង​គង់ ប្រធានសាខា​កាំកុងត្រូល​ខេត្តតាកែវ ​ហៅ​កាត់ ​(​ក​.​ប​.​បខេត្ត​) ​សហការ​ជាមួយ​និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​កម្លាំង​សមត្ថកិច្ច បាន​ចុះ​ពិនិត្យ​លើ​គ្រឿង​ឧបភោគ-បរិភោគ​មួយ​ចំនួន​៣​មុខ…


ខេត្ត​តាកែវ ​៖ លោកប៉ោ លាង​គង់ ប្រធានសាខា​កាំកុងត្រូល​ខេត្តតាកែវ ​ហៅ​កាត់ ​(​ក​.​ប​.​បខេត្ត​) ​សហការ​ជាមួយ​និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​កម្លាំង​សមត្ថកិច្ច បាន​ចុះ​ពិនិត្យ​លើ​គ្រឿង​ឧបភោគ-បរិភោគ​មួយ​ចំនួន​៣​មុខ នៅ​ក្នុង​ផ្សារ​ធំ​តាកែវ​នៅ​ថ្ងៃ​ទី​១១ កញ្ញា ​​ស្ថិត​នៅ​ក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ ដោយ​បាន​រក​ឃើញ​សារធាតុ​គីមី​បូ​រ៉ា​ក់ ទៅ​លើ​ប្រភេទ​ទំនិញ​ពពុះសណ្តែក​ជាង​២០​គីឡូក្រាម ព្រមទាំង​ដកហូត​យក​មក​បំផ្លាញ​ចោល​ផង​ដែរ ។

បើតាមលោកប៉ោ លាង​គង់ ​​បានឱ្យ​ដឹង​ថា ការ​ចុះ​ពិនិត្យ​របស់​មន្ត្រី​ជំនាញ ក​.​ប​.​ប ក្នុង​ថ្ងៃ នេះ គឺ​យើង​បាន​ធ្វើ​តេស្តបឋម​ជា​ច្រើន​មុខ​ ទៅ​លើ​ប្រភេទ​ចំណីអាហារ​នឹង​ពិនិត្យ​រក​ឃើញ​ពី​ទំនិញ​ដែល​ខូចគុណភាព​ផង​ដែរ ។ ក្នុង​នោះ ​មន្ត្រី​ជំនាញ​បាន​រក​ឃើញសារ​ធាតុ​គីមី​ប៉ូ​រ៉ា​ក់លើ​ពពុះសណ្តែក ដែល​ប្អូន​អា​ជីករ​ក្នុង​ផ្សារ​ធំ​តាកែវ បាន​ដាក់​លក់​នៅ​ក្នុង​រដូវ​​កាលកាន់​បិ​ណ្ឌនិងភ្ជុំបិណ្ឌ ។ ហើយ​ពពុះសណ្តែក​នេះ​ដែរ ភាគច្រើន​គឺ​បង​ប្អូ​ន​ប្រជា​ពលរដ្ឋ ទម្លាប់​ទិញ​យក​ទៅ​ធ្វើ​ម្ហូប​ច្រើន ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​សម្រាប់​អ្នក​ប្រើប្រាស់ ពិសេស​អាច​ប៉ះពាល់​សុខភាព​ទៅ​ដល់​ព្រះសង្ឃ ។

លោក​ប្រធាន​សាខា កប​ប​ខេត្ត បន្ត​ថា ក្រៅពី​ការ​​ចុះ​ពិនិត្យ​ប្រភេទ​ទំនិញ​ប្រភេទ​ជា​គ្រឿងកំប៉ុង និង​ចំណីអាហារ ក្នុង​នោះ​យើង​ក៏​បាន​ចុះ​ត្រួតពិនិត្យ​គ្រឿង​សាដក​សម្រាប់​ប្រគេន​ព្រះសង្ឃ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ផង​ដែរ ។ និង​ពិនិត្យ​រក​ទឹកដោះគោ​ប្រភេទ​ម្សៅ​ដែល​មានឈ្មោះ​Nutrilatt ដែល​ក្រសួងពាណិជ្ជកម្ម បាន​ហាម​មិន​អោយ​លក់​ផង​ដែរ ប៉ុន្តែ​រក​ពុំ​ឃើញ​មាន​វត្តមាន​ម្សៅ​ទឹកដោះគោ​ប្រភេទ​នេះ​ឡើយ ពិសេស​គឺ​គ្រឿង​សាដក​ក៏​ពុំ​មាន​ទំនិញ​ខូចគុណភាព​ឬ​ហួស​កាលបរិច្ឆេទ​ផង​ដែរ​ ។

លោក ប៉ោ លាង​គង់ ក៏​បាន​ធ្វើការ​សំណូមពរ​ដល់​បងប្អូន​អាជីវករ ទាំងអស់ ត្រូវ​លក់​ទំនិញ​ណា​ដែល​មានគុណ​ភាព ស្តង់ដារ​ត្រឹមត្រូវ ជូន​បងប្អូន​យើង ដែល​ជា​អ្នក​ប្រើ​ប្រាស់ ដើម្បី​កុំ​មានការ​ប៉ះពាល់​ដល់​សុខភាព និង​ចូលរួម​ស្កាត់​អោយ​បាន​ទាំងអស់​គ្នា
​នូវ​ទំនិញ​ដែល​គ្មាន​គុណភាព នឹង​គ្មាន​អនាម័យ​ព្រោះ​សុខភាព​ជា​ចំបង ៕​​

អត្ថបទសរសេរ ដោយ