ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សណ្តាប់​ធ្នាប់​ខណ្ឌ​ដូន​ពេញ​ឃាត់​ខ្លួន​ក្រុម​ក្មេង​ហិត​កាវ​ និង​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុម​ក្មេង​ហិត​កាវ​ និង​ស្ត្រី​រក​ស៊ី​ផ្លូវ​​ភេទ​តាម​ផ្លូវ​​សាធា​រណៈ​បង្ក​ភាព​អនា​ធិប​តេយ្យ​ ត្រូវ​បាន​កំលាំង​ផ្នែក​សណ្តាប់​ធ្នាប់​សាលា​ខណ្ឌ​ដូន​ពេញ ចុះ​បង្ក្រាប​កាល​ពី​យប់​ថ្ងៃ​ទី​២៨ កញ្ញា ២០១០ ខណៈ​ពេល​ដែល​ពួក​គេ​ឈរ​បក់​ដៃ​ហៅ​ភ្ញៀវ​ ។ លោក​ គឹម វុត្ថា ប្រធាន​ផ្នែក​សណ្តាប់​ធ្នាប់​សាលា​ខណ្ឌ​ដូន​ពេញ​បាន​ឱ្យ​ដឹង​ថា​ យោង​តាម​​បទ​បញ្ជា​របស់​​អភិ​បាល​រាជ​ធានី​ភ្នំពេញ និង​តាម​ការ​ចង្អុល​បង្ហាញ​ពី​លោក​សុខ សម្បត្តិ អភិ​បាល​ខណ្ឌ​ដូន​ពេញ

រាជធានីភ្នំពេញ ៖ ក្រុម​ក្មេង​ហិត​កាវ​ និង​ស្ត្រី​រក​ស៊ី​ផ្លូវ​​ភេទ​តាម​ផ្លូវ​​សាធា​រណៈ​បង្ក​ភាព​អនា​ធិប​តេយ្យ​ត្រូវ​បាន​កំលាំង​ផ្នែក​សណ្តាប់​ធ្នាប់​សាលា​ខណ្ឌ​ដូន​ពេញ ចុះ​បង្ក្រាប​កាល​ពី​យប់​ថ្ងៃ​ទី​២៨ កញ្ញា ២០១០ ខណៈ​ពេល​ដែល​ពួក​គេ​ឈរ​បក់​ដៃ​ហៅ​ភ្ញៀវ​ ។ លោក​ គឹម វុត្ថា ប្រធាន​ផ្នែក​សណ្តាប់​ធ្នាប់​សាលា​ខណ្ឌ​ដូន​ពេញ​បាន​ឱ្យ​ដឹង​ថា​ យោង​តាម​​បទ​បញ្ជា​របស់​​អភិ​បាល​រាជ​ធានី​ភ្នំពេញ និង​តាម​ការ​ចង្អុល​បង្ហាញ​ពី​លោក​សុខ សម្បត្តិ អភិ​បាល​ខណ្ឌ​ដូន​ពេញ ត្រូវ​តែ​អនុ​វត្ត​ន៍​ចុះ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ហិត​កាវ និង​ស្ត្រី​រក​ស៊ី​ផ្លូវ​​ភេទ​តាម​ដង​ផ្លូវ​​​សាធា​រណៈ​មិន​ថា​យប់​​​ ឬថ្ងៃ​ត្រូវ​លុប​បំបាត់​​ឱ្យ​អស់​ពី​​ក្នុង​ភូមិ​សាស្ត្រ​សាលា​ខណ្ឌ​ដូន​ពេញ ។

ដោយ​ឡែក​នៅ​យប់​ថ្ងៃ​ទី​២៨ កញ្ញា ២០១០ ផ្នែក​សណ្តាប់​ធ្នាប់​ខណ្ឌ​ដូនពេញ​​បង្ក្រាប​បាន​ក្រុម​ក្មេង​ហិត​កាវ និង​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​បាន​ចំនួន​១៣​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​៣​នាក់ ។ ជន​​ទាំង​នេះ​កន្លង​មក​ត្រូវ​បាន​សាលា​ខណ្ឌ​ដូន​ពេញ ឃាត់​ខ្លួន​បញ្ជូន​ទៅ​មន្ទីរ​សង្គម​​កិច្ច​រាជ​​ធានី​ភ្នំពេញ យ៉ាង​តិច​ម្នាក់ៗ​ក៏​ពីរ​លើក​មក​ហើយ​ដែរ ។ រយៈ​ពេល​មួយ​ខែ​កញ្ញា ឆ្នាំ​២០១០ នេះ ​សាលា​ខណ្ឌ​ដូន​ពេញ បាន​សហ​ការ​ជា​មួយ​សង្កាត់​ទាំង​១១ បាន​​​ចុះ​យុទ្ធ​នា​ការ​បង្ក្រាប​ និង​ប្រមូល​ក្រុម​ក្មេង​ទំនើង ក្មេង​ហិត​កាវ ស្រី្ត​រក​ស៊ី​ផ្លូវ​ភេទ​ អ្នក​សុំ​ទាន​ និង​ជន​អនា​ថា​ចំនួន​១៥​លើក​ និង​ឃាត់​ខ្លួន​ចំនួន​១៥៧​នាក់ ក្នុង​​នោះ​មាន​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ និង​អ្នក​សុំ​​ទាន​​ចំនួន​៤៩​នាក់ ។ ក្រោយ​ពី​លោក​អភិ​បាល​ខណ្ឌ​ដូន​ពេញ​​ធ្វើ​ការ​ណែ​នាំ​អប់រំ​​រួច​ក៏​ប្រគល់​ជន​ទាំង​នោះ​ទៅ​ឱ្យ​មន្ទីរ​សង្គម​កិច្ច​រាជ​ធានី​ភ្នំពេញ ។

លោក​សុខ សម្បត្តិ អភិ​បាល​ខណ្ឌ​ដូន​ពេញ បាន​មាន​ប្រសាសន៍​ថា​​ ក្រុម​ក្មេង​ហិត​កាវ​ចំនួន​១០​នាក់ ដែល​ឃាត់ខ្លួន​កាល​ពី​នៅ​ថ្ងៃ​ទី​២៨ កញ្ញា ត្រូវ​បញ្ជូន​ទៅ​មជ្ឈ​មណ្ឌល​គ្រួសារ​ថ្មី ។ ​ចំណែក​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ចំនួន​៣​នាក់ ប្រគល់​ឱ្យ​មន្ទីរ​សង្គម​កិច្ច​រាជ​ធានី​ភ្នំពេញ ។ លោក​អភិ​បាល​​ខណ្ឌ​បាន​សំណូម​ពរ​ដល់​ផ្នែក​ពាក់​ព័ន្ធ​ មេត្តា​ជួយ​ធ្វើ​យ៉ាង​ណា​អប់រំ​​ដល់​ក្រុម​ក្មេង​ហិត​កាវ​ទាំង​នោះ​ឱ្យ​​មាន​រយៈ​ពេល​វែង ហើយ​ចំពោះ​ស្ត្រីរ​កស៊ី​ផ្លូវ​ភេទ​ ក៏​ដូច្នេះ​​ដែរ ។ កន្លង​មក​​ កំលាំង​ផ្នែក​សណ្តាប់ធ្នាប់​ខណ្ឌ​ ឃាត់​ខ្លួន​ពួក​គេ​ទាំង​នោះ​មុខ​ដដែលៗ​ បញ្ហា​នេះ​​ពិត​ជា​​​លំបាក​ក្នុង​ការ​អនុ​វត្ត​បោស​សំអាត​ក្រុម​ក្មេង​ហិត​កាវ​ ក្មេង​ទំនើង ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​ដូន​ពេញ ឱ្យ​អស់​ជា​ស្ថា​ពរ​នោះ មិន​ងាយ​នោះ​ទេ ដូច្នេះ​សុំ​ឱ្យ​ផ្នែក​ពាក់​ព័ន្ធ​ ក៏​ដូច​មន្ទីរ​ពាក់​ព័ន្ធ​ត្រូវ​តែ​ចាត់​វិធាន​ការ​ពិនិត្យ​​ឱ្យ​បាន​តឹង​តែង ​ទើប​អាច​​ឈាន​ទៅ​លុប​​បំបាត់​ឱ្យ​អស់​ជន​ប្រភេទ​នេះ ៕