ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីដេអូចុង​ក្រោយ របស់​នារី​ម្នាក់​ លោត​លើ​ស្ពាន​ជ្រោយចង្វារ បន្សល់​បាច់ផ្កា និង​ស្បែកជើង​១​គូ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ «Video ចុង​ក្រោយ ដែលប្អូនស្រីធ្វើ​ឲ្យ​ខ្ញុំ រហូត​ដល់​ពេល​នេះ ខ្ញុំ​មិន​ទាន់​បាន​បើក​មើល video ហ្នឹង​ទេ ព្រោះ​ខ្ញុំ​ទទួលយក​មិន​បាន​»…

រាជធានី​ភ្នំពេញ ៖ «Video ចុង​ក្រោយ ដែលប្អូនស្រីធ្វើ​ឲ្យ​ខ្ញុំ រហូត​ដល់​ពេល​នេះ ខ្ញុំ​មិន​ទាន់​បាន​បើក​មើល video ហ្នឹង​ទេ ព្រោះ​ខ្ញុំ​ទទួលយក​មិន​បាន​» នេះ​ជាស​ម្តី​បងស្រី​របស់​នារី​រង​គ្រោះ​ម្នាក់ ដែលបាន​លោតទឹក​ទន្លេ នៅ​លើ​ស្ពាន​ជ្រោយចង្វារ នា​យប់​ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២០ ។

តាម​រយៈ​គណនី​មួយ​មានឈ្មោះ Chan Raksmey ដែល​គេស្គាល់ថា ជា​បងស្រី​បង្កើត​របស់​នារី​រង​គ្រោះ បាន​សរសេរសារ នៅ​ម៉ោង​១០​និង​២៧​នាទី​យប់​ថ្ងៃ​ទី​១១ កញ្ញា​នេះ​ថា «​ម្ដាយ​របស់ខ្ញុំ សន្លប់​បាត់​ហើយ ខ្ញុំ​អត់​រឹង​មាំ ​ទទួលយក​រឿង​នឹង​ទេ តាំងពី​ព្រឹក​ដល់​ពេល​នេះ បាយ​ទឹក​អត់​ទាន់ បាន​ចូល​ពោះ​ខ្ញុំ សូ​ម្បី​តែ​១​គ្រាប់ ខ្ញុំ​ពិបាក​ផ្លូវ​កាយ និង​ផ្លូវ​អារ​ម្ម​ណ៌​ណាស់ នេះ​ជា​លើក​ទី​២ ​នឹង​មនុស្ស​២​នាក់​ហើយ ដែរ​ខ្ញុំ​ត្រូវ​រាប់​រង់​ទទួលខុសត្រូវ​តែឯង ខ្ញុំ​មិន​ទាន់​ធ្វើ​អី​បាន​ទេ ក្រៅពី​ចាំ​ដំណឹង​ពីប៉ូលី​ស ។ អរគុណ មិត្តភក្ដិទាំងអស់ នឹង​ក្នុង​បណ្ដាញសង្គម ដែលជួយ​លើកទឹកចិត្ត នឹង​បារ​ម្ភ​» ។

សូម​រម្លឹក​ថា កាលពី​ម៉ោងជាង​៣​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត នៅ​លើ​ស្ពាន​ជ្រោយចង្វារ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មានករណីនារី​រូបស្រស់​​ម្នាក់ មិនដឹង​មាន​វិបត្តិ​អ្វី​ទេ បាន​សម្រេចចិត្ត​លោតទឹក​ទន្លេ ពីលើ​ស្ពាន​ជ្រោយចង្វារ ដោយ​បន្សល់​ទុក​នៅ​លើ​ស្ពាន មាន​ផ្កា​១​បាច់ និង​ស្បែកជើង​១​គូ​ តែ​ប៉ុណ្ណោះ ។

នារី​រង​គ្រោះ មានឈ្មោះ ចាន់ ស្រី​មាន អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ខុន​ដូមួយ​កន្លែង នៅ​រាជធានី​ភ្នំពេញ ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​មានឈ្មោះ​ថា «Gech Gech» ។

ប្រភព​ព័ត៌មាន​ នៅ​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​នារី​រូប​ស្រស់ខាងលើនេះ បាន​ចុះ​ពីលើ​រថយន្ត​មួយ​គ្រឿង មាន​កាន់​បាច់ផ្កា រួម​ទាំង​ស្ពាយ​កាបូប និង​ពាក់អាវ​ខោ​ប៊​យ ​ពី​ក្រៅ​ផង​នោះ ។ ​ពេលចុះពី​រថយន្ដ​នោះ ហាក់ដូចជា​មានការ​ប្រកែក​គ្នា ទើប​រថយន្ត​នោះ បើក​ទៅ​មុខ​បាត់ទៅ បន្សល់​ទុក​តែ​នារី​រូប​ស្រស់​សោភា នៅ​លើ​ស្ពាន​តែ​ម្នាក់ឯង ។ ស្រាប់តែ​នារី​រូប​នោះ បានដោះ​ស្បែកជើងរួច ទុក​ផ្កា​១​បាច់ ដាក់​ក្បែរ​ស្បែកជើងនោះ ក៏​លោត​ចូល​ទៅ​ក្នុង​ទន្លេ លិច​បាត់​តែ​ម្ដង ភ្លាម​ៗ​គេ​ក៏​បាន​រាយការណ៍ ទៅ​សមត្ថកិច្ច ដើម្បី​ជួយ​ជន​រង​គ្រោះ ប៉ុន្តែ​នារី​រង​គ្រោះ​បាន​លិច​ចូល​ទៅ​ក្នុង​ទន្លេ​បាត់​ទៅ​ហើយ ។

ទោះជាយ៉ាងណា ជុំវិញ​រឿងហេតុ​នេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ថែម​ទៀត ខណៈ​នារី​រង​គ្រោះ ចាន់ ស្រី​មាន នៅ​មិន​ទាន់​រក​ឃើញ​នៅឡើយ មិនដឹង​ថា នាងស្លាប់ ឫមួយនៅ​រស់​នោះ​ទេ ៕

https://www.facebook.com/chan.raksmey.980/videos/3267668690017418

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ