ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបី​មាន​កូ​វី​ដ​-១៩ ក៏​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​តែ​មាន​សក្តានុពល​គៀងគរ​អ្នក​វិយោគ

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ជា​ប្រធាន​ក្រុមការងារ​ចំពោះ​កិច្ច​បាន​មាន​ប្រសាសន៍​ថា ទោះបី​ស្ថានភាព​ពិភពលោក​មាន​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩…

ខេត្តស្វាយរៀង ៖ លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ជា​ប្រធាន​ក្រុមការងារ​ចំពោះ​កិច្ច​បាន​មាន​ប្រសាសន៍​ថា ទោះបី​ស្ថានភាព​ពិភពលោក​មាន​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩ ក៏​ដោយ ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត បាន​ដឹកនាំ​ឲ្យ​មាន​សុខ​សន្តិភាព មានការ​អភិវឌ្ឍន៍​ជាតិ សេដ្ឋកិច្ច​រីក​ចម្រើន។

ជា​ពិសេស​ការ​អភិវឌ្ឍន៍​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន ដែល​ជាស​សៃ​ឈាម​សេដ្ឋកិច្ច​បាន​ជោគជ័យ​សហការ​ល្អជា​មួយ​អ្នក​វិនិយោគ មាន​ទំនុកចិត្ត​លើ​រាជរដ្ឋាភិបាល​គឺ​បាន​ចុះ​កិច្ចព្រមព្រៀង​លើ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​ទៅ​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​, ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ​, ពី​ភ្នំពេញ មក​ក្រុង​បា​វិត​ខេត្តស្វាយរៀង​, ពី​ភ្នំពេញ​ទៅ​ខេត្តក្រចេះ ហើយ​យើង​កំពុង​ដាក់​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​អាស៊ាន​ពី​រាជធានី​ភ្នំពេញ​មក​ក្រុង​បា​វិត ត​ភ្ជាប់​ទៅ​ទីក្រុង​ហូ​ជី​មិ​ញ​ប្រទេស​វៀតណាម​ផង​ដែរ លោក​សូម​អគុណ​សន្តិភាព​។

លោក ស៊ុន ចាន់​ថុ​ល មាន​ប្រសាសន៍​បែប​នេះ​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅ​អគារ​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​ឃុំ​ថ្មី​ស្រុក​កំពង់​រោ​ទិ៍​នា​ព្រឹក​ថ្ងៃ​ទី​១០ កញ្ញា ២០២០ ដោយ​មាន​លោក ម៉ែ​ន វិបុល អភិបាលខេត្ត​គណៈប្រតិភូ​រាជរដ្ឋាភិបាល ក្រសួង​មន្ទីរ ស្ថា​ប​ន័គ​យ និង​រដ្ឋាករ នគរបាល​អន្តោប្រវេសន៍​តំណាង​វិស័យ​ឯកជន​សរុប​ជាង​១០០​នាក់​។ លោក​ប្រធាន​ស្នាក់​ការ​គយ និង​រដ្ឋាករ​ខេត្តស្វាយរៀង​បាន​មាន​ប្រសាសន៍​ថា ស្ថានភាព​ការ​ប្រមូល​ពន្ធ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​កន្លង​មក​មាន​ចរាចរណ៍​ទំនិញ​តិចតួច។

​ដោយសារ​កត្តា​ផ្លូវ​មានការ​លំបាក​ទើប​នៅ​ឆ្នាំ​២០១៩ បាន​សាងសង់​ផ្លូវ​រួច​មានការ​កើន​ឡើងជា​ពិសេស​នៅ​ឆ្នាំ​២០២០​នេះ ទោះបី​មាន​កូ​វី​ដ​-១៩ ក៏​ដោយ​គឺ​ការ​ចរាចរណ៍​ទំនិញ​នាំ​ចូល​(​ផ្គត់ផ្គង់​រោងចក្រ និង​ទីផ្សារ​មាន​បន្ទះ​ស្នោ កញ្ចក់ ដែក ក្នុង​១​ខែ​ជា​១០០​គ្រឿង​) នាំ​ចេញ​មានការ​កើនឡើង សត្វ​ជ្រូក​ពី​ប្រទេស​ថៃ​ឆ្លងកាត់​ទៅ​ប្រទេស​វៀតណាម​ក្នុង​១​ខែ ៨៦​គ្រឿងក្នុង​មួយ​ខែ​(១​គ្រឿង​២៥០​ក្បាល​ទៅ​៣០០​ក្បាល​)​។ ក្រណាត់​ក្នុង​១​ខែ​៧០​គ្រឿង​កុងតឺន័រ​រយៈពេល​៨​ខែ​ស្មើ​៥៦០​កុងតឺន័រ​។

ដូច្នេះ​បញ្ហា​ប្រឈម គឺ​ខ្វះ​ផែស្ងួត​ផ្ទេរ​ទំនិញ មិន​ទាន់​មាន​បំពាក់​ម៉ាស៊ីន​ស្គែ​ន ផ្លូវ​តូច​ចង្អៀត​ធ្វើ​ឲ្យ​កកស្ទះ​។ ហើយ​ចាប់ពី​ខែកញ្ញា​២០២០​នេះ​ទៅ អាច​មាន​ក្រុមហ៊ុន​នាំ​ទំនិញ​មក​តាម​ច្រក​ទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​នេះ​ច្រើន​ដូច្នេះ​ត្រូវការ​ម៉ាស៊ីន​ស្គែ​ន​ន័​រ​ចាំបាច់​ដោយ​បច្ចុប្បន្ន​នៅ​ច្រក​ទ្វារ​អន្តរជាតិ​បា​វ៉ិ​ត​-​ម៉ុ​កបាយ គឺ​មានការ​កកស្ទះ​កន្លែង​ដោះ​ដូរ​ទំនិញ និង​ធ្វើ​ឲ្យ​ស្ទះចរាចរណ៍​រាល់ថ្ងៃ​ដោយ​មាន​រថយន្ត​ដឹក​ទំនិញ​ក្រុមហ៊ុន​មួយ​ចំនួន​ខ្វះ​ឯកសារ​ត្រូវការ​ពិនិត្យ​បែបបទ និង​ពិនិត្យ​កាត់​ស៊ឿ ទំនិញ​ឆ្លងកាត់​មក​ពី​ប្រទេស​វៀតណាម​ចូល​មក​កម្ពុជា​។

បើ​តាម​លោក ម៉ែ​ន វិបុល អភិបាលខេត្ត​មាន​ប្រសាសន៍​ថា ខេត្តស្វាយរៀង ចាប់តាំងពី​មាន​កូ​វី​ដ​-១៩​មក គឺ​បាន​បិទ​ការ​ធ្វើ​ចរាចរណ៍​មនុស្ស និង​ទំនិញ​តាម​ច្រក​ទ្វារ​តំបន់​ច្រករបៀង​នានា​ក្នុង​ខេត្ត​ហើយ​រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​បើកទ្វារ​ព្រំដែន​អន្តរជាតិ​២​គឺ​ច្រក​អន្តរជាតិ​បា​វ៉ិ​ត​ម៉ុ​កបាយ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ និង​ច្រក​ទ្វេភាគី​បុស​មន ដើម្បី​ផ្លាស់​ប្តូរ​ទំនិញ​ពី​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម​ដែល​អាច​ផ្លាស់​ប្តូរ​ទំនិញ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ និង​រោងចក្រ​សហគ្រាស​បាន​រលូន​។

លោក​ស៊ុន ចាន់​ថុ​ល ប្រធាន​ក្រុមការងារ​ចំពោះ​កិច្ច​ក្នុង​ការ​ពិនិត្យ​ដោ​ញ​ស្រាយ​បញ្ហា​ប្រឈម​នានា​នៅ​អគារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ធ្វើ​របាយការណ៍​ជូន​សម្តេច​តេ​ជោ ដើម្បី​សុំ​អនុញ្ញាត​អញ្ជើញសម្តេច ជា​អធិបតី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​ជា​ផ្លូវការ ដើម្បី​ឲ្យ​ក្រុមហ៊ុន​វិនិយោគ នាំ​ទំនិញ​មក​តាម​ច្រក​ទ្វារ​ព្រំដែន​ព្រៃ​វ​ល្លិ៍​នេះ​៕ ដោយ ៖ វ៉ា​ន់​ប៊ុ​ន​ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ