ព្រោះតែលាភខ្លាំងសំណាងខ្ពស់អ្នកកើតឆ្នាំទាំំង៦នេះធ្វើឱ្យគេឯងច្រណែនគ្រប់គ្នា យោងតាមគេហទំព័រហោរាសាស្ត្រចិនសែល្បីឆុតមួយបានឲ្យដឹងថា ឆ្នាំហេងទាំង៦ ខាល ម្សាញ់ វក មមែ រកា ថោះ ជោគលាភជោគសំណាង៤៥៦ នឹងជាអ្នកធ្វើឱ្យគេឯងច្រណែនគ្រប់គ្នាព្រោះជាបុគ្គលមានសំណាងធំ មានលាភ មាន លុយចូលឈឹបៗក្នុងរង្វង់បីថ្ងៃនេះ(ថ្ងៃសុក្រ សៅរ៍ អាទិត្យ)ជាប់មិនដាច់ធ្វើឱ្យលោកអ្នកចាយលុយយ៉ាងសប្បាយ ។ សូមលោកអ្នកដែលកើតឆ្នាំទាំង៦ បួងសួងឥឡូវនេះប្រាថ្នាអ្វីបានសម្រេចដូចបំណង ។
ឆ្នាំ ខាល លាភចូលពេញៗ លុយចូលឈឹបៗធ្វើឱ្យឃ្លាំងលុយកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃក្នុងរង្វង់បីថ្ងៃនេះ ។ បុគ្គលកើតឆ្នាំនេះជាអ្នកមានលាភសំណាង មានលុយកាក់ ឋានៈបុណ្យស័ក្តិពេញមួយជីវិត ។ អ្នកកើតឆ្នាំនេះមានសំណាងបីគឺ ១-សំណាងក្នុងរឿងការងារ និងការរកស៊ីសព្វសារពើ កិច្ចការទាំងឡាយរីកចម្រើនទៅមុខ ២-សំណាងក្នុងរឿងប្រាក់កាស សម្បូរសម្បត្តិស្តុកស្តម្ភ និង ៣-សំណាងក្នុងរឿងស្នេហា ប្រុសស្រីមានភាពល្អូកល្អិន និងយល់ចិត្តគ្នាប្រពៃណាស់ ។
ឆ្នាំម្សាញ់ រាល់ការងាររកទទួលទានប្រចាំថ្ងៃទទួលបានលាភផល លាភលុយហូរចូលយ៉ាងក្រាស់ក្រៃកើនឡើងបីថ្ងៃជាប់មិនដាច់ ។ សម្រាប់ការរកស៊ីជួញដូរវិញ មានការទិញចូល លក់ចេញចំណេញលើសលប់ ហើយជាពិសេសនោះបើមានការបើកមុខរបរថ្មីផង គឺពិតជាល្អប្រពៃណាស់ ។ ការធ្វើដំណើរទីជិត ឆ្ងាយជួបតែសេចក្តីសុខ ក្សេមក្សាន្ត ។ រីឯសម្ព័ន្ធស្នេហាមានតែរឿងល្អ និងមានសុភមង្គលប្រពៃថ្លៃថ្លាណាស់ ។
ឆ្នាំវក ជាអ្នកនាំសំណាងដល់គ្រួសារទាំងមូលនាំលាភចូលពេញៗ លុយចូលឈឹបៗនៅរង្វង់បីថ្ងៃ នេះ ជាអ្នកចិត្តបុណ្យសម្បូរទ្រព្យសម្បត្តិ មានឋានៈបុណ្យស័ក្តិខ្ពង់ខ្ពស់រស់ដោយសិរីមង្គល ។ អ្នកកើតឆ្នាំនេះមានសំណាងបីតាមជាប់ប្រាណជានិច្ចគឺ ១-សំណាងក្នុងរឿងការងារ កិច្ចការទាំងឡាយរីកចម្រើនទៅមុខដោយរលូន ២-សំណាងក្នុងរឿងមាសប្រាក់ហូរចូលពេញៗ និង៣-សំណាងក្នុងរឿងស្នេហា គូស្នេហ៍មានតែការយល់ចិត្តគ្នាកាន់តែខ្លាំង ។
ឆ្នាំមមែ នៅរង្វង់បីថ្ងៃនេះបើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អ និងផ្លែផ្កាឆ្លើយតបមកវិញយ៉ាងគាប់ប្រសើរ ហើយរាល់ការងាររកទទួលទាន មានលាភ មាន លុយហូរចូលច្រើនៗពីមួយថ្ងៃទៅមួយថ្ងៃ អាចនឹងមានអ្នកនាំប្រាក់មកឱ្យដល់ទ្វារផ្ទះ ។ ចំណែកការធ្វើដំណើរទៅណាមកណាសុខសប្បាយតាមផ្លូវជានិច្ច ។ រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែភាពស្រស់ស្រាយ សម្តីផ្អែមល្ហែមរកគ្នាជានិច្ច ស្វាមីភរិយារស់នៅដោយសុខសាន្តជាមួយគ្នាអស់មួយជីវិត ។
ឆ្នាំរកា លាភចូលពេញៗ លុយចូលឈឹបៗនៅក្នុងរង្វង់បីថ្ងៃនេះ ។ ខាលនាមជាស្តេចខ្លា ធាតុមាស មានទ្រព្យនិងមានបញ្ញាច្រើន រាសីខ្ពស់ត្រដែត ពណ៌សំណាង ផ្ទៃមេឃ សំណាងក្នុងរឿងការងារ និងការរកទទួលទាន កិច្ចការទាំងឡាយរីកចម្រើនទៅមុខដោយរលូន សំណាងក្នុងរឿងប្រាក់កាសហូរចូលដូចទឹក សំណាងក្នុងរឿងស្នេហា គូស្វាមីភរិយាមានភាពល្អូកល្អិន និងយល់ចិត្តគ្នាកាន់តែខ្លាំង ។
ឆ្នាំថោះ នៅរង្វង់បីថ្ងៃនេះបើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អ និងផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ ហើយរាល់ការងាររកទទួលទាន មានលាភចូល លុយហូរ ចូលច្រើន អាចនឹងមានអ្នកនាំប្រាក់មកឱ្យដល់ផ្ទះតែម្តង ។ ចំណែកការធ្វើដំណើរទៅណាមកណាបានសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ ។ រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែភាពស្រស់ស្រាយនិងផ្អែមល្ហែមរកគ្នាប្រពៃណាស់ ។ សាន សារិន
ចែករំលែកព័តមាននេះ