ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​មហាសេដ្ឋី​ប៊ី​ល ហ្គេ​ត​ស៍​ប្រាប់​មក​ថា​លោក​ទាមទារ​ខ្ពស់​ណាស់​ពី​បុគ្គលិក

3 ឆ្នាំ មុន

លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) បាន​ជួយ​ឲ្យ Microsoft ក្លាយជា​ក្រុមហ៊ុន​ដែល​មាន​តម្លៃ​យ៉ាង​ខ្លាំង​លើ​ពិភពលោក​។ ហើយ​ដើម្បី​ព្យាយាម​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ជោគជ័យ ខណៈ​ដែល​យកឈ្នះ​ដៃគូ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ…

លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) បាន​ជួយ​ឲ្យ Microsoft ក្លាយជា​ក្រុមហ៊ុន​ដែល​មាន​តម្លៃ​យ៉ាង​ខ្លាំង​លើ​ពិភពលោក​។ ហើយ​ដើម្បី​ព្យាយាម​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ជោគជ័យ ខណៈ​ដែល​យកឈ្នះ​ដៃគូ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ មហាសេដ្ឋី​រូប​នេះ​មិនមែន​ជា​ចៅហ្វាយ​ដែល​ចិត្តល្អ​ចំពោះ​បុគ្គលិក​ខ្លួន​ទេ​។

ផ្ទុយ​មក​វិញ លោក​ប្រៀប​បាន​លោក​មហាសេដ្ឋី​ស្ទី​វ ចបស៍ (Steve Jobs) របស់ Apple ដែល​ទាមទារ​ខ្ពស់​ណាស​ពី​បុគ្គលិក​របស់​ខ្លួន​។

ក្នុង​បទ​សម្ភាសន៍​នា​ពេល​ថ្មី​ៗ​នេះ​មួយ លោក​ហ្គេ​ត​ស៍បាន​ទទួលស្គាល់​ចំណុច​នេះ​របស់​ខ្លួន និង​បាន​ប្រៀបធៀប​ខ្លួន​ទៅ​នឹង​កីឡាករ​បាល់បោះ ម៉ៃ​ខ​ល ចរ​ដេ​ន (Michael Jordan) ដ៏​ល្បី​។ ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​ចរ​ដេ​ន​បាន​ធ្វើ​ឲ្យ​លោក​មានការ​ទាមទារ​ខ្ពស់​ពី​ខ្លួន ឯង និង​សមាជិក​ក្រុម​របស់​លោក​ដែល​លោក​រំពឹង​ទុក​ថា​ពួក​គេ​នឹង​ខិតខំ​ដូច​លោក​ដែរ​ដើម្បី​សម្រេច​បាន​ភាព​ជោគជ័យ​។

ផ្នត់គំនិត​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ពិភព​អាជីវកម្ម ដែល​មាន​នាយក​ប្រតិបត្តិ​ជោគជ័យ​ជា​ច្រើន​ជុំវិញ​ពិភពលោក​មាន​ស្តង់ដារ​ដែល​ស្ទើរតែ​មិន​អាច​គោរព​តាម​។
យ៉ាងណា​ក្តី​លោក ហ្គេ​ត​ស៍ បាន​បកស្រាយ​ដែរ​ថា ការ​ទាមទារ​ខ្ពស់​ពី​មិត​រួមការ​ងារ​ដទៃ និង​បុគ្គលិក​ដទៃ​គឺ​មាន​ប្រភព​មក​ពី​ការ​មាន​ស្តង់ដារ​ខ្ពស់​លើ​ខ្លួនឯង​។

លោក​បាន​និយាយ​ថា «​ខ្ញុំ​មិន​ដែល​បាន​សុំ​ឲ្យ​បុគ្គលិក Microsoft ខិតខំ​ធ្វើការ​ជាង​ខ្ញុំ ឬ​ទាមទារ​ខ្ពស់​ពី​ខ្លួនឯង ច្រើន​ជាង​ខ្ញុំ​ទេ​។​» ផ្ទុយ​មក​វិញ វា​ប្រៀប​បាន​ដូច​ជា​ការ​ព្យាយាម​បង្ហាញ​ពី​គោលការណ៍​របស់​លោក និង​ព្យាយាម​ជំរុញ​ឲ្យ​អ្នក​ដទៃ​ប្រកាន់​យក​គោលការណ៍​មួយ​នេះ​ដែរ​ ។ លោក​បាន​បន្ថែម​ថា ប្រសិនបើ​បុគ្គលិក​មិន​មាន​អារម្មណ៍​ថា​ពួក​គេ​អាច​រីក​ចម្រើន​ក្នុង​បរិស្ថាន​នេះ​ទេ មិន​មាន​នរណា​បង្ខំ​ឲ្យ​ពួក​គេ​នៅ​ធ្វើការ​ឲ្យ Microsoft ឡើយ​។

យោង​ទៅ​តាម​សៀវភៅ​មួយ​ដែល​បាន​បោះ​ពុ​ម្ភ​ពី​លោក​ហ្គេ​ត​ស៍កាល​ពី​ឆ្នាំ ១៩៩៣ បាន​ឲ្យ​ដឹង​ថា លោក​ហ្គេ​ត​ស៍​ជា​មនុស្ស​ដែល​ងាយ​នឹង​ខឹងសម្បា​ពេល​ដែល​លោក​ចាប់ផ្តើម Microsoft ដំបូង​។ លើស​ពី​នេះ​ទៅ​ទៀត លោក​ឧស្សាហ៍​ផ្ញើ​អ៊ីមែល​នៅ​យប់​អា​ធ្រា​ត្រ​ដើម្បី​រិះគន់​ការងារ​បុគ្គលិក​របស់​លោក​ថែម​ទៀត​។

ប៉ុន្តែ​លោក​ហ្គេ​ត​ស៍បាន​ប្រាប់​មក​ថា​លោក​នៅ​តែ​ព្យាយាម​បង្ហាញ​ប្រាប់​បុគ្គលិក​របស់​លោក​ថា​លោក​គោរព​ការងារ​របស់​ពួក​គេ និង​ចង់​ប្រាប់​ពួក​គេ​ថា «​មូលហេតុ​ដែល​អ្នក​នៅ​ទី​នេះ​គឺ​ព្រោះតែ​អ្នកជា​មនុស្ស​អស្ចារ្យ ដូច្នេះ​កុំ​យល់​ច្រឡំ​ពេល​ដែល​ពួក​យើង​ទាមទារ​ច្រើន​។ ពួក​យើង​ស្ថិត​ក្នុង​ក្រុម​តែ​មួយ ហើយ​ពួក​យើង​នឹង​តស៊ូ​ជាមួយ​គ្នា​។​»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ