ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុណសម្បត្តិ​សំខាន់​ជាងគេ​ដែល​អ្នកស្រី​មី​ស្សែ​ល អូ​បា​ម៉ា​រក​ពេល​ជ្រើសរើស​បុគ្គលិក

3 ឆ្នាំ មុន

តើ​មានគុណ​សម្បត្តិ​បែប​ណាខ្លះ​ដែល​អ្នកស្រី មី​ស្សែ​ល អូ​បា​ម៉ា (Michelle Obama) ដែល​ជា​ភរិយា​របស់​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក​គឺ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា (Barack Obama)…

តើ​មានគុណ​សម្បត្តិ​បែប​ណាខ្លះ​ដែល​អ្នកស្រី មី​ស្សែ​ល អូ​បា​ម៉ា (Michelle Obama) ដែល​ជា​ភរិយា​របស់​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក​គឺ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា (Barack Obama) រក​ពេល​ដែល​ជ្រើសរើស​បុគ្គលិក​ដែល​ចង់​ធ្វើការ​ឲ្យ​អ្នកស្រី? ជាដំបូង​គឺ​ការ​ប្តេជ្ញា​ក្នុង​ការ​ធ្វើការ​កំ​ប៉ិ​កំប៉ុក​ដោយ​មាន​អាកប្បកិរិយា​ល្អ​។

អ្នកស្រី​បាន​ចែករំលែក​នូវ​ដំបូន្មាន​ក្នុង​អាជីព​ដែល​អ្នកស្រី​ទើបតែ​និយាយ​ប្រាប់​ទៅ​កូនស្រី​អាយុ ២២​ឆ្នាំ ក្នុង​កម្មវិធី The Michelle Obama Podcast ថា «​ពួក​យើង​បាន​និយាយ​ពី​ការ​ជះ​ឥទ្ធិពល និង​ការ​ដែល​យុវវ័យ ឬ​មនុស្ស​ដែល​នៅ​វ័យក្មេង​ជា​ច្រើន​ចង់​ចូលរួម​ក្នុង​ការ​ផ្លាស់​ប្តូ​រដែ​លឿន​។​»

ប៉ុន្តែ​អ្នកស្រី​បាន​បកស្រាយ​ថា ភាព​ជោគជ័យ​ទាមទារ​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​ធ្វើ​ការងារ​កំប៉ិកកំប៉ុក​។ សម្រាប់​អ្នកស្រី មនុស្ស​ដែល​នៅ​វ័យក្មេង​ដែល​បាន​ធ្វើការ​ជាមួយ​អ្នកស្រី​បាន​យូរ​ជាងគេ​គឺជា​មនុស្ស​ដែល​បាន​ចាប់ផ្តើម​ពី​ការ​ធ្វើការ​កំ​ប៉ិ​កំប៉ុក​ជាងគេ​ដែរ ដូច​ជា​ការ​ស្ម័គ្រចិត្ត​ទៅ​យក​សម្ភារៈ​នៅ​អាកាសយានដ្ឋាន ឬ​រៀបចំ​ទីតាំង​មុន​ពេល​មានកម្ម​វិធី​អ្វីមួយ​ជាដើម​។

បច្ចុប្បន្ន​នេះ​មាន​មនុស្ស​ទាំងនេះ​គឺជា​មនុស្ស​ដែល​អ្នកស្រី​ជឿជាក់​ជាងគេ​ក្នុង​ផ្នែក​គ្រប់គ្រង​ពេលវេលា​របស់​អ្នកស្រី ដឹកនាំ​កម្មវិធី​ផ្សព្វផ្សាយ​សៀវភៅ ឬ​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ផលិតកម្ម​របស់​អ្នកស្រី​ផង​ដែរ​។

អ្នកស្រី​បាន​ប្រាប់​មក​ទៀត​ថា «​អ្នក​គួរ​មើល​មនុស្ស​នៅ​វ័យក្មេង​ធ្វើការ​ងារ​ដែល​ពួក​គេ​មិន​ចង់​ធ្វើ ការងារ​ដែល​មិន​ទទួល​បានការ​អរគុណ ដែល​មិន​សប្បាយ​។ មនុស្ស​ទាំងនោះ​គឺជា​មនុស្ស​ដែល​ខ្ញុំ​រក និង​គិត​ថា មនុស្ស​ម្នាក់​នេះ​ត្រៀមខ្លួន​សម្រាប់​ការងារ​អ្វី​ទាំងអស់ មនុស្ស​ម្នាក់​នេះ​ចង់​ធ្វើ​ការងារ​កាន់តែ​មាន​ន័យ​ជាង​នេះ​ទៀត ខ្ញុំ​ត្រៀមខ្លួន​នឹង​វិនិយោគ​លើ​ពួក​គេ​ហើយ​។​»

ក្រៅពី​នេះ​ហើយ អ្នកស្រី​អូ​បា​ម៉ា​បាន​ប្រាប់​មក​ថា មនុស្ស​ដែល​នៅ​វ័យក្មេង​ដែល​កំពុង​រក​អ្នក​ណែនាំ​គួរតែ​គិត​ពី​អ្វី​ដែល​ពួក​គេ​មាន​ជា​មុន​សិន​។ ប្រសិនបើ​អ្នក​កំពុង​តែ​រក​អ្នក​ណែនាំ អ្នក​គួរតែ​ព្យាយាម​ណែនាំ​ខ្លួនឯង​ទៅ​មនុស្ស និង​ចាប់ផ្តើម​ការ​សន្ទនា​ដែល​មាន​ន័យ​។ អ្នក​អាច​សុំ​ណាត់ជួប​ពួក​គេ និង​សួរ​នូវ​សំណួរ​ដែល​អ្នកមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ