ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោកថោង ខុន ជំរុញ​មន្ទីរ​ទេស​ចរណ៍ និង​អាជ្ញាធរ​មូលដ្ឋានបង្កើន​ការ​អនុវត្តន៍​​វិធាន​សុវត្ថិភាព​ទេស​ចរណ៍​​​កំឡុង​ភ្ជុំបិណ្ឌ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​ចលនា​ទេសចរ​ក្នុងស្រុក នា​កំលុង​ថ្ងៃ​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​ថ្មី នៅ​ទីស្នាក់ការ NOCC នា​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២០​នេះ លោក​បណ្ឌិត…

រាជធានី​ភ្នំពេញ​៖ នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​ចលនា​ទេសចរ​ក្នុងស្រុក នា​កំលុង​ថ្ងៃ​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​ថ្មី នៅ​ទីស្នាក់ការ NOCC នា​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២០​នេះ លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ផ្នែក​ពាក់ព័ន្ធ​រក​វិធីសាស្ត្ររ​បន្ថែម​ក្នុង​ការ​ទប់ស្កាត់ COVID-19 នា​កំលុង​ពេល​ភ្ជុំបិណ្ឌ​នេះ​។

លោក​រដ្ឋមន្ត្រី​បាន​បង្ហាញ​ជោគជ័យ​ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​ថ្មី​កន្លង​មក ដែល​ពុំ​មាន​ករណី​ឆ្លង COVID-19 នៅ​ក្នុង​គោលដៅ​ទេសចរណ៍​នានា ប៉ុន្តែ​ទោះ​យ៉ាងណា​នៅ​ក្នុង​ឱកាស​ឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ឯកឧត្ដម​បាន​ជំរុញ​ឱ្យ​មន្ទីរ​ទេសចរណ៍ និង​អាជ្ញាធរ​មូលដ្ឋាន​រក​វិធីសាស្ត្រ​បន្ថែម ក្នុង​ការ​រ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ទប់ស្កាត់ COVID-19 នេះ​បន្ត​ទៀត​។

លោក​បណ្ឌិត ថោ​ង ខុន បាន​ថ្លែង​ថា នៅ​ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក​សង​បុណ្យចូលឆ្នាំ​ថ្មី​កន្លង​មក ដែល​គ្រប់​អ្នកធ្វើការ​ងារ​នានា​អាច​ឈប់​សម្រាក​រហូត ៩​ថ្ងៃ និង​មាន​ទេសចរ​ក្នុងស្រុក​ចេញ​ធ្វើ​ដំណើរ​កម្សាន្ត​កើន​រហូត​ដល់​ជាង ២​លាន​នាក់ ហើយ​ពុំ​មាន​ករណី​រាតត្បាត​ឆ្លង COVID-19 នៅ​ក្នុង​សហគមន៍ និង​គោលដៅ​ទេសចរណ៍​ណា​នោះ​ទេ ហើយ​នៅ​ក្នុង​ឱកាស​ឈប់​សំរាក​បុណ្យ​ភ្ជុំបិណ្ឌ​ចំនួន​ចំនួន ៣​ថ្ងៃ គ្រប់​អ្នកបម្រើ​ការងារ​នានា​អាច​ឈប់​រាក​រហូត​ដល់ ៥​ថ្ងៃ បណ្តា​ពលរដ្ឋ​ក្រៅពី​អញ្ជើញ​ធ្វើ​ដំណើរ​ទៅ​ទី​វត្ត​អារាម​នោះ ប្រជាពលរដ្ឋ​ទាំងនោះ​នឹង​បន្ត​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​តាម​គោលដៅ​ទេសចរណ៍​នានា​ទៀត​។

បញ្ហា​នេះ​លោក​ថោ​ង ខុន បាន​ជំរុញ​អាជ្ញាធរ​មូលដ្ឋាន ជា​ពិសេស​គ្រប់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ត្រូវ​រិះរក​វិធីសាស្ត្រ​បន្ថែម រក​មធ្យោបាយ​បន្ថែម អនុវត្ត​គោលការណ៍​ណែនាំ​របស់​ក្រសួង​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​របស់​ក្រសួងទេសចរណ៍ ដើម្បី​ខិតខំ​ធ្វើ​ឱ្យ​សហគមន៍​ទេសចរណ៍​នៅ​ទូ​ទាំង​ប្រទេស​គ្មាន​ករណី​រាតត្បាត COVID-19 និង​ធ្វើ​ឱ្យ​កម្ពុជា​ទាំង​មូលដ្ឋាន​ក្លាយជា​គោលដៅ​ទេសចរណ៍​មានគុណ​ណ​ភាព​និង​សុវត្ថិភាព​។

លោក​បណ្ឌិត ថោ​ង ខុន បាន​បន្ត​ថា នៅ​ក្នុង​ឱកាស​ឈប់​សម្រាក​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​កន្លង​មក រក​ចំណូល​ពី​ទេសចរ​ក្នុងស្រុក​បាន​ប្រមាណ​ជាង ១០០​លាន​ដុល្លា​អា​មេ​រិ​ក ចាក់​បញ្ចូល​ក្នុង​ចរន្ត​សេដ្ឋកិច្ច​កម្ពុជា និង​បង្កើន​ធ្វើ​ឱ្យ​បណ្តា​អាជីវកម្ម​ដែល​បាន​ផ្អាក​បណ្តោះអាសន្ន​បាន​បើក​ដំណើរការ​ឡើង​វិញ​ជាង ៦០០​អាជីវកម្ម ហើយ​មាន​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​ប្រមាណ​ជាង ៧,០០០​នាក់ បាន​ត្រឡប់​ចូល​ធ្វើការ​ងារ​វិញ​។

សូម​ជម្រាប​ថា វិធាន​សុវត្ថិភាព​ទេសចរណ៍​បច្ចុប្បន្ន គឺ​អនុវត្ត​បាន​លើ​អាជីវកម្ម​ដែល​បើក​ដំណើរការ​ផ្តល់​សេវា​ចំនួន ៦ រួម​មាន​៖ អាជីវកម្ម​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន សេវា​ដឹក​ជញ្ជូន​ផ្លូវ​គោ​គ ផ្លូវទឹក និង​សហគមន៍​ទេសចរណ៍ រមណីយដ្ឋាន​ទេសចរណ៍​ជាដើម​។

លោក​ក៏​បាន​ណែនាំ​នាយកដ្ឋាន​ជំនាញ​ទេសចរណ៍ សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ជំរុញ​ការ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​ស្ដី​ពី​ការ​រៀបចំ​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ ពិសេស​លើ​ខ្លឹមសារ​សំខាន់​ចំនួន ២ គឺ​៖ ១-​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ត្រូវ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ទាំងឡាយ ដែល​បាន​ដាក់​ចេញ​ដោយ​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​របស់​ក្រសួងទេសចរណ៍ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ដោយ​ត្រូវ​រៀបចំ​ឱ្យ​មានការ​ត្រួតពិនិត្យ​កម្ដៅ ទឹក​អាកុល​សម្លាប់​មេរោគ និង​តម្រូវ​ឱ្យ​ទេសចរ​ប្រើប្រាស់​ម៉ាស ឬ​ក្រមា​ឱ្យ​បានជា​ប្រចាំ និង​ជា​ពិសេស​ត្រូវ​កត់ត្រា​អត្តសញ្ញាណ​ភ្ញៀវ​ទេស ដែល​ចូល​កម្សាន្ត​តាម​គោលដៅ​ទេសចរណ៍​។

២-ប្រតិបត្តិ​ករ​ទេសចរណ៍​ត្រូវ​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍ និង​រក្សា​តម្លៃ​ផលិតផល និង​សេវាកម្ម​ឱ្យ​បាន​សមរម្យ​។ រាល់​តម្លៃ​ស្នាក់​នៅ ម្ហូបអាហារ និង​សេវាកម្ម​ផ្សេង​ៗ​ត្រូវ​សរសេរ​ឱ្យ​បាន​ច្បាស់លាស់​ក្នុង​តារាង ដើម្បី​ដាក់​តាំង​បង្ហាញ​ជូន​ភ្ញៀវ​បានដឹង​មុន ចៀស​វាង​ការ​កំណត់​ថ្លៃ​ខ្ពស់​ហួសហេតុ​។ ក្នុង​ករណី​មិន​អនុវត្ត​តាម​តារាង​ដែល​បាន​បិទ​ផ្សាយ ម្ចាស់​អាជីវកម្ម​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ