ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកអគ្គរដ្ឋទូត​ឥណ្ឌា​សរសើរ​កម្ពុជា​បាន​គ្រប់គ្រង​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩​បាន​យ៉ាង​ល្អ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​គ្រប់គ្រង​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ បាន​ល្អ​ប្រសើរ​រហូត​ដល់​ព្យាបាល​អ្នក​ឆ្លង​ទាំងអស់​ជា​សះស្បើយ ។ យោង​តាម​ខ្លឹមសារ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​គ្រប់គ្រង​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ បាន​ល្អ​ប្រសើរ​រហូត​ដល់​ព្យាបាល​អ្នក​ឆ្លង​ទាំងអស់​ជា​សះស្បើយ ។

យោង​តាម​ខ្លឹមសារ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២០ នៅ​វិមាន​សន្តិភាព លោក​ជំទាវ Manika Jain ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​ដែល​ចប់​អាណត្តិ​បេសកកម្ម​ការទូត​បាន​សម្ដែង​នូវ​ការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក​ជំទាវ​បាន​មាន​ប្រសាសន៍​ថា កម្ពុជា​បាន​គ្រប់គ្រង​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩​បាន​យ៉ាង​ល្អ​ប្រសើរ ដែល​រហូត​មក​ដល់​ថ្ងៃនេះ​អ្នកជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា​បានជា​សះស្បើយ​ទាំងស្រុង​ជាមួយ​គ្នា​នេះ​ផង​ដែរ​លោក​ជំទាវ​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា​ទាំងអស់ និង​ប្រជាជន​កម្ពុជា​ដែល​កន្លង​មក​បាន​ផ្ដល់​នូវ​ការ​គាំទ្រ​ដល់​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អ​ប្រសើរ​ធ្វើ​ឱ្យ​បេសកកម្ម​កា​ទូត​របស់​លោក​ជំទាវ នៅ​កម្ពុ​ជានា​ពេល​នេះ​ជាង​២​ឆ្នាំ កន្លង​មកនេះ​ទទួល​នូវ​ភាព​ជោគជ័យ​ត្រចះត្រចង់​ក្នុង​នោះ​រួម​ទាំង​មានការ​អញ្ជើញ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្ដេច​តេ​ជោ ទៅ​កាន់​ប្រទេស​ឥណ្ឌា​ផង ហើយ​ជាមួយ​គ្នា​នោះ​ក៏​មាន​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ថ្នាក់ដឹកនាំ​កម្ពុ​ជាមួយ​ចំនួន​ទៀត​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា​ផង​ដែរ ។

លើស​ពី​នេះ​ទៅ​ទៀត​ក៏​មានការ​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រ សួង​ពាណិជ្ជកម្ម​ឥណ្ឌា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ឥណ្ឌា​ផង​ដែរ ដែល​សកម្មភាព​ទាំងអស់ នេះ​ធ្វើ ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​រឹង​មាំ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ កាន់តែ​រីក​ដុះដាល​ប្រសើរ​ឡើងជា​លំដាប់​។ លោក​ជំទាវ​បាន​បន្ត​ទៀត​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នីមួយ​ៗ​មានការ​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ កិច្ចព្រមព្រៀង​លើ​ការ​អភិវឌ្ឍ​គម្រោង​ផ្សេង​ៗ​ផង​ដែរ ដែល​ជំរុញ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ល្អ​បន្ថែម​ទៀត ។ ជា​សា​ក្ខី​ភាព​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​បាន​កើន​ឡើងជា​លំដាប់ ក្នុង​ន័យ​នេះ​ដែ រលោក​ជំទាវ​ក៏​បាន​គោរព​ជម្រាប​ជូន​សម្ដេច​តេ​ជោ​ថា តាម​អ្វី​ដែល​លោក​ជំទាវ​បាន​កត់សម្គាល់ គឺ​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​កន្លះ​នេះ កម្ពុជា និង​ឥណ្ឌា​បាន​ធ្វើ​សហប្រតិបត្តិការ​រវាង​គ្នា និង​គ្នា ស្ទើរតែ​គ្រប់​វិស័យ​ទាំងអស់​។

ក្នុង​ជំនួប​នោះ​ដែរ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ជំទាវ Manika Jain និង​សហការី​ទាំងអស់​ដែល​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រីក ពង្រឹង​នូវ​កិច្ច សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​។ សម្ដេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា ៖«​សម្គាល់​ឃើញ ដូច​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ដែរ​ថា កម្ពុជា និង​ឥណ្ឌា​មាន​កិច្ច​សហ​ប្រ តិ​ប​ត្តិ​ការ​ស្ទើ​តែ គ្រប់​វិស័យ​ទៅ​ហើយ​ហើយ​វិស័យ​នីមួយ​ៗ​សុទ្ធតែ​វិស័យ​សំខាន់​ៗ​ក្នុង​ការ​ជំរុញ​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​»​។

សម្តេច​តេ​ជោ​បន្ត​ថា អ្វី​ដែល​ជា​ការងារ​បន្ត​សម្ដេច​តេ​ជោ​បាន​ជម្រាប​ជូន​លោក​ជំទាវ​ថា យើង​គប្បី​ណា​លើកកម្ពស់​អនុស្សា​រណៈ​ដែល​យើង​បាន​ចុះហត្ថលេខា​រួច​មក ឱ្យទៅ​ជា​កិ ច្ច​ព្រ ម​ព្រៀង ហើយ​កិច្ចព្រមព្រៀង​ដែល​យើង​បាន​ចុះ​ជាមួយ​គ្នា​គប្បី​ណា​ជំរុញ​ការ​អនុវត្ត ដើម្បី​ឈា ន​ឆ្ពោះទៅ​ការ​ជោគជ័យ​លើ​រាល់​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​ហើយ​នោះ ។ ជាមួយ​គ្នា​នោះ​ដែរ​ស​ម្តេ​តេ​ជោ ហ៊ុន សែន ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា អ្វី​ដែល យើង​បាន​ចុះហត្ថលេខា​យើង​គប្បី​ណា​ពិនិត្យ​មើល​បន្ថែម​ទៀត​ក្នុង​ការ​ពង្រឹង​តួនាទី សហ​ប្រ​តិ ប​ត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត​ដើម្បី​ទៅ​ពង្រីក​វិសាលភាព​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស និង​ប្រទេស​ឲ្យ​កាន់តែ​រឹង​មាំ​ថែម​មួយ​កម្រិត​ទៀត​។

ជាទី​បញ្ចប់​សម្ដេច​តេ​ជោ​នា យក​រដ្ឋមន្ត្រី ក៏​បាន​អរគុណ​ដល់​លោក​ជំទាវ សូម​ជូនពរ​ឱ្យ​បេ សកក​ម្មកា​ទូត​របស់​លោក​ជំទាវ ទទួល​បាន​នូវ​ភាព​ជោគជ័យ​ជា​បន្ត បន្ទាប់​ទៀត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ