ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី? កូន​ចម្រើន​វ័យ​បាន ៧​ខែ តែ​ស្រី​ស្អាត ឌុ​ច លី​ដា មិន​បង្ហាញមុខ​ស្វាមី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្ដែង​ស្រី​ដែល​មាន​ទម្រង់​មុខស្រស់​ស្អាត​ដូច​កូនកាត់​បរទេស និង​មាន​អាជីព​ជា​អ្នក​បង្ហាញ​ម៉ូត អ្នក​នាង ឌុ​ច លី​ដា បាន​ធ្វើ​អោយ​មហាជន​ចង់​ដឹង​កាន់តែ​ខ្លាំង​អំពី​អត្តសញ្ញាណ​ស្វាមី​របស់​នាង​ថា ជា​បុរស​សង្ហា​រូប​ណា​ព្រោះ​គិត​មក​ដល់​ពេល​នេះ កូន​របស់​នាង…

រាជធានី​ភ្នំពេញ ៖ តារា​សម្ដែង​ស្រី​ដែល​មាន​ទម្រង់​មុខស្រស់​ស្អាត​ដូច​កូនកាត់​បរទេស និង​មាន​អាជីព​ជា​អ្នក​បង្ហាញ​ម៉ូត អ្នក​នាង ឌុ​ច លី​ដា បាន​ធ្វើ​អោយ​មហាជន​ចង់​ដឹង​កាន់តែ​ខ្លាំង​អំពី​អត្តសញ្ញាណ​ស្វាមី​របស់​នាង​ថា ជា​បុរស​សង្ហា​រូប​ណា​ព្រោះ​គិត​មក​ដល់​ពេល​នេះ កូន​របស់​នាង និង​បុរស​អាថ៌​កំបាំង​នោះ​បាន​ចម្រើន​វ័យ​៧​ខែ​ទៅ​ហើយ ។

កន្លង​មក​អ្នក​នាង ឌុ​ច លី​ដា បាន​ធ្វើ​ឲ្យ​មហាជន និង​អ្នកសិល្បៈ​ផង​ដែរ​ភ្ញាក់ផ្អើល​ម្តង​រួច​មក​ហើយ ព្រោះ​ក្រោយ​ពី​បាត់​ខ្លួន​ពី​សិល្បៈ​មួយ​រយៈ​ស្រាប់តែ​នាង​បង្កើត​បានកូន​មួយ ។ តែ​ក្រោយមក​ស្នេហា​របស់​នាង​ជាមួយនឹង​បុរស​អ្នក​ក្រៅ​រង្វង់​សិល្បៈ​រហូត​មានកូន​ប្រុស​មួយ​មុន​រៀប​ការ​បែប​នេះ ត្រូវ​បាន​តារា​សម្តែង​ស្រី​រូប​នេះ​ធ្លាប់​បាន​ប្រាប់​មហាជន​អោយ​បានដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ រូប​នាង​នឹង​មិន​លាក់​បាន​យូរ​នោះ​ទេ គ្រាន់តែ​ស្វាមី​របស់​នាង​មិន​ទាន់​ចង់​ចេញ​មុខ​ព្រោះ​មានការ​អៀនខ្មាស​ច្រើន ក្នុង​ការ​បង្ហាញមុខ និង​គ្រាន់តែ​ជា​អ្នកធ្វើការ​មួយ​រូប​ទេ​។

យ៉ាងណាមិញ មហាជន​បាន​លើក​ឡើង​ថា នេះ​ក៏​គួរតែ​ដល់​ពេល​ហើយ ដែល​ឌុ​ច លី​ដា គួរតែ​បង្ហើប​ឈ្មោះ និង​ការងារ​របស់​ស្វាមី​នាង ពីព្រោះ​កូន​របស់​នាង​ដែល​មានឈ្មោះ​ថា កិ​ត្យា​មុនី ហៅ London មាន​អាយុ​បាន ៧​ខែ​មក​ហើយ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះបីជា​រូប​នាង​មិន​បង្ហាញមុខ​ស្វាមី ក៏​អ្នក​នាង ឌុ​ច លី​ដា នៅ​តែ​មាន​ភាព​សប្បាយ​រីករាយ និង​ចំណាយពេល​ស្ទើរ​២៤​ម៉ោង​ជា​រៀងរាល់ថ្ងៃ ដើម្បី​ថែទាំ និង​ថ្នាក់​ថ្នមកូន​ជាទី​ស្រឡាញ់​របស់​អ្នក​នាង ។ អ្នក​នាង ឌុ​ច លី​ដា គឺជា​តារា​សម្តែង​ស្រី​ដែល​ក្តោប​បាន​ឱកាស​ការងារ​សិល្បៈ​ជា​ច្រើន​ហើយ​នាង​បាន​ល្បីល្បាញ​ខ្លាំង​នៅ​ក្នុង​រឿង «​ស្បែក​គង់​» ផង​ដែរ ៕

កែសម្រួលដោយ