ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដេញ​លោកស្រី​ស៊ូ​ជី ​ពី​សហគម​ន៍​ពានរង្វាន់​អន្តរជាតិ SAKHAROV

3 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ សភា​អឺ​រ៉ុ​ប​កាលពី​ថ្ងៃ​ទី​១០ កញ្ញា បាន​ផាត់​មេដឹកនាំ​មី​យ៉ា​ន់​ម៉ា​លោកស្រីអ៊ួ​ង​សាន់ ស៊ូ​ជី ចេញពី​សហគមន៍​ពានរង្វាន់​SAKHAROV ខាង​សិទ្ធិ​មនុស្ស ដែល​ផ្ដល់​ដល់លោកស្រី​កាលពី​ឆ្នាំ​១៩៩០ ដោយសារ​ការ​ធ្វើទុក្ខបុក​ម្នេញ​ប្រឆាំង​សហគមន៍​អ៊ិ​ស្លា​ម​រ៉ូ​ហ៊ីង​យ៉ា​នៅ​មី​យ៉ា​ន់​ម៉ា…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ សភា​អឺ​រ៉ុ​ប​កាលពី​ថ្ងៃ​ទី​១០ កញ្ញា បាន​ផាត់​មេដឹកនាំ​មី​យ៉ា​ន់​ម៉ា​លោកស្រី
អ៊ួ​ង​សាន់ ស៊ូ​ជី ចេញពី​សហគមន៍​ពានរង្វាន់​SAKHAROV ខាង​សិទ្ធិ​មនុស្ស ដែល​ផ្ដល់​ដល់
លោកស្រី​កាលពី​ឆ្នាំ​១៩៩០ ដោយសារ​ការ​ធ្វើទុក្ខបុក​ម្នេញ​ប្រឆាំង​សហគមន៍​អ៊ិ​ស្លា​ម​រ៉ូ​ហ៊ីង​យ៉ា​នៅ​មី​យ៉ា​ន់​ម៉ា ។ នេះ​ជា​សេចក្ដីសម្រេច​មួយ​ធ្វើ​ឡើង​ដោយ​ប្រធាន​សភា​អឹ​រ៉ុ​ប និង​ប្រមុខ​បណ្ដា​ក្រុម​នយោបាយ​ដែល​ចូលរួម​ក្នុង​សន្និសីទ​របស់​ប្រធាន​ក្រុម ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​សភា​អឹ​រ៉ុ​ប​គូសបញ្ជាក់​ថា ការ​សម្រេច​របស់​សន្និសីទ​នៃ​បណ្ដា​ប្រធាន​ក្រុម​នយោបាយ បដិសេធ​ជា​ផ្លូវការ​ពាន​រង្វាន់ SAKHAROV ដែល​ប្រគល់​ឲ្យ​លោកស្រី​ស៊ូ​ជី ដែល​នោះ​ជា​ការ​ដាក់​ទណ្ឌកម្ម​ច​ពោះ​ការ​មិន​អើពើ និង​មិន​ព្រម​ទទួលយក​បណ្ដា​ឧក្រិដ្ឋកម្ម​ដែល​កំពុង​មាន​ប្រឆាំង​សហគមន៍​រ៉ូ​ហ៊ីង​យ៉ា ។

វិធានការ​ពុំ​ធ្លាប់​មាន​ពី​មុន​មក​នោះ​របស់​សភា​អឹ​រ៉ុ​ប​កើត​មាន ខណៈ​អតីត​យោធា​មី​យ៉ា​ន់​ម៉ា​២​នាក់​ទទួលស្គាល់​ថា បាន​ប្រព្រឹត្ត​តាម​បទបញ្ជា​របស់​ថ្លា​ក់លើ​ធ្វើទុក្ខ​បុក​ម្នេញ​ប្រឆាំង​ពួក​រ៉ូ​ហ៊ីង​យ៉ា ហើយ​អ្នក​ទាំង​២​អាច​ក្លាយជា​សាក្សី​នៅ​មុខ​តុលាការអន្តរជាតិ ។

សេចក្ដី​ប្រកាស​បន្ត​ថា ខណៈ​ដែល​លោកស្រី​ស៊ូ​ជី ធ្លាប់តែ​ជា​និមិត្តរូប​នៃ​សេរីភាព​និង​លទ្ធិ​ប្រជាធិ​ប​តេ​យ្យ​ក្នុង​ពេល​ដ៏​យូរ​ស្ថាប័ន​របស់​យើង​កត់សម្គាល់​ឃើញ​ដោយ​បារម្ភ​ថា ក្នុង​ឋានៈ​ជា​មេដឹកនាំ​ប្រទេស លោកស្រី​ស៊ូ​ជី​ពុំ​បាន​ប្រើ​តួនាទី​ណាមួយ​របស់​លោកស្រី ដើម្បី​ការពារ​សិទ្ធិ​របស់​ពួក​រ៉ូ​ហ៊ី​ង​យ៉ា​ឡើយ ។ ផ្ទុយ​ទៅ​វិញ​លោកស្រី​បែរជា​គាំទ្រ​ដល់​កងទ័ព​លោកស្រី​ដែល​ប្រព្រឹត្ត​ការ​ធ្វើ
ទុក្ខ​បុក​ម្នេញ​នោះ ។

បណ្ដា​អ្នកវិភាគ​យល់​ថា​រឿង​ពួក​រ៉ូ​ហ៊ីង​យ៉ា​ជា​រឿង​ដ៏​រសើប​បំផុត​សម្រាប់​មី​យ៉ា​ន់​ម៉ា ដែល​មិន​ទទួលស្គាល់​ពួក​នោះ​ជា​ពលរដ្ឋ​ខ្លួន​ឡើយ ។ ក្នុង​ការ​បោះ​ឆ្នោត​សភា​ខាង​មុខ​នេះ​គណបក្ស​លោកស្រី​សង្ឃឹម​ជា​អ្នក​ឈ្នះ​ទៀត​ព្រោះ​ប្រជាជន​ភាគច្រើន​នៅ​តែ​គាំទ្រ​លោកស្រី ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ