ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លី ធុ​ជ ៖ ប្រមុខ​រាជរដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​មីន​និង​គ្រាប់​សល់​ពី​សង្គ្រាម

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធ​មីន កាល​ពី​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២០ បាន​នាំ​ម្ចាស់​ជំនួយ​ទៅ​ពិនិត្យ​ចម្ការ​មីន​ដែល​បោសសម្អាត​និង​កម្ទេច​ចោល​គ្រាប់​មិន​ទាន់​ផ្ទុះ​រួច​ហើយ នៅ​ភូមិ​ប្រាសាទ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ…

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធ​មីន កាល​ពី​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២០ បាន​នាំ​ម្ចាស់​ជំនួយ​ទៅ​ពិនិត្យ​ចម្ការ​មីន​ដែល​បោសសម្អាត​និង​កម្ទេច​ចោល​គ្រាប់​មិន​ទាន់​ផ្ទុះ​រួច​ហើយ នៅ​ភូមិ​ប្រាសាទ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បាន​ថ្លែង​ថា នៅ​ខេត្តបន្ទាយមានជ័យ កាលពី​ឆ្នាំ​២០០៩ តាម​ការ​ស្រាវជ្រាវ​មាន​ផ្ទៃដី​២៥.០០០​ហិ​កតា​ដែល​មាន​កាក​សំណល់​មិន​ទាន់​ផ្ទុះ​ពី​សម័យ​សង្គ្រាម ។ ដោយ​មានការ​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​រយៈពេល​៨​ខែ ដើមឆ្នាំ​២០២០ នេះ បោសសម្អាត​ចម្ការ​មីន​បាន​១០៤​កន្លែង​ស្មើនឹង​៤.៨០៥.៩៨៩​ម៉ែត្រការ៉េ រក​ឃើញ​គ្រាប់​មីន
ថ្មើរជើង​ចំនួន​៣១២​គ្រាប់ គ្រាប់​មីន​ប្រឆាំង​រថ​គ្រោះ​ចំនួន​៦​គ្រាប់ កាក​សំណល់​ជាតិ​ផ្ទុះ​ជា​ច្រើន​ប្រភេទ​ចំនួន​១.៦១២​គ្រាប់ និង​មីន​ច្នៃ​ចំនួន​៤​គ្រាប់ ។

ឯកឧត្តម លី ធុ​ជ ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១​អាជ្ញាធរ​មីន មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​កម្ពុ​ជា ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន គឺ​ការពារ​សុវត្ថិភាព​និង​អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​ជាយ​ដែន ដែល​ជា​អតីត​សមរភូមិ​ក្នុង​សង្គ្រាម​នា​ទសវត្សរ៍​ឆ្នាំ​១៩៨០ ដោយ​ការ​បោសសម្អាត​មីន ។ ប្រតិភូ​តំណាង​ប្រទេស​ម្ចាស់​ជំនួយ​នៃ​គម្រោង​បោសសម្អាត​មីន បាន​មក​ពិនិត្យ​ការ​បោសសម្អាត​មីន​នៅ​ខេត្ត​ជាប់​ជាយ​ដែន ក្នុង​គោលបំណង​បង្ហាញ​ពី​សកម្មភាព​បោសសម្អាត​មីន រួមចំណែក​ក្នុង​ការ​គាំទ្រ​ដល់​ជីវភាព​រស់នៅ​របស់​សហគមន៍ និង​ជួប​សំណេះសំណាល​ជាមួយ​អ្នក​ទទួលផល​ពី​ដី​បោសសម្អាត​មីន​រួច។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា គម្រោង​បោសសម្អាត​មីន​ដំណាក់កាល​ទី​៤ មានការ​គាំទ្រ​ថវិកា​ពី​ប្រទេស​អូស្ត្រាលី ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ សាធារណរដ្ឋ​កូរ៉េ និង​អង្គការ​UNDP ដោយ
ផ្តោត​សំខាន់​ទៅ​លើ​ការ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ។ គាំទ្រ​កិច្ចសង្គ្រោះ​ជន​ពិការ ការ​អប់រំ​យល់​ដឹង​អំពី​គ្រោះថ្នាក់​ដោយ​សារ​មីន ការ​បញ្ជ្រាប​យេ​ន​ឌ័​រ​ក្នុង​វិស័យ​​សកម្ម​ភាព​​មីន និង​ការ​ពង្រឹងសមត្ថភាព​ថ្នាក់​ជាតិ ដើម្បី​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​សម្រេច​ឲ្យ​បាន​តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​ឆ្នាំ ២០១៨-២០២៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ