ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ប្រុស​សង្ហា​សេង មង្គល បង្ហាញ​រូប​សាច់ដុំ​ទាំង​កង់​ៗ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មើល​ភ្លឹក​ចង់​គាំងបេះដូង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិធីករ និង​តារា​សម្ដែង​ប្រុស​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប លោក សេង មង្គល បច្ចុប្បន្ន​កាន់តែ​ទទួល​បានការ​គាំទ្រ​ជា​បន្តបន្ទាប់​តាម​រយៈ​ថត​ខ្សែភាពយន្ត​នានា ជា​ពិសេស​លោក​ទទួល​បាន​ឱកាស​សម្តែង​ធំ​ៗ​ជា​តួឯក ដោយសារ​តែ​លោក​មាន​ទេព​កោសល្យ…

រាជធានី​ភ្នំពេញ ៖ ពិធីករ និង​តារា​សម្ដែង​ប្រុស​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប លោក សេង មង្គល បច្ចុប្បន្ន​កាន់តែ​ទទួល​បានការ​គាំទ្រ​ជា​បន្តបន្ទាប់​តាម​រយៈ​ថត​ខ្សែភាពយន្ត​នានា ជា​ពិសេស​លោក​ទទួល​បាន​ឱកាស​សម្តែង​ធំ​ៗ​ជា​តួឯក ដោយសារ​តែ​លោក​មាន​ទេព​កោសល្យ និង​សមត្ថភាព​សម្តែង​បាន​យ៉ាង​ល្អ និង​ទទួល​បានការ​កោតសរសើរ​ពី​ស្នាដៃ​សម្ដែង​របស់​លោក ។

ក្រៅពី​មហាជន និង​អ្នកគាំទ្រ​ស្ងើចសរសើរ​លើ​សមត្ថភាព​សម្តែង​គ្រប់​ប្រភេទ​តួអង្គ មិន​ថា​កាច ឬ​ស្លូត ឬ​យ៉ាងណា​នោះ​ទេ តារា​ប្រុស​រូប​នេះ​កាន់តែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​លង់​នឹង​ភាព​ស្រស់​សង្ហា​របស់​លោក​បន្ថែម​ពីលើ​ការ​សម្តែង​ទៀត​ផង ។

ជាក់ស្តែង​ថ្មី​ៗ​នេះ តារា​សម្តែង​ប្រុស​សង្ហា លោក សេង មង្គល កាន់តែ​ទទួល​បានការ​ចាប់អារម្មណ៍​ថែម​មួយ​កម្រិត​ទៀត បន្ទាប់​ពី​លោក​បាន​បង្ហោះ​ថត​មួយ​ចំនួន ដែល​បាន​បញ្ចេញ​មន្ត​ស្នេហ៍ និង​ភាព​សង្ហា​របស់​លោក ព្រោះ​ជា​រូបភាព​នៃ​ការ​ថត​ដោះ​អាវ បង្ហាញ​សាច់​សខ្ចី សាច់ដុំ​ទាំង​កង់​ៗ ធ្វើ​អោយ​អ្នកគាំទ្រ មើលឃើញ​ហើយ​ភ្លឹក​មិន​ស្ទើរ​នោះ​ទេ ឬ​អាច​ថា​បេះដូង​លោត​ញាប់​ខុស​ចង្វាក់​នឹង​សម្រស់​ស្រស់​សង្ហា​បែប​នេះ ។

ក្រោយ​ពី​បានឃើញ​បែប​នេះ មាន​ហ្វេ​ន​ៗ​ជា​ច្រើន​ទប់​អារម្មណ៍​មិន​សរសើរ​មិន​បាន ដែល​តារា​ប្រុស​រូប​នេះ ថែ​រាង​យ៉ាង​ស្រស់​សង្ហា​បែប​នេះ ជា​ពិសេស​សាច់ដុំ​ពិតជា​ធំ​ៗ​តែ​ម្តង និង​តឹង​ណែន​ពេញទំហឹង ដោយ​មើលទៅ​កាន់តែ​ទាក់ទាញ​ជា​មុន និង​ស្រស់​សង្ហា​ខ្លាំង​តែ​ម្ដង ។

មិន​ត្រឹមតែ មហាជន​អ្នកគាំទ្រ​សរសើរ​ពី​ការ​ព្យាយាម​ថែរក្សា​រាង និង​ទៅ​ហាត់ប្រាណ​ជា​ប្រចាំ​នោះ​ទេ តារា​សម្តែង​ប្រុស​រូប​នេះ​ក៏​ទទួល​បាន​ប្រជាប្រិយ​ពី​ការ​ថត​ខ្សែភាពយន្ត​នានា និង​ឧស្សាហ៍​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​ថៃ​ផង​ដែរ តាម​រយៈ​ការ​សហការ​បង្កើត​កម្មវិធី​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ៕

កែសម្រួលដោយ