ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ផង ខ្យល់​កន្ត្រាក់​ផង ផ្ទះ​12​ខ្នង​​រលំ​​​ទាំង​ស្រុង ​និង​របួស​2​នាក់

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់ មនុស្ស​២​នាក់​បាន​រង​របួស និង​ផ្ទះ​ចំនួន​១២​ខ្នង​ផ្ទះ​បាន​ខូច​ខាត ខណៈ​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ កាលពី​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រមាណ​៤​និង​៤០​នាទី​ល្ងាច…

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់ មនុស្ស​២​នាក់​បាន​រង​របួស និង​ផ្ទះ​ចំនួន​១២​ខ្នង​ផ្ទះ​បាន​ខូច​ខាត ខណៈ​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ កាលពី​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រមាណ​៤​និង​៤០​នាទី​ល្ងាច នៅ​ឃុំ​សំបួរ និង​វេលា​ម៉ោង​៥​ទៅ​៦​ល្ងាច នៅ​ឃុំ​ពពែ​ត
ស្រុក​ស្វាយ​ទាប ។ ទោះជា​យ៉ាងណា​ក៏​ដោយ ពុំ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នៅ​ក្នុង​គ្រោះ​ធម្មជាតិ​នេះ​ទេ ។

បើ​តាម​សមត្ថកិច្ច​ឱ្យ​ដឹង​ថា នៅ​ភូមិ​អូរ​ក្អា​ម ឃុំ​សំបួរ ផ្ទះ​ចំនួន​៧​ខ្នង​បាន​ខូចខាត​នៅ​ក្នុង​គ្រោះ​ធ​ម្ន​ជាតិ​នេះ ដែល​មាន​ម្ចាស់ ៖

១-​ឈ្មោះ គឹ​ម សា​ខន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រលំ​ផ្ទះ​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ ដំបូល ​និង​ជញ្ជាំង​ស័ង្កសី និង​បាត់ប្រាក់​ចំនួន​៣០​ម៉ឺ​ន​រៀល
២-​ឈ្មោះ ព្រំ ប្រុស ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រលំ​ផ្ទះ​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ ដំបូល​និង​ជញ្ជាំង​ស័ង្កសី
៣-​ឈ្មោះ ហែម សូ​នី ភេទ​ស្រី អាយុ​៤២​ឆ្នាំ រលំ​ផ្ទះ​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ ដំបូល​និង​ជញ្ជាំង​ស័ង្កសី

៤-​ឈ្មោះ ភោគ សំ​អាល់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រលំ​ផ្ទះ​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ ដំបូល​និង​ជញ្ជាំង​ស័ង្កសី
៥-​ឈ្មោះ សំ ចិន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​ប៉ើង​ដំបូល​អស់​ស​ង្ក័​សី​៦​សន្លឹក
៦-​ឈ្មោះ មាស សា​បឿន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ប៉ើង​ដំបូល​ហ្វ៊ី​ប្រូ​ស៊ី​ម៉​ង់​ត៍​៦​សន្លឹក និង
៧-​ឈ្មោះ ឈុ​ន សាបាន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រលំ​រោង​សម្អាងការ​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ ។

ចំណែក​នៅ​ឃុំ​ពពែ​ត ខ្យល់​កន្ត្រាក់​បណ្ដាល​ឱ្យ​ប៉ើង​ដំបូលផ្ទះ​នៅ​ភូមិ​ថ្លុក​ព្រីង​៣​ខ្នង នៅ​ភូមិ​គុម្ពោត​ម្រ័ក្សណ៍​១​ខ្នង និង​នៅ​ភូមិ​ទូល​ច្រេស​១​ខ្នង សរុប​៥​ខ្នង ។

កន្លង​មក ឯកឧត្តម ម៉ែ​ន វិបុល អភិបាលខេត្ត តែង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះ​ធម្មជាតិ​ដែល​អាច​កើត​មាន​ឡើង​គ្រប់ពេល​វេលា ជា​ពិសេស​នៅ​ពេល​មាន​ភ្លៀង ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ ជាដើម​នា​រដូវវស្សា​នេះ ។

នៅ​ពេល​មាន​ភ្លៀង ខ្យល់ សូម​បងប្អូន​រក​ទីទួល​សុវត្ថិ​ភាព និង​ត្រូវ​មើលថែ​កូនចៅ​តូច​ៗ​កុំឱ្យ​លេង​ទឹកស្រះ ត្រពាំង បឹង ទន្លេ ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដោយ​ការ​លង់ទឹក​និង​ត្រូវ​បិទ​វិទ្យុ ទូរស័ព្ទ ទូរទស្សន៍ នៅ​ពេល​មាន​ភ្លៀង​ធ្លាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ