ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​បង្ហាញ​ពី​ភាព​ជឿជាក់​ចំពោះ​ភាពរឹងមាំ​ផ្នែក​សេដ្ឋកិច្ច​កម្ពុជា​ទោះបីជា​អំឡុង​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​បញ្ហា​កូ​វី​ដ​១៩ បាន​ផ្ដល់​ផលវិបាក​ដល់​ប្រទេស​ទូ​ទាំង​ពិភពលោក ក្នុង​នោះ​កម្ពុជា​ក៏​រង​ផល​ប៉ះពាល់​ពី​បញ្ហា​នេះ​ដែរ នោះ​អ្នកជំនួញ​ជប៉ុន​មាន​ជំនឿ​នឹង​ជឿជាក់​លើ​ភាពរឹងមាំ​សេដ្ឋកិច្ច​កម្ពុជា ដោយ​មិន​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​ទេ ។ លោក អា​ឡិច…

រាជធានី​ភ្នំពេញ ៖ ទោះបីជា​បញ្ហា​កូ​វី​ដ​១៩ បាន​ផ្ដល់​ផលវិបាក​ដល់​ប្រទេស​ទូ​ទាំង​ពិភពលោក ក្នុង​នោះ​កម្ពុជា​ក៏​រង​ផល​ប៉ះពាល់​ពី​បញ្ហា​នេះ​ដែរ នោះ​អ្នកជំនួញ​ជប៉ុន​មាន​ជំនឿ​នឹង​ជឿជាក់​លើ​ភាពរឹងមាំ​សេដ្ឋកិច្ច​កម្ពុជា ដោយ​មិន​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​ទេ ។

លោក អា​ឡិច យ៉ា​ស៊ូ​ម៉ូតូ (Alex Yasumoto) សហ​ស្ថាបនិក​ក្រុមហ៊ុន​អា​រ៉ា ខា​វ៉ា បាន​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ការិយាល័យ​លក់​លំនៅ​ឋាន​អា​រ៉ា​ខា​វ៉ា កាលពី​ព្រឹក​ថ្ងៃ​ទី ១១ ខែកញ្ញា ឆ្នាំ​២០២០​យ៉ាង​ដូច្នេះ​ថា ៖«​ខ្ញុំ​មិនមែន​ជា​អ្នកជំនាញ​សេដ្ឋកិច្ច​ទេ ប៉ុន្ដែ​ខ្ញុំ​ជឿជាក់​លើ​សេដ្ឋកិច្ច​កម្ពុជា ម្ល៉ោះហើយ​យើង​ជឿជាក់​ថា ជំងឺ​កូ​វី​ដ​១៩ មិន​បាន​បង្អាក់​ដល់​ការងារ​សាងសង់ និង​ដំណើរការ​លក់​គម្រោង​ទី​២ របស់​យើង​ឡើយ ។ ទោះបីជា​កម្ពុជា​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ក្តី​តែ​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​មាន​ភាពល្អ​ខ្ពស់​» ។ ការ​លើក​ឡើង​របស់​អ្នកជំនួញ​រូប​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​បាន​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ ទី​២៧៤ ជា​មនុស្ស​ចុង​ក្រោយ ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា គ្មាន​អ្នកជំងឺ​កូ​វី​ដ​១៩ ខណៈ​ពិភពលោក​ជំងឺ​មួយ​នេះ​កំពុង​យាយី​ពី​ការ​ឆ្លង និង​ស្លាប់ ជា​ច្រើន​នៅឡើយ ។

ចំណែក​លោក​អៀង សុធា​រ៉ា សហ​ស្ថាបនិក​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា បាន​លើក​ឡើង​ទោះ បី​ជា​មាន​ជំងឺ​កូ​វី​ដ​១៩ យ៉ាងណា​ក្តី​ការ​សាងសង់​វិស័យ​អចលនទ្រព្យ​ពិសេស​គម្រោង​លំនៅ​ឋាន​អា​រ៉ា​ខា​វ៉ា​នេះ​នៅ​មាន​សន្ទុះ​ខ្លាំង​ថែម​ទៀត ពោល គឺ​មិន​បាន​ប៉ះពាល់​នោះ​ទេ ។ លោក​បញ្ជាក់​ថា​៖«​យើង​ខិតខំ​ធ្វើ​យ៉ាងណា​ដើម្បី​បង្កើត​លំនៅ​ឋាន​មួយ​ដ៏​សមរម្យ ប្រកបដោយ​គុណភាព សុវត្ថិភាព សោភ័ណ​ភាព ផាសុកភាព គុណធម៌ និង​បង្កើត​ឲ្យ​មាន​ទម្លាប់​រស់នៅ​ក្នុង​អគារ​រួម និង​ការ​ថែទាំ​រួម​» ។

បើ​តាម​លោក សុធា​រ៉ា​បាន​ឲ្យ​ដឹង​ថា សម្រាប់​គម្រោង​បែប​ជប៉ុន​នឹង​ត្រូវ​បាន​មន្ត្រីរាជការ​ជា​ច្រើន​បាន​កត់ ជាង​នេះ​ឪពុក​ម្តាយ​សិស្ស និ​សិ​ត្ស​ដោយសារ គម្រោង នេះ​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ ហើយ​ជិត​សាលារៀន​ថែម​ទៀត ។

សូម​ជម្រាប​ថា លំនៅ​ឋាន​អា​រ៉ា​ខា​វ៉ា ដោយ​បាន​សហការ​រវាង​អ្នក​វិនិយោគ​ខ្មែរ និង​ជប៉ុន បង្កើត​អាគារ​ខុន​ដូរ លើ​ផ្ទៃដី ១.៣​ហិច​តា មាន​ចំនួន​១០​អាគារ និង​មាន​កម្ពស់​២១​ជាន់ ស្ថិត​នៅ​កណ្ដាល​ទីក្រុង ស្ថិត​នៅ​ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​មា​នទី​តាំងនៅ​ខាងក្រោយ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ