ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់កម្ពុជា​សង្វៀន​គុន​ខ្មែរ ឈាន​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​កម្ពុជា​សង្វៀន​គុន​ខ្មែរ​វគ្គ​ជម្រុះ​ជុំ​ទី​២​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​នា​ថ្ងៃ​សៅរ៍ ទី​១២ កញ្ញា ស្អែក​នេះ​ឈាន​ចូល​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ។ តាម​ការ​ឱ្យ​ដឹង​ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត សមាសភាព​កីឡាករ​ដែល​ត្រូវ​ប្រកួត​នៅ​ក្នុង​វគ្គ​នេះ​មាន កីឡាករ​សូត្រ…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​កម្ពុជា​សង្វៀន​គុន​ខ្មែរ​វគ្គ​ជម្រុះ​ជុំ​ទី​២​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​នា​ថ្ងៃ​សៅរ៍ ទី​១២ កញ្ញា ស្អែក​នេះ​ឈាន​ចូល​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ។ តាម​ការ​ឱ្យ​ដឹង​ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត សមាសភាព​កីឡាករ​ដែល​ត្រូវ​ប្រកួត​នៅ​ក្នុង​វគ្គ​នេះ​មាន កីឡាករ​សូត្រ ខេ​វិ​ន មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ សេក គឹ​ម​រួន មក​ពី​ក្លិប​មកុដ​រាជសីហ៍ និង​កីឡាករ សោម វិ​ឆ័​យ មក​ពី​ក្លិប​វិបុល​ដា​រិ​ទ្ធ​ខណ្ឌ​ពោធិ​សែន​ជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ ឡុ​ង ឡា មក​ពី​ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់​វែង​។

ការ​ប្រកួត​ដែល​ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ថា​Champion Of Champion នេះ​ធ្វើ​ឡើង​ដើម្បី​ស្វែ​ករក​អ្នក​ឈ្នះ​ចំនួន​២​រូប​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​១​ប្រចាំ​វគ្គ​២​នេះ សម្រាប់​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​លើក​ចុង​ក្រោយ​ជាមួយ​អ្នក​ឈ្នះ​លេខ​១​ប្រចាំ​វគ្គ​១​ដណ្ដើម​រង្វាន់​ធំ​ដែល​មានទឹក​ប្រាក់​រហូត​ដល់​ទៅ​៦​ពាន់​ដុល្លារ​អា​មេ​រិ​ក ។ ទោះបី​យ៉ាងណា អ្នក​ដែល​ឈ្នះ​លេខ​១​ប្រចាំ​វគ្គ​នីមួយ​ៗ​ទទួល​បាន​ប្រាក់​៥០០​ដុល្លារ​និង​ម៉ូតូ​Zoomer X ១​គ្រឿង​ទៀត​។

គួរ​រំលឹក​ថា អ្នក​ដណ្ដើម​បាន​ចំណាត់ថ្នាក់​លេខ​១​ក្នុង​វគ្គ​១​ដែល​កំពុង​តែ​ឈរ​រង់ចាំ​នោះ គឺ​កីឡា​ករ លន បញ្ញា មក​ពី​សមាគម​កីឡា​ប្រដាល់​កង​យោធពល​ខេរ​ភូមិន្ទ ។ អ្នក​និយម​ទស្សនា​កីឡា​ប្រដាល់​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​ជើង​ខ្លាំង​ទាំង​៤​រូប​ដែល​ត្រូវ​ជួប​គ្នា​នា​ពេល​នេះ​នរណា​មានសំណាង​បាន​ឡើង​ទៅ​ជួប​កីឡាករ លន បញ្ញា ។ ដូច្នេះ​កំ​ុ​ភ្លេច​តាមដាន​ការ​ប្រកួត​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ទាំងអស់​គ្នា នៅ​វេលា​ម៉ោង​៨​ព្រឹកស្អែក​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ