ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីក្រសួងធនធានទឹក ចុះសួរសុខទុក្ខនាយទាហាន ពលទាហាន នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ខេត្តកំពង់ស្ពឺ

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ថ្ងៃទី ១១ខែកញ្ញា ឆ្នាំ ២០២០នេះលោក ជា សុខនី នាយករងខុទ្ទកាល័យ តំណាងឯកឧត្តម…

ខេត្តកំពង់ស្ពឺ ៖ ថ្ងៃទី ១១ខែកញ្ញា ឆ្នាំ ២០២០នេះលោក ជា សុខនី នាយករងខុទ្ទកាល័យ តំណាងឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានចុះសួរសុខទុក្ខនាយទាហាន នាយ ទាហានរង និងពលទាហានក្នុងឱកាសប្រជាពលរដ្ឋខ្មែរកាន់សាសនាព្រះពុទ្ធ ប្រារព្ធពិធី កាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ស្ថិតនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយនឹងក្រសួងធនធានទឹក និងឧតុនិយម ។

This image has an empty alt attribute; its file name is 914a70b4293f88574221672239c83fd6-1024x682.jpg

ក្នុងនាមជាសម្ព័ន្ធមេត្រីភាព តាមរយៈលោក ជា សុខនី ឯកឧត្ដមរដ្ឋមន្ត្រីក៏បានផ្តាំសួរសុខ ទុក្ខបងប្អូនកងទ័ព នឹងប្តេជ្ញានៅតែបន្តការជួយឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋាន ទាំងស្មារតី សម្ភារៈ និងថវិកា ដើម្បីជួយលើកកម្ពស់នូវជីវភាពរបស់កងទ័ព គ្រួសារកងទ័ព និងការ សាងសង់នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងបញ្ជាការដ្ឋាន ក្នុងន័យសំដែងនូវការដឹង គុណចំពោះបងប្អូនកងទ័ពទាំងអស់ ដែលបានធ្វើពលីកម្មគ្រប់បែប យ៉ាង ដើម្បីបុព្វហេតុ ជាតិ មាតុភូមិ ការពារសុខសន្តិភាព សេចក្តីសុខក្សេមក្សាន្ត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាជាតិមាតុភូមិ ។

This image has an empty alt attribute; its file name is a2002f642458efc25d513f73e6380175-1024x768.jpg

ក្នុងឱកាសពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុខនេះ ឯកឧត្ដមរដ្ឋមន្រ្តី ក៏បានឧបត្ថម្ភដល់បញ្ជាការដ្ឋានការពារកោះឆ្នេរ និងបណ្តាកងពលផ្សេងៗទៀត ដែលជាសម្ព័ន្ធមេត្រី ភាពជាមួយក្រសួងធនធានទឹក និងឧតុនិយម រួមមាន ៖

This image has an empty alt attribute; its file name is c84fe20a8a2575b825117eeb910683ef-1024x682.jpg

១- បញ្ជាការដ្ឋានការពារកោះឆ្នេរ ចំនួន ១.៤៣២ នាក់ ។
២- កងវរសេនាតូចលេខ ១ (ថ្មធំ) ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចំនួន ១១២ នាក់ ។
៣- កងវរសេនាតូចលេខ ២ (អានសេះ) ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចំនួន ១៨៦ នាក់ ។
៤- កងវរសេនាតូចលេខ ០១ និងលេខ ០២ ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរ មានជ័យ ឈរជើងតាមបន្ទាត់ព្រំដែនដែនទិសប្រាសាទតាក្របី ចំនួន ២៦០ នាក់ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ