ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ទោះបី​ព្យាបាល​អស់អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ក៏​ត្រូវ​តែ​ការពារ និង​អនាម័យ​ខ្លួន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ទោះបីជា​ព្យាបាល​ជា​សះស្បើយ​ក៏​ដោយ សូម​ប្រជាពលរដ្ឋ​បន្ត​អនាម័យ​ការពារ​ខ្លួន ។ សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ទោះបីជា​ព្យាបាល​ជា​សះស្បើយ​ក៏​ដោយ សូម​ប្រជាពលរដ្ឋ​បន្ត​អនាម័យ​ការពារ​ខ្លួន ។ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២០​ថា «​បី​យ៉ាងណា​ក៏​ដោយ សូម​បងប្អូន​បន្ត​ចូលរួម​ថែរក្សា​សុខភាព​អនាម័យ​អោយ​បាន​ល្អ កុំ​ឲ្យ​ឆ្លង​កូ​វី​ដ​-១៩​ឲ្យ​សោះ​»​។

សម្តេច​បាន​បន្ត​ថា ៖«​ខ្ញុំ​សូម​ចូលរួម​រីករាយ​ជាមួយ​ដំណឹង​ពី​ក្រសួងសុខាភិបាល​ដែល​បាន​បញ្ជាក់​ថា នៅ​ក្នុង​ដំណាក់កាល​ទី​២ នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ដែល​មាន​អ្នកជំងឺ ២៧៤ នាក់ គឺ​មក​ដល់​យប់មិញ​នេះ អ្នកជំងឺ​ទី​២៧៤ ដែល​ជា​អ្នកជំងឺ​កូ​វី​ដ​-១៩​ចុង​ក្រោយ​បាន​ព្យាបាល​ជា​សះស្បើយ​ហើយ ។ នេះ​ជា​ដំណឹង​ដ៏​រីករាយ​បំផុត​សម្រាប់​កម្ពុជា​យើង​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​ក៏​លើក​ឡើង​ថា ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៏​ដោយ សូម​បងប្អូន​បន្ត​ចូលរួម​ថែរក្សា​សុខភាព​អនាម័យ​អោយ​បាន​ល្អ កុំអោយ​ឆ្លង​កូ​វី​ដ​-១៩​អោយ​សោះ ។ សូម​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែ​ល ទឹក​អាល់កុល ហើយ​ពាក់​ម៉ាស​នៅ​កន្លែង​ចាំបាច់ ដូច​ជា នៅ​កន្លែង​ទីប្រជុំជន​ដែល​មាន​មនុស្ស​ច្រើន​អ៊ូអរ​ដូច​ជា ក្នុង​ពិធីបុណ្យ​នៅ​តាម​វត្ត​អារាម​ជាដើម ។

សូម​បងប្អូន​ធ្វើ​ដំណើរ​សុខ​សប្បាយ​តាម​ផ្លូវ និង​បាន​ជួបជុំ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​ទាន​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​សប្បាយ​រីករាយ​ទាំងអស់​គ្នា​នៅ​ទូ​ទាំង​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ