ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ហាញមុខសញ្ញា​​ក្រុម​វាយ កា.ប់​ប្លន់ ឆក់ និង​អ្នក​ទទួលផល​ចោរកម្ម​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ប្រព្រឹត្ត​អំពើ​ចោរកម្ម វាយ​កាប់​ប្លន់​ម៉ូតូ​ និង​ឆក់​តាម​ដងផ្លូវ ព្រមទាំង​អ្នក​ទទួលផល​ចោរកម្ម​សរុប​ចំនួន​៦​នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា…

​រាជធានី​ភ្នំពេញ​ ៖ ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ប្រព្រឹត្ត​អំពើ​ចោរកម្ម វាយ​កាប់​ប្លន់​ម៉ូតូ​ និង​ឆក់​តាម​ដងផ្លូវ ព្រមទាំង​អ្នក​ទទួលផល​ចោរកម្ម​សរុប​ចំនួន​៦​នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២០ ក្រោយ​ពី​ការ​ស្រាវជ្រាវ​និង​បង្ក្រាប​បានជា​បន្តបន្ទាប់​។

ជនសង្ស័យ​ទាំង​​៦​នាក់​ខាងលើ​រួម​មាន ​១-ឈ្មោះ អ៊ុ​ល សំអាត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង​ស្វាយ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ ជន​នេះ​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ចំនួន​២​លើក​ ​២-​ឈ្មោះ ហម ដា​រ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ក្តុល សង្កាត់​តា​ក្តុល ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ​៣-​ឈ្មោះ ទូច រ​ដ្ឋា ហៅ ច​ន្ថា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ ។

​៤-​ឈ្មោះ ឃិ​ន ច័ន្ទ​ដេ​វីត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តាឡុ​ង សង្កាត់​ព្រែក​ឫស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ៥-ឈ្មោះ ឃឿ​ន ពេជ្រ​ភា​រុន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តាឡុ​ង សង្កាត់​ព្រែក​ឫស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ជនសង្ស័យ​ទាំ​៥​នាក់​នេះ​គឺជា​មុខសញ្ញា​ឆក់​និង​វាយ​កាប់​ប្លន់ និង​​៦-ឈ្មោះ សួគ៌ ពួ​ង ហៅ សូរ ពួ​ង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​អ្នក​ទទួល​ទិញ​ផល​ចោរកម្ម​ទិញ​ម៉ូតូ​នៅ​ពេល​ចោរប្លន់​បាន​យក​ទៅ​លក់​ឲ្យ ជន​នេះ​មាន​ទីលំនៅ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

នគរបាល​បាន​និយាយ​ថា កាលពី​៥​ថ្ងៃមុន គឺ​នៅ​វេលា​យប់​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២០ ​កម្លាំង​នគរបាល​អធិការដ្ឋាន​ខណ្ឌ​កំ​បូល បាន​ចេញ​ល្បាត​ពួនស្ទាក់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន ហើយ​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ឈ្មោះ សួគ៌ ពួ​ង កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក ZOOMER -X ពណ៌​ផ្ទៃមេឃ ពាក់​ស្លាក​លេខ កណ្តាល 1S-2047 ប៉ុន្តែ​គឺជា​ស្លាក​លេខ​មិន​ប្រក្រតី​ឡើយ​។​

តាម​ប្រភពដដែលបានបន្ត​ថា ខណៈនោះ​ដោយ​មានការ​សង្ស័យ ​កម្លាំងល្បាត​ក៏​​បាន​ធ្វើការ​ឃាត់ខ្លួន​សាកសួរ ទើប​ដឹង​ថា​ម៉ូតូ​ដែល​ជន​នេះ​ជិះ​នោះ​គឺ​ទិញ​ពី​ក្រុម​ចោរប្លន់​ក្នុង​តម្លៃ​១៥០​ដុល្លារ​អា​មេ​រិ​ក ហើយ​កម្លាំង​ក៏​ចាប់ខ្លួន​នាំ​ទៅ​សាកសួរ​បន្ត ហើយ​ធ្វើការ​ស្រាវជ្រាវ និង​បាន​រក​ឃើញ​ថា​ម៉ូតូ​ម៉ាក​ZOOMER -X​ខាងលើ​ពាក់​ស្លាក​លេខ​ពិតប្រាកដ ភ្នំពេញ 1DH-5464 ជា​កម្មសិទ្ធិ​របស់​ស្ត្រី​ម្នាក់​ឈ្មោះ ហង្ស ចាន់​រតនា អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង​ស្វាយ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ដែល​ត្រូវ​ជនសង្ស័យ​ខាងលើ​ធ្វើ​សកម្មភាព​ប្លន់​យក​កាលពី​ពេល​ថ្មី​កន្លង​ទៅ​នេះ ហើយ​កម្លាំង​ក៏​បាន​ចុះ​ទៅ​ឆែកឆេរ​ផ្ទះ​ជន​នេះ​រក​ឃើញ​ស្លាក​លេខ​ម៉ូតូ​និង​គ្រឿងបន្លាស់​ម៉ូតូ​ដែល​ជន​នេះ​ដោះ​ក្រោយ​ពេល​ទិញ​បានជា​ច្រើន​ទៀត​។

​តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​មក​កម្លាំង​នគរបាល​អធិការដ្ឋាន​ខណ្ឌ​កំ​បូល​បាន​បន្ត​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្ក្រាប​និង​ចាប់ខ្លួន​ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​វាយ​ប្លន់​និង​ឆក់​ខាងលើ​ដោយ​រយៈ​ពេល​​៣​ថ្ងៃ​ ទើប​ឃាត់​បាន​ទាំង​សម្បុក​ចំនួន​៥​នាក់​ទៀត​។

​ក្រោយមក​ជនសង្ស័យ​ទាំងនោះ​ត្រូវ​បាន​នាំ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​ខណ្ឌ លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា បន្ទាប់​ពី​ការ​កសាង​សំណុំរឿង​រួចរាល់​ទើប​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ