ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌដង្កោ​បំ​បែក​បាន​សំបុក​​ចោរ​​​គាស់​​​ផ្ទះ​​​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ ​សហ​ការជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដង្កោ បាន​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​ចំនួន​៥​នាក់​ ខណៈ​ល្បាត​ប្រទះ​ឃើញ​ជន​ទាំងនេះ​កំពុង​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ជាក់ស្ដែង​។ ​ការ​ឃាត់ខ្លួន​នោះ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី ១១ ខែកញ្ញា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ​៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ ​សហ​ការជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដង្កោ បាន​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​ចំនួន​៥​នាក់​ ខណៈ​ល្បាត​ប្រទះ​ឃើញ​ជន​ទាំងនេះ​កំពុង​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ជាក់ស្ដែង​។ ​ការ​ឃាត់ខ្លួន​នោះ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី ១១ ខែកញ្ញា ឆ្នាំ​២០២០ ត្រង់​ក្នុង​បុរី​ឡាយ​គង់ ផ្លូវ​លេខ​៣ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ​នោះ ​រួម​មាន​១-​ឈ្មោះ ម៉ិ​ញ សំណាង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​កង់​៣ ២-​ឈ្មោះ សេង ជី​វ័​ន្ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទាំង​២​នាក់​នេះ​ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​៣-​ឈ្មោះ យឿ​ន យ៉ាវ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ៤-​ឈ្មោះ យឿ​ន ពៅ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទាំង​២​នាក់​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​៥-​ឈ្មោះ ខែ​ក សុភា​រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់ ម៉ូតូ​កង់​៣​ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

ក្រោយ​ពេល​ចាប់ខ្លួន​នគរបាល​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន ម៉ូតូ​កង់​៣​ព​ណ៍​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​1GS-3459 មាន​លេខ​ម៉ាស៊ីន AN101133 ចំនួន​០១​គ្រឿង ,​ម៉ូតូ​កង់​៣ ពណ៌​ស ពាក់​ផ្ស្លា​ក​លេខ​ភ្នំពេញ​1HU-1437 មាន​លេខ​ម៉ាស៊ីន AZZWJG 17447 ១​គ្រឿង ,៣/​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1IA-8481 មាន​លេខ ម៉ាស៊ីន 0025439 ១​គ្រឿង ,​ទូរស័ព្ទ​ដៃ​ម៉ាក​Iphone5s ១​គ្រឿង​,​ម៉ាក​Skyview ១​គ្រឿង​, និង​ម៉ាក le-tide ១​គ្រឿង​។

នគរបាល​បាន​និយាយ​ថា មុន​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ដង្កោ បាន​សហការ​ជាមួយ​កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ក្រោម​ការ​ដឹកនាំ​បញ្ជា​ដោយ​លោក​វរសេនីយ៍ឯក​ជឹ​ម សុ​ី​ថា បាន​ចេញ​ល្បាត​ពួនស្ទាក់​បទល្មើស​នៅ​ក្នុងភូមិ​សាស្ត្រ លុះ​ពេល​ទៅ​ដល់​បុរី​ឡាយ​គង់ ផ្លូវ​លេខ​៣ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ បាន​ប្រទះ​ឃើញ​ជនសង្ស័យ​មួយ​ខាងលើ​ក្រុម​កំពុង​ធ្វើ​សកម្មភាព​លួច​គាស់​សោរ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដើម្បី​ចូល​លួច​ទ្រព្យសម្បត្តិ​។​ ភ្លាម​ៗ​នោះ ​លោក​អធិការ​ក៏​បាន​បញ្ជា​ឲ្យ​កម្លាំង​ធ្វើការ​ឡោម​ព័ន្ធ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ បាន​ទាំងអស់​រួច​នាំ​យក​ទៅ​ធ្វើការ សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ​ហើយ​នគរបាល​បាន​កោរសក់​ក្បាល​ជន​ទាំង​៥​នាក់​នោះ​ចោល​តែ​ម្ដង បន្ទាប់​មក​ទើប​ធ្វើការ​សាកសួរ​។

នៅ​ពេល​នគរបាល​សួរនាំ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​មែន​ដើម្បី​លួច​យក​ទ្រព្យសម្បត្តិ ហើយ​កន្លង​មក​ក៏​ធ្លាប់​បាន​ធ្វើ​សកម្មភាព​លួច គាស់​ទ្វារ បង្អួច​ផ្ទះ របស់​ប្រជាពលរដ្ឋ​លួច​យក​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​លើក​ទៀត​ផង បាន​លុយ​និង​សម្ភារផ្សេង​រួច​យក​ទៅ​លក់​បាន លុយ​ទិញ​ថ្នាំ​ញៀន​ជក់ ព្រមទាំង​ផឹកស៊ី​ជុំ​គ្នា​។​ ​

អត្ថបទសរសេរ ដោយ