ខេត្តបន្ទាយមានជ័យ ៖ ពលករជាង៤០០នាក់ ដែលភាគច្រើនជាខ្មែរបំរើការងារនៅតំបន់ឧស្សាហកម្មមួយក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃ បានលើកគ្នាទៅកាន់ស្ថានីយតម្រួតសំណាក់ កាលពីម៉ោង៤រសៀលថ្ងៃទី១០ កញ្ញា ២០២០ ស្ថិតក្នុងឃុំសំណាក់ថង ស្រុកមឿងខេត្តរ៉ាក់យ៉ង ដើម្បីធ្វើការតវ៉ាទាមទាររកយុត្តិធម៌ ។
ការតវ៉ាខាងលើ គឺដោយពួកគាត់លើកឡើងថា ពួកគេមួយចំនួនចំណាយប្រាក់ម្នាក់១៥០០០បាត និងខ្លះ១៨០០០បាត ឱ្យក្រុមហ៊ុនទទួលតវីសាបរទេសមួយអស់យៈពេល១ឆ្នាំ នៅតែពុំទទួលបានវីសា សម្រាប់បន្តស្នាក់នៅប្រទេសថៃ ។
មិនតែប៉ុណ្ណោះ ក្រុមពលករបន្តថា ពួកគេត្រូវថៅកែកាត់ប្រាក់ការងារម្នាក់២៥០បាត ១ខែដោយសំអាងថា ចំណាយលើតម្រួតទៀតផង។ ក្រុមហ៊ុនទទួលតវីសាបានចាត់បញ្ជូនតំណាងជួបជាមួយសមត្ថកិច្ចនិងក្រុមអ្នកតវ៉ា ប៉ុន្តែមិនទទួលបានលទ្ធផលទេព្រោះមិនព្រមបើកបញ្ជីឈ្មោះអ្នកពាក់ព័ន្ធ ហើយលើកហេតុផលថា បញ្ហាផ្តើមចេញពីករណីមេរោគកូវីតព្រំដែនមិនទាន់បើកដំណើរការ ខណៈសមត្ថកិច្ចដោះស្រាយមិនចេញបានត្រឹមណែនាំដល់ក្រុមតវ៉ាឲ្យវិលត្រឡប់ទៅកន្លែងស្នាក់នៅរៀងខ្លួនៗវិញ។
ជុំវិញប្រភពព័ត៌មានខាងលើ កោះសន្តិភាពមិនអាចសុំរកកាបំភ្លឺលម្អិតពីមន្ត្រីកម្ពុជានៅប្រទេសថៃបានទេ ព្រោះមិនស្គាល់លេខទូរស័ព្ទ ។
ចែករំលែកព័តមាននេះ