ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​មហន្តរាយ​ឆាប​ឆេះ​ដ៏​ធ្ងន់​ធ្ងរ​​ជា​ថ្មី​នៅ​​កំពង់​ផែ​បេរូត​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​លី​បង់ ៖ សោកនាដកម្ម​ថ្មី​មួយទៀត​កើត​មាន​កាលពី​ថ្ងៃ​ទី​១០​កញ្ញា​នៅ​កំពង់​ផែ​ក្រុង​បេ​រូត​រដ្ឋធានី​លី​បង់ ដោយ​ឆេះ​ឃ្លាំង​ធំ​មួយ​ស្ថិត​ក្នុង​កំពង់​ផែ​នោះ​។ ឧប្បត្តិហេតុ​ថ្មី​នេះ​បណ្ដាល ឲ្យ​មាន​ភាព​ជ្រួលច្របល់​ក្នុង​ចំណោម​ប្រជាជន​លី​បង់ ដែល​នៅ​មិន​ទាន់​បាត់​ក្ដុកក្ដួល​នៅឡើយ ក្រោយ​ការ​ផ្ទុះ​ឆេះ​សម្លាប់​មនុស្ស​ដ៏​ច្រើន និង​ពោរពេញ​ដោយ​ការ​បំផ្លាញ​ដ៏​មហាសាល ក្នុង​រដ្ឋធានី​លី​បង់​កាលពី​ជាង​១​ខែ​មុន​។…

ប្រទេស​លី​បង់ ៖ សោកនាដកម្ម​ថ្មី​មួយទៀត​កើត​មាន​កាលពី​ថ្ងៃ​ទី​១០​កញ្ញា​នៅ​កំពង់​ផែ​ក្រុង​បេ​រូត​រដ្ឋធានី​លី​បង់ ដោយ​ឆេះ​ឃ្លាំង​ធំ​មួយ​ស្ថិត​ក្នុង​កំពង់​ផែ​នោះ​។

ឧប្បត្តិហេតុ​ថ្មី​នេះ​បណ្ដាល ឲ្យ​មាន​ភាព​ជ្រួលច្របល់​ក្នុង​ចំណោម​ប្រជាជន​លី​បង់ ដែល​នៅ​មិន​ទាន់​បាត់​ក្ដុកក្ដួល​នៅឡើយ ក្រោយ​ការ​ផ្ទុះ​ឆេះ​សម្លាប់​មនុស្ស​ដ៏​ច្រើន និង​ពោរពេញ​ដោយ​ការ​បំផ្លាញ​ដ៏​មហាសាល ក្នុង​រដ្ឋធានី​លី​បង់​កាលពី​ជាង​១​ខែ​មុន​។ គេ​ឃើញ​ពពក​ផ្សែង​ខ្មៅ​ហុយ​ចេញ ដោយ​ភ្លើង​ចាប់​ឆេះ​ក្នុង​ឃ្លាំង​មួយ​ដែល​ស្តុក​ប្រេង​និង​កង់​រថយន្ត​។ អាជ្ញាធរ​បាន​អំពាវនាវ​ដល់​ប្រជាជន​ឲ្យ​ចាក​ចេញពី​បណ្ដា​សង្កាត់​ស្ថិត​នៅ​ក្បែរ​កំពង់​ផែ​នោះ​។

ទូរទស្សន៍​លី​បង់​មួយ​រៀបរាប់​ថា ភ្លើង​ចាប់​ឆេះ​បណ្ដា​ប៊ីដុង​ប្រេង​មុន​ពេល​ឆេះ​រាលដាល​ដល់​សំបក​កង់​រថយន្ត តែ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ភ្លើង​ឆេះ​នោះ​ឡើយ​។ ចំណែក​កាក​បាទ​ក្រហម​អន្តរជាតិ​ប្រកាស​ថា ភ្លើង​បាន​ចាប់​ឆាបឆេះ​ក្នុង​ឃ្លាំង​មួយ ដែល​កាកបាទក្រហម​ស្តុក​ជំនួយ​ស្បៀង​ដោយ​អះអាង​ថា គ្រោះ​មហន្តរាយ​នោះ​អាច​ធ្វើ​ឲ្យ​ស្ទះ​ដល់​ប្រតិបត្តិការ​របស់​ខ្លួន​ព្រោះ​ស្បៀង​សម្រាប់​ជំនួយ​រង​ការ​បំផ្លាញ​ដោយសារ​ភ្លើង​ឆេះ​នោះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ