ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្សតូចជាង​គេបំផុតលើ​ពិភពលោក​ថ្មី​ជនជាតិ​កូឡុំ​ប៊ី​កំពស់ត្រឹម​70សង្ទីម៉ែត្រ

13 ឆ្នាំ មុន

បុរសជនជាតិ​កូឡុំ​ប៊ី​ម្នាក់​អាយុ​២៤​ឆ្នាំ ចូល​ចិត្ត​រាំ​ ហើយ​ស្រមៃ​ចង់​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយៗ​ និង​ចង់បាន​រថយន្ត​ធុនមែរ​សឺ​ដែស​មួយគ្រឿង មាន​កំពស់​ត្រឹម​តែ​៧០​សង្ទីែម៉ត្រ​ប៉ុណ្ណោះ ។ បុរស​នេះ​មានឈ្មោះ​​ថា EDWARD NINO HER-NANDEZ ​​ជា​បុរស​តូចជាង​គេបំផុត​នៃ​ពិភព​លោក ។ កំពស់​​របស់គេ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សៀវ​ភៅ​ឯតទគ្គ​កម្ម​ GUINNESS ទទួល​ស្គាល់​ជា​ផ្លូវការ​រួច​ហើយថា ជា​មនុស្ស​តូចល្អិត​ជា​ងគេ​បំផុត​នៃ​ពិភព​លោក​ បន្ទាប់​ពី​មរណភាព​កាល​ពី​ថ្ងៃទី​១១ មីនា កន្លង​មក​នេះរបស់​បុរស​ជនជាត​ិ​​ចិន ឈ្មោះ​ហ៊ី ពីញពីញ (HE PINGPING) ដែល​មាន​​កំពង់​៧៤​សង្ទីម៉ែត្រ ។

ការ​ប្រកាស​បុរស​ឈ្មោះ EDWARD NINO HERNANDEZ ជា​បុរស​តូចជាង​គេ​បំផុត​លើ​ពិភព​លោក នឹង​មិន​រង់ចាំ​ពេល​យូរ​ឡើយ ។ យុវជន​ជន​ជាតិ​នេប៉ាល់​ម្នាក់ឈ្មោះ​ខា​ហ្សង់​ដ្រា ថា ប៉ា ម៉ាហ្គារ កំពស់​៥៦​សង្ទីម៉ែត្រ ត្រូវ​បាន​សៀវ​ភៅ​ GUINNESS ទទួលស្គាល់​ជា​ផ្លូវការ​រួចហើយថា ជា​ក្មេង​ប្រុស​ជំទង់​ដែល​តូច​ជាង​គេ​បំផុត​លើ​ពិភពលោក ។
ម្តាយ​របស់​បុរស​មាឌ​តូចល្អិត EDWARD NINO HERNANDEZ ជា​​កូន​ច្បង​នៃ​បង​ប្អូន​៥​នាក់​និយាយថា ​កូន​របស់​គាត់នេះ​ចាប់តាំង​ពី​អាយុ​២ឆ្នាំមក លែង​មាន​ការ​​ធំធាត់​ទៀត ។ ពេល​កើត​ កូន​​របស់​គាត់នេះ​មាន​កំពស់​៣៨​សង្ទីម៉ែត្រ និង​មានទំងន់​១,៥​គីឡូក្រាម ។ ទំងន់​របស់គេ​នា​​ពេលនេះ​គឺត្រឹមតែ​១០​គីឡូក្រាមប៉ុណ្ណោះ ៕