ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿនម្លេះ! ២នាក់ជិះម៉ូតូ​ដល់ផ្លូវ​កោង​បត់មិនទាន់​ធ្លាក់ចេញពីផ្លូវ​

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ យុវជន​ម្នាក់​បានបាត់បង់ជីវិត​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​មិត្ត​ភ​ក្កិ​ម្នាក់ទៀត​រង​របួសធ្ងន់ ខណៈ​​ជនរងគ្រោះទាំង​២នាក់​​ជិះ​ម៉ូតូ​​មួយគ្រឿង​ក្នុងល្បឿន​លឿន​ លុះមកដល់ផ្លូវកោង​បត់​មិន​ទាន់​​ក៏ជ្រុល​ធ្លាក់​ចេញពី​ផ្លូវចូលប្រឡាយអត់ទឹក​ ​បណ្តាល​ឱ្យ​​មាន​អ្នក​បាត់បង់ជីវិត និង​រងរបួសធ្ងន់​បែបនេះ​តែម្តង ។ ហេតុ​ការណ៍​​ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៧​និង​១២​នាទី​ព្រឹក​ថ្ងៃ​ទី​១០…

ខេត្តមណ្ឌលគិរី ៖ យុវជន​ម្នាក់​បានបាត់បង់ជីវិត​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​មិត្ត​ភ​ក្កិ​ម្នាក់ទៀត​រង​របួសធ្ងន់ ខណៈ​​ជនរងគ្រោះទាំង​២នាក់​​ជិះ​ម៉ូតូ​​មួយគ្រឿង​ក្នុងល្បឿន​លឿន​ លុះមកដល់ផ្លូវកោង​បត់​មិន​ទាន់​​ក៏ជ្រុល​ធ្លាក់​ចេញពី​ផ្លូវចូលប្រឡាយអត់ទឹក​ ​បណ្តាល​ឱ្យ​​មាន​អ្នក​បាត់បង់ជីវិត និង​រងរបួសធ្ងន់​បែបនេះ​តែម្តង ។

ហេតុ​ការណ៍​​ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៧​និង​១២​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ទល់មុខ​ផ្សារ​កែវ​សា​រ៉ា​ន់​ថ្មី ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​១២៩​-១២៨ ​ស្ថិត​ភូមិ​ពូ​ល ​សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។

អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះទាំង​​២នាក់​​ខាងលើ ក្នុងនោះ​​អ្នក​បើក​ម៉ូតូ​ឈ្មោះ ដាង ខេ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ព្នង មុខ​កសិករ រស់នៅ​ភូមិ​វ៉ាល​យូ​ង ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បានបាត់បង់ជីវិតនៅនឹងកន្លែង​កើតហេតុ ចំណែក​អ្នករួមដំណើរម្នាក់​ឈ្មោះ​ឃាត់ ធឿ​ន ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ព្នង កសិករ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ បានរង​របួសធ្ងន់​ ។ ជនរងគ្រោះទាំង​​​២នាក់​ជិះម៉ូតូ​មួយគ្រឿង​ម៉ាក​អិ​ច​សិន​ធ័​រ ​ព​ណ៍​ខៀវ ស្លាក​លេខ​គ្មាន ។

​ក្រោយពេលកើតហេតុ ជន​រង​គ្រោះ​ដែលរងរបួសធ្ងន់​ត្រូវបាន​បញ្ជូនមក​​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តមណ្ឌលគិរី ចំណែក​សពជនរងគ្រោះម្នាក់​ទៀត​​ត្រូវ​បាន​ប្រគល់​ជូន​ក្រុ​ម​គ្រួសារ​ដើម្បី​​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ​ដោយឡែកម៉ូតូ​​ត្រូវ​បាន​កម្លាំង​ជំនាញ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ