ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាង ខាត់ សុ​ឃឹម គ្រោង​នឹង​ចាយ​លុយ​ច្រើន​សន្ធឹក​ទៅ​លើ​មុខ​ជំនួញ​ថ្មី​ក្រោយ​ធ្លាប់​ត្រូវ​ចាញ់បោក​គេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ស្រី​ដែល​ត្រូវ​បាន​ចាត់ទុកជា​សិល្បៈ​ការិនី​ពហុ​ជំនាញ និង​កើត​ក្នុង​ត្រកូល​អ្នកសិល្បៈ​បុរាណ និង​ជា​ពិធី​ការិនី​ពូកែ​សម្បូរ​វោហា​ស័ព្ទ អ្នក​នាង ខាត់ សុ​ឃឹម ធ្លាប់​បាន​បង្ហើប​ប្រាប់​មហាជន​អ្នកគាំទ្រ​អោយ​បានដឹង​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ​ថា អ្នក​នាង…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ស្រី​ដែល​ត្រូវ​បាន​ចាត់ទុកជា​សិល្បៈ​ការិនី​ពហុ​ជំនាញ និង​កើត​ក្នុង​ត្រកូល​អ្នកសិល្បៈ​បុរាណ និង​ជា​ពិធី​ការិនី​ពូកែ​សម្បូរ​វោហា​ស័ព្ទ អ្នក​នាង ខាត់ សុ​ឃឹម ធ្លាប់​បាន​បង្ហើប​ប្រាប់​មហាជន​អ្នកគាំទ្រ​អោយ​បានដឹង​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ​ថា អ្នក​នាង គ្រោង​បង្កើត​ជំនួញ​ដ៏​ធំ​មួយ​នៅ​ក្នុង​ដើមខែ​កញ្ញា​នេះ ។

នៅ​ជុំវិញ​ការ​រង់ចាំ​មើល​របស់​មហាជន​ថា តើ​អ្នក​នាង ខាត់ សុ​ឃឹម និង​ស្វាមី​ក្មេង​ជាង​វ័យ​របស់​នាង​នឹង​មាន​ជំនួញ​អ្វី​សម្រាប់​បង្ក​ភាព​ភ្ញាក់ផ្អើល​នោះ ស្រាប់តែ​ចូល​ដល់​ដើមខែ​កញ្ញា​ភ្លាម បែរជា​គ្មាន​លេចលឺ​ដំណឹង​ពី​ការ​បើកហាង​ទៅ​វិញ ។ ប៉ុន្តែ​មហាជន​អាច​ស្មាន​ដឹង​ថា​ប្រហែលជា​អ្នក​នាង និង​ស្វាមី​អាច​សម្រេច​ពន្យារពេល​បើក​ដំណើរការ​នៅ​ក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​វិញ​ហើយ ពីព្រោះ​តារាចម្រៀង​ស្រី​រូប​នេះ​ធ្លាប់​បាន​បង្កើត​ប្រាប់​ថា មិនយូរ​នោះ​ទេ គ្រាន់តែ​មាន​កកស្ទះ​នៅ​ដំណើរការ​មួយ​ចំនួន​ប៉ុណ្ណោះ ។

យ៉ាងណាមិញ ជំនួញ​ដែល​អ្នក​នាង​មាននៅ​ក្នុង​ដៃ​ដែល​នឹង​គ្រោង​បើក​មួយ​នេះ អ្នក​នាង​បាន​សហការ​ជាមួយ​បណ្តា​ប្រទេស​កូរ៉េ​ក្នុង​ការ​នាំ​ចូល​ផលិតផល​មួយ​ចំនួន តែ​មិន​ទាន់​ដឹង​ថា ជា​ប្រភេទ​អ្វី​នោះ​ទេ ប៉ុន្តែ​ចំពោះ​ការ​ចំណាយ​លើកមុខ​ជំនួញ​មួយ​នេះ​អាច​ឈាន​ដល់​២០​ម៉ឺន​ដុល្លារ​ឯណោះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា មហាជន​ក៏​បាន​ជូនពរ​នៃ​ដំណើរការ​រកស៊ី​មួយ​នេះ​របស់​អ្នក​នាង អោយ​ទទួល​បាន​ជោគជ័យ​ផង​ដែរ ពីព្រោះ​កន្លង​មកនេះ តារាចម្រៀង​សម័យ និង​ប្រពៃណី​រូប​នេះ​ធ្លាប់​បាន​ចាញ់បោក​លុយ​ជនខិលខូច​អស់ប្រាក់​យ៉ាងច្រើន ៕

កែសម្រួលដោយ