ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាតា​រា​ល្បី​! ប្តី​ក៏​អ្នកមាន តែ​អ្នក​នាង​នៅ សុនី​តា បែរជា​ធ្វើ​ពិធី​ខួបអាពាហ៍ពិពាហ៍​បែប​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​អតីត​បវរកញ្ញា និង​បាន​វិវត្តន៍​ខ្លួន​ទៅ​ជា​តារា​សម្តែង​ស្រី​មានឈ្មោះ​ល្បីល្បាញ អ្នក​នាង នៅ សុនី​តា បាន​ធ្វើ​អោយ​មហាជន​កោតសរសើរ​យ៉ាង​ខ្លាំង​អំពី​ការ​រស់នៅ​បែប​សាម​ញ្ញា​របស់​នាង​ជាមួយនឹង​ក្រុម​គ្រួសារ​យ៉ាង​មាន​ក្តី​សុខ បើ​ទោះបីជា​នាង​បាន​រៀប​ការ​ជាមួយ​បុរស​អ្នកមាន​មួយ​រូប​ក៏​ដោយ ។…

រាជធានី​ភ្នំពេញ ៖ ជា​អតីត​បវរកញ្ញា និង​បាន​វិវត្តន៍​ខ្លួន​ទៅ​ជា​តារា​សម្តែង​ស្រី​មានឈ្មោះ​ល្បីល្បាញ អ្នក​នាង នៅ សុនី​តា បាន​ធ្វើ​អោយ​មហាជន​កោតសរសើរ​យ៉ាង​ខ្លាំង​អំពី​ការ​រស់នៅ​បែប​សាម​ញ្ញា​របស់​នាង​ជាមួយនឹង​ក្រុម​គ្រួសារ​យ៉ាង​មាន​ក្តី​សុខ បើ​ទោះបីជា​នាង​បាន​រៀប​ការ​ជាមួយ​បុរស​អ្នកមាន​មួយ​រូប​ក៏​ដោយ ។

ថ្មី​ៗ​នេះ​ទៀត​សោត​ទើបតែ​កាលពី​ម្សិលមិញ​នេះ​រូប​នាង និង​ក្រុម​គ្រួ​សារបាន​រៀបចំ​ពិធី​ខួបអាពាហ៍ពិពាហ៍​របស់​នាង​ជាមួយនឹង​ស្វាមី នៅ​ក្នុង​រយៈពេល ដែល​ចាប់ដៃ​គ្នា​កសាង​គ្រួសារ ដោយឡែក​នៅ​ក្នុង​កម្មវិធី​នោះ នៅ សុនី​តា និង​ស្វាមី​បាន​រៀបចំ​កម្មវិធី​យ៉ាង​សាម​ញ្ញា​បំផុត​ជាមួយនឹង​ក្រុម​គ្រួសារ​តែ​ប៉ុណ្ណោះ ។

យ៉ាងណាមិញ នៅ​ក្នុង​ការ​បង្ហាញ​ពី​ទិដ្ឋភាព​របស់​នាង​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​មហាជន​សង្កេត​ឃើញ​ថា ពិត​ពេញ​ទៅ​ដោយ​ភាព​កក់ក្ដៅ និង​ស្នាមញញឹម ការ​យកចិត្តទុកដាក់​ពី​ស្វាមី​របស់​ខ្លួន​បន្ទាប់​ពី​បាន​សាង​ស្នេហ៍​នឹង​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចាប់តាំងពី​តារា​សម្តែង​ស្រី​បាន​ស​ម្រ​ច​ចិត្ត​រៀប​ការ និង​កសាង​គ្រួសារ​មក នៅ សុនី​តា មិនសូវ​បង្ហាញ​ពី​ជិ​វិត​ស៊ី​វិស័យ​របស់​នាង ក្រៅពី​ប្រើ​ជីវិត​បែប​សាម​ញ្ញា​ជាមួយនឹង​គ្រួសារ​នោះ​ឡើយ ៕

កែសម្រួលដោយ