ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទី​អារាម​ជា​ប្រភព​ផ្តល់​វិជ្ជា​ទាំង​ផ្លូវលោក​និង​ផ្លូវធម៌

3 ឆ្នាំ មុន

វត្ត​អារាម​ជា​ប្រភព​ផ្តល់​ចំណេះដឹង​ខាង​ផ្លូវធម៌ និង​ផ្លូវលោក​គឺ​ខាង​អាណាចក្រ បាន​សេ​ចក្តី​ថា រាល់​បញ្ហា​ក្នុង​ស្រុកភូមិ​គឺ​មាន​ព្រះសង្ឃ តា​អាចារ្យ ឧបាសក ឧបាសិកា ចូលរួម​ដោះស្រាយ​ដោយ​សន្តិភាព ។ ការ​យល់​ដឹង​ពី​សេចក្តី​ល្អ​នៃ​វត្ត​អារាម​បាន​ធ្វើ​ឲ្យ​សង្គម​ខ្មែរ​ប្រកាន់​យក​ជា​និច្ច​នូវ​សីលធម៌…

វត្ត​អារាម​ជា​ប្រភព​ផ្តល់​ចំណេះដឹង​ខាង​ផ្លូវធម៌ និង​ផ្លូវលោក​គឺ​ខាង​អាណាចក្រ បាន​សេ​ចក្តី​ថា រាល់​បញ្ហា​ក្នុង​ស្រុកភូមិ​គឺ​មាន​ព្រះសង្ឃ តា​អាចារ្យ ឧបាសក ឧបាសិកា ចូលរួម​ដោះស្រាយ​ដោយ​សន្តិភាព ។

ការ​យល់​ដឹង​ពី​សេចក្តី​ល្អ​នៃ​វត្ត​អារាម​បាន​ធ្វើ​ឲ្យ​សង្គម​ខ្មែរ​ប្រកាន់​យក​ជា​និច្ច​នូវ​សីលធម៌ សុជីវធម៌​ធ្វើ​អ្វី​ៗ​ដោយ​អំណត់​ព្យាយាម សុចរិត​ទៀងត្រង់ សុភាព​រាបសា​មាន​សាមគ្គីភាព និង​ដឹង​សុខទុក្ខ​គ្នា ព្រមទាំង​ចេះ​ជួយ​ឧបត្ថម្ភគ្នា​តាម​ការ​គួរ​ទៀត​ផង ។

ទាំងនេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា តាម​រយៈ​វត្ត​អារាម​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចេះ​ឲ្យ​តម្លៃ​ដល់​ជីវិត​រស់នៅ​របស់​មនុស្ស​ទូទៅ និង​មាន​កាតព្វកិច្ច​គោរព​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅ​មក​ប្រកបដោយ​ក្រមសីលធម៌​ដ៏​ប្រពៃ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ