ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡេកមើលលទ្ធផល​ដេញ​ថ្លៃ​ស្ថាប​នា​ផ្លូវ សង្ឃឹមផ្កាយ​លើ​មេឃ​ហើយ​ពេលនេះ

3 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ គម្រោង​ដេញថ្លៃ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​និង​ផ្លូវ​បេតុង​ចំនួន​៣​ឃុំ ក្នុង​នោះ​មាន​ដូនតី កណ្ដោលជ្រុំ និង​ឃុំ​កក់​ ត្រូវ​បាន​ដំណើរការ ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ​កញ្ញា ដែល​មាន​ទឹកប្រាក់​សរុប​ជាង​៦០០​លាន​រៀល​…

ខេត្តត្បូងឃ្មុំ ៖ គម្រោង​ដេញថ្លៃ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​និង​ផ្លូវ​បេតុង​ចំនួន​៣​ឃុំ ក្នុង​នោះ​មាន​ដូនតី កណ្ដោលជ្រុំ និង​ឃុំ​កក់​ ត្រូវ​បាន​ដំណើរការ ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ​កញ្ញា ដែល​មាន​ទឹកប្រាក់​សរុប​ជាង​៦០០​លាន​រៀល​ ។​ ដោយ​ក្រុមហ៊ុន​ខ្លះ ​បាន​ដេញ​ធ្លាក់​ថ្លៃ​ចុះ​លើស​ពី​៦០% កត្តា​នេះ ​នឹង​ធ្វើ​ឱ្យ​ផ្លូវ​បាត់បង់​នូវ​គុណភាព ជាមួយ​នោះ​ អាជ្ញាធរ​ក៏​បាន​ធ្វើការ​ព្រមាន បើ​មិន​ត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស ​គឺ​មិន​ទទួលយក ហើយ​ក្រុមហ៊ុន​អាច​នឹង​ត្រូវ​លុបឈ្មោះ​ចោល មិន​ឲ្យ​ដេញថ្លៃ​បន្ត​ទៀត​ទេ​។

លោក​សុខ មក​រា អភិបាលរង​ស្រុក​ពញាក្រែក បាន​គូសបញ្ជាក់​ថា​ ចំពោះ​ឃុំ​ដែល​ត្រូវ​ដាក់​ឲ្យ​ដេញថ្លៃ​រួម​មាន​ឃុំ​កណ្ដុរ​ជ្រុំ ឃុំ​កក់ ឃុំ​ដូនតី ដោយ​មួយ​ឃុំ​ៗ​មាន​គម្រោង​ចំនួន​២​ក្នុង​នោះ ​មាន​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម ​និង​ផ្លូវ​បេតុង​ ។​ តាម​គោលការណ៍​របស់​រាជរដ្ឋាភិ​បាល​និង​ប្រែ​ក្លាយជា​ផ្លូវ​ដី ឲ្យ​ទៅ​ជា​ផ្លូវ​បេតុង​ទាំងអស់​នា​ពេល​អនាគត ក្នុង​ការ​អភិវឌ្ឍន៍​ភូមិ​ឃុំ​ឱ្យ​មានការ​រីក​ចម្រើន ដើម្បី​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​។​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​និង​ត្រូវ​លុប​បំបាត់​ផ្លូវ​ដី​ដោយ​ប្រែក្លាយ​មក​ជា​ផ្លូវ​បេតុង​ទាំង​អស់​នា​ពេល​អនាគត​។

លោក​សុខ មក​រា អភិបាលរង​ស្រុក​ពញាក្រែក​បាន​លើក​ដើម​បន្ត​ថា នៅ​ក្នុង​ឆ្នាំ​២០២០ នេះ​ ដំណើរការ​ដេញថ្លៃ​គម្រោង​ផ្លូវ​នៅ​ក្នុងស្រុក​ពញាក្រែក​បាន​ចំនួន​៧ ឃុំ​ហើយដោយ​នៅ​សល់​តែ​ឃុំ​ត្រពាំង​ផ្លុ​ងមួយ​ប៉ុណ្ណោះ ដែល​មិន​ទាន់​បាន​ដំណើរការ​ដាក់​ឲ្យ​ដេញថ្លៃ​នៅ​គំរោង​ផ្លូវ​។ អាជីវករ​តំណាង​ឱ្យ​ក្រុមហ៊ុន​នីមួយ​ៗ​ដែល​បាន​ចូលរួម​ដេញថ្លៃ​នា​ព្រឹក​នេះ​គឺ​សុទ្ធតែ​មានឈ្មោះ​បោះ​សំឡេង និង​ទម្រាំ​ឈរ​ជាង​បាន​មក​ដល់​សព្វថ្ងៃ ហើយ​ការ​ដេញថ្លៃ​មិន​ត្រូវ​ប្រថុយប្រថាន​ណាមួយ ដែល​នាំ​ឲ្យ​ខាតបង់​ថវិកា​នោះ​ទេ​។​ ព្រោះថា​មុខរបរ​នេះ​គឺជា​ឆ្នាំងបាយ​មួយ ដែល​ត្រូវ​តប​វេន​ពី​ឪពុក​ឬ​ម្ដាយ​ទៅ​កូន ដែល​មាន​ពេល​វេលា​យូរអង្វែង​។​ជាមួយ​នោះ​សូម​ឱ្យ​ក្រុមហ៊ុន​ដែល​ដេញថ្លៃ​គំរោង​ផ្លូវ​បាន សូម​មេត្តា​គោរព​នៅ​កិច្ចសន្យា​របស់​ខ្លួន​ធ្វើ​យ៉ាងណា​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេក​ទេស​។

ចំពោះ​លទ្ធផល​នៃ​ការ​ដេញថ្លៃ ១-ផ្លូវ​បេតុង​ប្រវែង ៣០០​ម៉ែត្រ នៅ​ឃុំ​កក់ តម្លៃ​ដាក់​ឱ្យ​ដេញ​ធ្វើ​អី​ជាង ១៤៥​លាន​រៀល ដោយ​ដេញ​បាន​ទៅ​លើ​ក្រុមហ៊ុន​ឈ្មោះ​ហ័ន សោភា ក្នុង​តម្លៃ​៨១​មួយ​លាន​រៀល​។ ២-ផ្លូវ​បេតុង​អា​មេ​ប្រវែង ២០០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ​នៅ​ឃុំ​ដូនតី តម្លៃ​ដាក់​ឲ្យ​ដេញថ្លៃ​១២២ លាន​រៀល​ជាង បាន​ទៅ​លើ​ក្រុមហ៊ុន​ឈ្មោះ​ហួត ឆៃ​លី​ម តម្លៃ​៥៩ លាន​រៀល​។ ៣-នៅ​ក្រាល​គ្រួ​ស​ក្រហម​ប្រវែង​១០០០​ម៉ែត្រ​នៅ​ឃុំ​ដូនតី តម្លៃ​ដាក់​ឲ្យ​ដេញថ្លៃ​ជាង​៤២​លាន​រៀល បាន​ទៅ​លើ​ក្រុមហ៊ុន​ឈ្មោះ​នួន ព្រហ្ម​សុធា​រ៉ា តម្លៃ​១៤ លាន​រៀល​។៤-ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម​ប្រវែង​១៨០០​ម៉ែត្រ​នៅ​ឃុំ​កក់ តម្លៃ​ដាក់​ឲ្យ​ដេញថ្លៃ​ជាង​៧១​លាន​រៀល ដេញ​បាន​ទៅ​លើ​ក្រុមហ៊ុន​ឈ្មោះ​ហ៊​ន់ សោភា តម្លៃ​ជាង​២២​លាន​រៀល​។ ៥-​ផ្លូវ​បេតុង​ប្រវែង​៤០០ ម៉ែត្រ​នៅ​ឃុំ​កណ្ដោលជ្រុំ តម្លៃ​ដាក់​ឲ្យ​ដេញថ្លៃ​ជាង​១៨៥ លាន​រៀល ដេញ​បាន​ទៅ​លើ​ក្រុមហ៊ុន​ហ៊​ន់​សោភា តម្លៃ​១០៤​លាន​រៀល​។
៦-ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម​ប្រវែង​១១៥០​ម៉ែត្រ នៅ​ឃុំ​កណ្ដោលជ្រុំ តម្លៃ​ដាក់​ឲ្យ​ដេញថ្លៃ​ជាង​៦៣ លាន​រៀល ដេញ​បាន​ទៅ​លើ​ក្រុមហ៊ុន​ឈ្មោះ​ហាវ ហេង ក្នុង​តម្លៃ​១៧ លាន​រៀល​ជាង​។

លោក​លី ភា​លី​ន អភិបាលស្រុក​ពញាក្រែក​បាន​បញ្ជាក់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃ​ទី​១០ កញ្ញា​ថា ក្នុង​ការ​ចូលរួម​ដេញថ្លៃ​នៅ​សាលាឃុំ​កក់ ចំពោះ​ក្រុមហ៊ុន​ដែល​បាន​ដេញថ្លៃ​ចុះ​ទាប​ច្រើន គឺ​ត្រូវ​តែ​ទទួល​ការ​សាងសង់​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម​និង​ផ្លូវ​បេតុង​ធ្វើ​យ៉ាងណា​ឲ្យ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​និង​កិច្ចសន្យា​របស់​ខ្លួន​ជាមួយនឹង​អង្គភាព​លទ្ធកម្ម​របស់​ឃុំ​ ។​ ប្រសិនបើ​ធ្វើ​ទៅ​បាត់​នូវ​លក្ខណៈ​បច្ចេកទេស​មិន​បាន​ត្រឹមត្រូវ​គឺ​អាជ្ញាធរ​មិន​ទទួលយក ហើយ​ក្រុមហ៊ុន​នោះ​អាច​នឹង​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​ដោយ​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​ដេញថ្លៃ​នៅ​ឆ្នាំ ២០២១​ខាង​មុខ​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ