ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ចេញទៅមើលគោ ជួបគ្រោះអកុសល​បាត់បង់ជីវិត​ទាំងម្ចាស់ និង​គោ​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ បុរស​ម្នាក់​ទៅ​មើល​គោ​នៅ​ក្រោយ​ផ្ទះ​ប្រហែល​៣០០​ម៉ែត្រ​ពី​ភូមិ ត្រូវ​រន្ទះបាញ់​ បណ្តាល​ឱ្យ​​បាត់បង់ជីវិតទាំងម្ចាស់ និង​សត្វ​គោមួយ​ក្បាល ខណៈ​មេឃ​កំពុង​ធ្លាក់​ភ្លៀងខ្លាំង កាលពី​វេលា​ម៉ោង​២និង​៣០​នាទី​រសៀលថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២០​…

ខេត្ត​សៀម​រា​ប ៖ បុរស​ម្នាក់​ទៅ​មើល​គោ​នៅ​ក្រោយ​ផ្ទះ​ប្រហែល​៣០០​ម៉ែត្រ​ពី​ភូមិ ត្រូវ​រន្ទះបាញ់​ បណ្តាល​ឱ្យ​​បាត់បង់ជីវិតទាំងម្ចាស់ និង​សត្វ​គោមួយ​ក្បាល ខណៈ​មេឃ​កំពុង​ធ្លាក់​ភ្លៀងខ្លាំង កាលពី​វេលា​ម៉ោង​២និង​៣០​នាទី​រសៀលថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២០​ ស្ថិត​នៅ​ក្នុងភូមិ​សួង ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​វរសេនីយ៍ឯក លឹ​ម សម្បត្តិ អធិការ​នគរបាល​ស្រុក បាន​ប្រាប់​​កាលពី​​វេលា​ម៉ោង​៦​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១០ ​ខែកញ្ញា​ ឆ្នាំ​២០២០ នេះ​ថា នៅ​ស្រុក​ប្រាសាទបាគង មាន​​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ហើយក៍​មាន​រន្ទះបាញ់​ បណ្តាល​ឱ្យ​បុរស​ម្នាក់​ឈ្មោះ សូ សែ​ម ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​សួង ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្ត សៀមរាប​ ​បាត់បង់ជីវិត​ និង​ងាប់​សត្វ​គោមួយ​ក្បាល​ផង​ដែរ​។​

លោក​បញ្ជាក់​ថា ក្រោយ​ពេល​កើតហេតុ លោក​បានឱ្យ​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​សហការ​ជាមួយ​មន្ត្រី​ប៉ុស្តិ៍​ចុះ​​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ រួច​ធ្វើ​កោសល្យវិច័យ​​លើ​សពជនរងគ្រោះ​នៅ​​ចំពោះ​មុខ​ក្រុម​គ្រួសារ ហើយ​​បាន​សន្និដ្ឋាន​​ថា ជន​រង​គ្រោះ​ពិតជា​​បាត់បង់ជីវិត​ដោយសារ​រន្ទះបាញ់​​ប្រាកដ​​មែន ពុំ​មែន​ជា​បទល្មើស​ឃាតកម្ម​អ្វី​ឡើយ​។​

បច្ចុប្បន្ន សពជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ