ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​នេះ អគ្គិភ័យ​កំពុង​ឆាបឆេះ កំពង់​ផែ​បេ​រូត កន្លែង​ដែល​ធ្លាប់​ផ្ទុះ​អា​ម៉ូ​ញ៉ូ​ម​នីត្រាត

3 ឆ្នាំ មុន

បេ​រូត ៖ ខណៈ​នេះ អគ្គិភ័យ​ដ៏​ធំ​មួយ បាន​និង​កំពុង​ឆាបឆេះ​បញ្ចោ​ញ​ផ្សែង​យ៉ាង​ខ្មួលខ្មាញ់ នៅ​ឃ្លាំង​ស្តុក​ប្រេង​និង​សំបក​កង់​នៅ​កំពង់​ផែ​បេ​រូត នៅ​រដ្ឋធានី​បេ​រូត ប្រទេស​លី​បង់ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០…

បេ​រូត ៖ ខណៈ​នេះ អគ្គិភ័យ​ដ៏​ធំ​មួយ បាន​និង​កំពុង​ឆាបឆេះ​បញ្ចោ​ញ​ផ្សែង​យ៉ាង​ខ្មួលខ្មាញ់ នៅ​ឃ្លាំង​ស្តុក​ប្រេង​និង​សំបក​កង់​នៅ​កំពង់​ផែ​បេ​រូត នៅ​រដ្ឋធានី​បេ​រូត ប្រទេស​លី​បង់ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ កញ្ញា ២០២០ ពោល​គឺ​ ជាងមួយ​ខែ បន្ទាប់​ពី​កំពង់​ផែ​នេះ រង​ការ​ផ្ទុះ​ដ៏​ធំ​មួយ​បាន​បំផ្លាញ​តំបន់​ជុំវិញ ដោយសារ​ផ្ទុះ​ធាតុគីមី​អា​ម៉ូ​ញ៉ូ​ម​នីត្រាត ។

ប្រភព​យោធា​និយាយ​ថា មូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ សមត្ថកិច្ច​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ។

រូបភាព​កំពុង​ផ្សាយ​ផ្ទាល់ បាន​បង្ហាញ​ក្រុម​អ្នក​ពន្លត់អគ្គីភ័យ កំពុង​ព្យាយាម​រារាំង​អគ្គិភ័យ នៅ​កំពង់​ផែ ។

សូម​រម្លឹក​ថា មនុស្ស​ប្រហែល ១៩០​នាក់​បាន​ស្លាប់ នៅ​ក្នុង​ការ​ផ្ទុះ​កាលពី​ថ្ងៃ​ទី​៤ ខែសីហា ២០២០ ហើយ​តំបន់​កំពង់​ផែ ។ ការ​ផ្ទុះ​លើក​មុន​នោះ បណ្តាល​មក​ពី​ឃ្លាំង​ស្តុក​ដ៏​ធំ នៃ​អា​ម៉ូ​ញ៉ូ​ម​នីត្រាត ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​កំពង់​ផែ ក្នុង​ស្ថានភាព​មិនល្អ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។

សូម​ទស្សនាការ​ផ្សាយ​ផ្ទាល់ពី Reuters

LIVE: Fire erupts in Beirut port area, a month after massive blast

LIVE: Fire erupts in Beirut port area, a month after massive blast

បាន​បង្ហោះ​ដោយ Reuters នៅ ព្រហស្បតិ៍ 10 កញ្ញា 2020

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ