ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរបាល​ជាតិ​ធ្វើ​ខុស គឺ​មិន​អាច​លើកលែង​បាន​ឡើយ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​នគរបាល​ជាតិ​គឺជា​មន្ត្រី​គំរូ​សម្រាប់​ប្រជាពលរដ្ឋ​បើសិនជា​ធ្វើ​ខុស​មិន​អាច​លើកលែង​បាន​ឡើយ​អគ្គស្នងការ​រង​នគរបាល​ជាតិ​បាន​លើក​ឡើង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​មុខ​តំណែង និង​បំពាក់​ឋានន្តរស័ក្តិ​ដល់​មន្ត្រី​នគរបាល​ជាតិ​ចំនួន​១៩៨​នាក់ នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២០ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ​។ ក្នុង​ឱ​ដែល​ប្រកាស​ផ្ទេរ​ភារកិច្ច​មុខ​តំណែង​និង​បំពាក់​ឋានន្តរស័ក្តិ​ដល់​មន្ត្រី​នគរបាល​ជាតិ​ចំនួន​១៩៨​រូប ក្នុង​នោះ​មាន​បំពាក់​ឋានន្តរស័ក្តិ​ថ្នាក់ឧត្តម​សេនីយ៍​ចំនួន​៧​រូប​,…

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​នគរបាល​ជាតិ​គឺជា​មន្ត្រី​គំរូ​សម្រាប់​ប្រជាពលរដ្ឋ​បើសិនជា​ធ្វើ​ខុស​មិន​អាច​លើកលែង​បាន​ឡើយ​អគ្គស្នងការ​រង​នគរបាល​ជាតិ​បាន​លើក​ឡើង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​មុខ​តំណែង និង​បំពាក់​ឋានន្តរស័ក្តិ​ដល់​មន្ត្រី​នគរបាល​ជាតិ​ចំនួន​១៩៨​នាក់ នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២០ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ​។

ក្នុង​ឱ​ដែល​ប្រកាស​ផ្ទេរ​ភារកិច្ច​មុខ​តំណែង​និង​បំពាក់​ឋានន្តរស័ក្តិ​ដល់​មន្ត្រី​នគរបាល​ជាតិ​ចំនួន​១៩៨​រូប ក្នុង​នោះ​មាន​បំពាក់​ឋានន្តរស័ក្តិ​ថ្នាក់ឧត្តម​សេនីយ៍​ចំនួន​៧​រូប​, ឋានន្តរស័ក្តិ​ថ្នាក់​ថ្នាក់​វរៈសេនីយ៍ឯក​ចំនួន​១៧​រូប ឋានន្តរស័ក្តិ​ថ្នាក់​វរៈសេនីយ៍ទោ​ចំនួន​៥៤​រូប​, ឋានន្តរស័ក្តិ​ថ្នាក់​វរៈសេនីយ៍ត្រី​ចំនួន​១១៣​រូប​, ឋានន្តរស័ក្តិ​ថ្នាក់​អនុសេនីយ៍ឯក​ចំនួន​៧​រូប​។

ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​កោត​ស​សើរ​ចំពោះ​មន្ត្រី​នគរបាល​ខេត្តបន្ទាយមានជ័យ រយៈពេល​កន្លង​មក​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់ពី​កម្លាំងកាយ​ចិត្ត​ការពារ​សន្តិសុខ និង​សណ្តាប់​ជូន​ប្រជាពលរដ្ឋ និង​សង្គម ហើយ​ជួយ​អន្តរាគមន៍​ដល់​ប្រជាពលរដ្ឋ​នៅ​ពេល​ដែល​ជួប​គ្រោះ​ធម្មជាតិ​មាន​ទឹកជំនន់ ខ្យល់​កន្ត្រាក់ គ្រោះ​រាំង​ស្ងួត​ជួយ ចែក​ជូន​ប្រជាពលរដ្ឋ និង​ជួយ​ប្រមូល​ផល​ស្រូវ​ដល់​កសិករ​។

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការ​រង​នគរបាល​ជាតិ​បាន​មាន​ប្រសាសន៍​ថា​៖ មន្ត្រី​នគរបាល​ជាតិ​ត្រូវធ្វើ​ជា​មន្ត្រី​គំរូ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ និង​សង្គម បើសិនជា​ធ្វើ​ខុស​អាច​លើកលែង​បាន​ឡើយ ជា​ការ​យកចិត្ត​ទុក​ពី​ថ្នាក់ដឹកនាំ​បាន​តែងតាំង និង​ផ្ទេរ​ភារកិច្ច និង​បំពាក់​ឋានន្តរស័ក្តិ​ជូន​មន្ត្រី​នគរបាល​ជាតិ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ការងារ​ការពារ​សន្តិសុខ​និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ឲ្យ​សុខ​សន្តិភាព​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ ដោយ ៖ ប៊ុ​ន ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ